ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រិន សារដ្ឋចាញ់ពិន្ទុ ឯ ប៉ោ ភារិទ្ធឈ្នះដោយគូប្រកួតអវត្តមាន

71

ភ្នំពេញ៖ព្រឹត្តិការណ៍ប្រកួតវិលជុំសន្សំពិន្ទុខ្សែក្រវាត់ខារ៉ាបាវទម្ងន់៦៣,៥០គីឡូក្រាមរជ្ជ

កាលទី១០លើសង្វៀនអាស៊ីអាគ្នេយ៍រសៀលថ្ងៃទី១៩តុលាអ្នកប្រដាល់កម្ពុជារិន សារដ្ឋក្លិប

​កងទ័ពជើងទឹកប្រកួតចាញ់អ្នកប្រដាល់ថៃលូម លេង(Loom Leng)ដោយពិន្ទុ ។

សារដ្ឋពិតជាវ៉ៃចេញច្រើនមែនតែការវ៉ៃចេញរបស់គេភាគច្រើនគឺវ៉ៃខ្យល់ និង ជាប់របង

ការពាររបស់លូមលេង។ចំពោះលូម លេងវិញគេវ៉ៃចេញមួយៗតែភាគច្រើនចំគោលដៅបាន

ល្អមិនតែប៉ុណ្ណោះនៅរាល់ចុងទឹកក្នុងខណៈដែលសារដ្ឋធ្លាក់កម្លាំងនោះការវ៉ៃចេញរបស់អ្នកប្រដាល់ថៃរូបនេះកាន់តែអស្ចារ្យ ។

ទោះបីជាយ៉ាងណាក៏ពួកគេប្រកួតគ្នា៥ទឹកពេញ ។ក្នុងចំណោមអាជ្ញា្កណ្ដាលចំនួន៥រូប

មាន៣រូបផ្ដល់ពិន្ទុឲ្យលូម លេងឈ្នះ និង២រូបផ្ដល់ពិន្ទុឲ្យសារដ្ឋឈ្នះ ។អ្នកប្រដាល់ទាំង ២រូបនេះប្រកួតបាន២ប្រកួតដោយឈ្នះមួយប្រកួតនិងចាញ់មួយប្រកួតដូចគ្នា ។

ប៉ោ ភារិទ្ធហៅយ៉េន ឌីណាដែលត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃឆាង ស៊ើកនោះបាន

ទទួលជ័យជំនះដោយស្វ័យប្រវត្តិដោយសារតែអ្នកប្រដាល់ថៃរូបនេះមានបញ្ហាសុខភាពមិន

អាចប្រកួតបាន ។

ទោះជាយ៉ាងណាក៏ភារិទ្ធត្រូវបានដាក់ឲ្យប្រកួតសងសឹកជាមួយអ្នកប្រដាល់ថៃចេក សូ

​យ៉ាម ហៅចេក នួន(Cheik Soyam-Cheik Nuon)

សូមបញ្ជាក់ថាចេក សូយ៉ាមធ្លាប់ផ្ដួលភារិទ្ធឲ្យបោះបង់ចោលការប្រកួតមុនទឹកទី៥ ។តែ

​នៅក្នុងជំនួបសងសឹកលើកនេះភារិទ្ធធ្វើបានល្អគេបានធ្វើឲ្យចេក សូយ៉ាមប៉ោងមុខតែភារិទ្ធក៏

ក៏ទក់សាច់ដែរ ។ការប្រកួតសងសឹកលើកនេះភារិទ្ធបានទទួលជ័យជំនះដោយពិន្ទុទាំងលំបាក

ប៉ុណ្ណោះ ។

អត្ថបទដែលជាប់ទាក់ទង