ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជីឈ្មោះ១៤នាក់ចុងក្រោយជម្រើសជាតិFutsalត្រូវ បានបញ្ចេញ

96

ភ្នំពេញ៖ក្នុងខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិFutsal កម្ពុជាត្រូវចូលរួមប្រកួតដណ្ដើមជើងឯកតំបន់អាស៊ីអា

គ្នេយ៍(2019 AFF Futsal Championship)នាចុងខែតុលានេះនៅប្រទេសចៀតណាមនោះសហព័ន្ធបាល់ទាត់កម្ពុជាបានបង្ហាញ

បញ្ជីឈ្មោះចុងក្រោយចំនួន១៤រូបដែលត្រូវទៅចូលរួមប្រកួត ។

សូមបញ្ជាក់ថានៅក្នុងបញ្ជីបឋមសហព័ន្ធរួមជាមួយគ្រូបង្វឹកបានសម្រេចជ្រើសរើសកីលាករដែលលេចធ្លោពីបណ្ដា

​ក្លិបនានាចំនួន២៥រូប ។ពួកគេទាំង២៥រូបបានចាប់ផ្ដើមហ្វឹកហាត់តាំងពីដើមខែតុលាមកម្ល៉េះ ។ពេលនេះកីឡាករចំនួន១១

​រូបត្រូវបានជម្រុះចេញដោយទុកតែចំនួន១៤រូបដែលមានមានសមត្ថភាព និង វិន័យជាងគេដើម្បីយកទៅចូលរួមប្រកួតក្នុង

​ព្រឹត្តិការណ៍តំបវន់មួយនេះ ។

សូមបញ្ជាក់ថាកីឡាករទាំង១៤រូបនេះសុទ្ធតែឆ្លងកាត់កំចៅសាច់ចុំជាមិត្តភាព ជាមួយក្លិបអាជីពនានាក្នុងស្រុកនិង

​ធ្វើតេស្តសមត្ថភាពយ៉ាងតឹងតែងបំផុត ។ក្នុងការធ្វើតេស្តដោយប្រកួតកំដៅសាច់ដុំនេះក្រុមជម្រើសជាតិFutsal សុទ្ធតែបាន

​ទទួលជ័យជំនះទាំងអស់ដូចជាប្រកួតឈ្នះក្រុមDaniel FCក្នុងលទ្ធផល៨ទល់១ ប្រកួតឈ្នះក្រុមHome Sports ៥ទល់១ និងប្រ

​កួតចុងក្រោយឈ្នះក្រុមDX88FC៥ទល់២ ។

ព្រឹត្តិការណ៍2019 AFF Futsal Championship ដែលប្រទេសវៀតណាមបានទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះនេះនឹងចាប់ផ្ដើម

​ប្រកួតពីថ្ងៃទី២១ដល់២៧តុលាខាងមុខនេះ ។កម្ពុជាស្ថិតនៅពូល A ជាមួយក្រុមថៃ មីយ៉ាន់ម៉ា និង ទីម័រខាងកើត ។ចំពោះ

ពូល B មានក្រុមឥណ្ឌូនេស៊ី ម៉ាឡេស៊ី អូស្ត្រាលី និងក្រុម ម្ចាស់ផ្ទះវៀតណាម ។

នេះជាឆ្នាំទី២ហើយដែលក្រុម Futsal វិលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រចាំតំបន់នេះឡើងវិញបន្ទាប់ពីអាក់ខាន

តាំងពីឆ្នាំ២០១៣មកនោះ ។

កាលពីឆ្នាំ២០១៨កម្ពុជាចូលរួមដោយបញ្ចប់នៅត្រឹមបាតតារាងដែលកាលនោះកម្ពុជាស្ថិតនៅពូល A ដែលមាន

​ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង មីយ៉ាន់ម៉ាដោយ៣ប្រកួតចាញ់ទាំង៣ប្រកួត ៕

អត្ថបទដែលជាប់ទាក់ទង