ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាការិនីប៉េតង់ អ៊ុន ស្រីយ៉ាដណ្តើមមេដាយមាសនៃពានរង្វាន់ Trophee L`Equipe 2019 នៅបារាំង

90

ភ្នំពេញ៖កីឡាការិនីប៉េតង់កម្ពុជា អ៊ុន ស្រីយ៉ាដណ្តើមមេដាយមាសនៃព្រឹត្តិការណ៍ការប្រកួតពានរង្វាន់ Trophee L`Equipe 2019 នៅប្រទេសបារាំងលើវិញ្ញសាឯកត្តជននារី បន្ទាប់ពីយកឈ្នះលើកីឡាការិនីម្ចាស់ផ្ទះបារាំងនៅវគ្គផ្តាច់ព្រ័ត្រ។

សហព័ន្ធកីឡាប៉េតង់ និងប៊ូលកម្ពុជាបាន បញ្ជូនក្រុមកីឡាការិនីប៉េតង់កម្ពុជាចំនួន៣នាក់ និងគ្រូបង្វឹកមួយរូបទៅចូលរួមព្រឹត្តិការណ៍ការប្រកួតពានរង្វាន់ Trophee L`Equipe 2019 នៅប្រទេសបារាំង ដែលព្រឹត្តិការណ៍នេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩។

កីឡាការិនីប៉េតង់កម្ពុជាចំនួន៣នាក់ដែល ចេញប្រកួតរួមមាន កីឡាការិនី កែ ឡេង កីឡាការិនីស្រ៊ាង សុរ៉ាឃីម និងកីឡាការិនី អ៊ុន ស្រីយ៉ា និងលោកគ្រូបង្វឹក សុខ ម៉ុង។ កាលឆ្នាំ២០១៨ ក្រុមកីឡាប៉េតង់កម្ពុជាយើង ដណ្តើមមេដាយ៥គ្រឿង ក្នុងនោះមេដាយមាស ៣គ្រឿង និងមេដាយប្រាក់ ២គ្រឿងទៀត ក្នុងចំណោម៨ប្រទេស ដែលប្រមូលផ្តុំសុទ្ធសឹង ជាកីឡាករ-កីឡាការិនីឆ្នើមដែលមានស្នាដៃ និងជាម្ចាស់មេដាយមាស កម្រិតពិភពលោក ចូលរួម។

ព្រឹត្តិការណ៍ការប្រកួត ពានរង្វាន់ Trophee L`Equipe 2018មាន៧ប្រទេស ចូលរួម សុទ្ធសឹងជាប្រភេទប្រទេស ដែលមានកីឡាករ-កីឡាការិនីម្ចាស់ មេដាយមាសកម្រិតពិភពលោក រួមមាន អ៊ីតាលី ថៃ ខ្មែ ទុយណេស៊ី ដាណឺម៉ាក ម៉ាដាឡាស្កា ចំណែកប្រទេស បារាំង មាន២ក្រុម៕

អត្ថបទដែលជាប់ទាក់ទង