ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចក្រឡាហោម ផ្ដល់ប្រាក់លើកទឹ​កចិត្ត ដល់​អ្នក​បាន​មេដាយ

218

ភ្នំពេញ៖នាព្រឹកថ្ងៃទី៨តុលា លោក​ឩត្តមសេនីយ៍ឯកជា ប៊ុនហេង ប្រធាន​អង្គ​ភាព​កីឡានគរបាលជាតិ និងជា​អនុ​ប្រធាន​ទី១ សហ​ព័ន្ធកី​ឡាសូហ្វតិ​ន្នីសក​ម្ពុជា បាននាំ​យកថ​វិកាលើកទឹកចិត្តរបស់សម្ដេចក្រឡា​ហោម ឩបនា​យក​ស ខេង រដ្ឋ​មន្ត្រី​ក្រសួ​ងម​ហា​ផ្ទៃ និងជាប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ផ្ដល់ជូ​នដ​ល់កី​ឡា​ករ​កី​ឡាការិ​នី​សូហ្វតិន្នីស​កម្ពុជា ដែលបានមេដាយក្នុងការប្រកួត​ជើង​ឯកយុ​វជ​នអាស៊ី​ និងនិស្សិតសា​កល​វិទ្យា​ល័យ​អាស៊ី កន្លង​មកនា​ប្រទេសហ្វី​លីពី​ន ។
លោកឩត្តមសេនីយ៍ឯកជាប៊ុនហេង បានឲ្យ​ដឹងថា ការប្រ​កួ​តទាំ​ង២ព្រឹ​ត្តិកា​រ​ណ៍នេះ ធ្វើនៅ​ប្រទេ​សហ្វី​លីពី​ន ដោយ​មានប្រ​ទេសចំនួន​១៣​ចូលរួ​ម ។ នេះជាលើ​កដំ​បូង ហើយដែលកីឡាករ កីឡាការិនីសូហ្វតិន្នីសកម្ពុជា ចូលរួ​មក្នុ​ង​ព្រឹត្តិកា​រ​ណ៍នេះ ។
សម្រាប់ការប្រកួតសូហ្វតិន្នីសអាស៊ីកម្ពុជា ដណ្ដើមបា​នមេ​ដាយ​សំរិទ្ធ​១គ្រឿង គឺកីឡាករកាន់ សោ​ភ័ណ្ឌ ។ ចំពោះការប្រ​កួតដ​ណ្ដើម ជើងឯកយុវជនអាស៊ីកម្ពុជា ដណ្ដើមបានមេដាយសំរិទ្ធ​ចំនួន៣គ្រឿង ។
មេដាយសំរិទ្ធទាំង៣គ្រឿងនោះ គឺបានលើវិញ្ញាសាឯកត្តជន ដែលរកបានដោយកីឡាករសាយ សុចិត្រា ។មួយគ្រឿងទៀត បានលើវិញ្ញាសាវាយគូយុវជន ដែលរកបានដោយកីឡាករ សំ ចាន់កាប៊ីន និង កីឡាករសាយ សុចិត្រា ។មេដាយសំរិទ្ធទី៣ រកបានលើវិញ្ញាសាវាយក្រុម យុវជន ដែលមួយក្រុមមាន៦នាក់ ។
សម្រាប់អ្នកបានមេដាយសំរិទ្ធ សម្ដេចក្រឡាហោម ផ្ដល់ប្រាក់លើកទឹកចិត្តក្នុងម្នាក់ៗ ៣០០ដុល្លារ វិញ្ញាសា វាយក្រុម៦នាក់ បាន៩​០០ដុល្លារ ចំពោះអ្នកដែលមិនបានមេដាយបាន ផ្ដលប្រាក់ឩបត្ថម្ភម្នាក់ៗ១០០ដុល្លារដែរ ៕

អត្ថបទដែលជាប់ទាក់ទង