ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាគុនដាវ១៧រូប ចេញទៅប្រកួត ជើងឯកទ្វីបអាស៊ី អាយុក្រោម២៣ឆ្នាំ

71


ភ្នំពេញ៖កាលពីថ្ងៃទី២២តុលាកីឡាករ កីឡាការិនីគុនដាវកម្ពុជា ចំនួន១៧រូប បានចេញ
ដំណើរទៅកាន់ប្រទេសថៃ ដើម្បីចូលរួមប្រកួតជ្រើសរើសជើងឯក ទ្វីបអាស៊ី សម្រាប់ប្រភេទអាយុក្រោម២៣ឆ្នាំ ។
លោកសុខ អាង ដែលជាអគ្គលេខាធិការសហព័ន្ធ បានចាត់ទុកថានេះ ជាការប្រកួតមួយ
ដែលសំខាន់ ។ តាមពិតទៅកម្ពុជា មិនសង្ឃឹមថា នឹងដណ្ដើមបានមេដាយនោះទេ ព្រោះនេះជា
ការប្រកួតកម្រិតទ្វីប ដែលមានប្រទេសចំនួន៤២ ក្នុងទ្វីបអាស៊ីចូលរួម ។
ព្រឹត្តិការណ៍ធំបែបនេះ កម្ពុជាត្រូវតែចូលរួម ដើម្បីមានឱកាសប្រកួត ជាមួយកីឡាករ កី
ឡាការិនីខ្លាំងៗ ក្នុងទ្វីបអាស៊ី មុនពេលកម្ពុជា ចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន នាចុងខែវិច្ឆិកា និងដើមខែធ្នូ ឆ្នាំ២០១៩នេះ ។
សម្រាប់ព្រឹត្តិការណ៍នេះ កម្ពុជាបានចូលរួមប្រកួតចំនួន៤លើកហើយ ទាំងលើកនេះ ហើយនេះជាកាតព្វកិច្ចរបស់កម្ពុជា ក្នុងថានៈសមាជិកសហព័ន្ធកីឡាគុនដាវ ទ្វីបអាស៊ី ការចាញ់
ឈ្នះ វាជារឿងដោយឡែកមួយ ។
ព្រឹត្តិការណ៍នេះចាប់ផ្ដើមប្រកួត ពីថ្ងៃទី២៣ដល់២៨ឩសភា ។ កម្ពុជាបញ្ជូនកីឡាករចំនួន
១៣រូប និងកីឡាការិនី៤រូប ទៅចូលរួមប្រកួត។ វិញ្ញាសាដែលដាក់ឲ្យប្រកួត មានចំនួន១០វិញ្ញាសា ដែលវិញ្ញាសាដាវតូច ដាវធំ ដាវកាប់ ការប្រកួតជាក្រុម និងឯកត្តជនរួមជាមួយវិញ្ញាសាដទៃទៀតជាច្រើន ។
លោកសុខ អាង បញ្ជាក់ថា សម្រាប់ប្រភេទកីឡាគុនដាវនេះ ក្នុងទ្វីបអាស៊ី កូរេ និងជប៉ុន
ជាប្រទេសដែលខ្លាំង។ ប្រទេសទាំង២នេះ មិនត្រឹមតែខ្លាំង ក្នុងទ្វីបអាស៊ីប៉ុណ្ណោះទេ តែជាប្រទេសដែលខ្លាំង នៅក្នុងពិភពលោកទៀតផង ។
លោកអគ្គលេខាធិការ បន្តថា បើមានព្រឹត្តិការណ៍ធំៗបែបនេះ លោកនឹងបញ្ជូនកីឡាករ
កីឡាការិនិ របស់លោក ឲ្យទៅចូលរួមរហូត ព្រោះរឿងដែលជាគោលដៅសំខាន់ គឺដើម្បីស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕

អត្ថបទដែលជាប់ទាក់ទង