ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជើងខ្លាំងឆ្លងដែន​ ទាំង៣ នៅព្រឹកថ្ងៃអាទិត្យ​

91


ភ្នំពេញ៖លើសង្វៀន Boostrong Fighter on Fire របស់អាស៊ីអាគ្នេយ៍ នាព្រឹកថ្ងៃអាទិត្យទី២៧តុលាមានអ្នក
ប្រដាល់ឆ្លងដែនថៃ ចំនួន៣រូប ដែលសុទ្ធជាជើងខ្លាំង មកប្រកួតជាមួយអ្នកប្រដាល់កម្ពុជា​។
អ្នកប្រដាល់កម្ពុជាលីន វីរៈក្លិបបូរីរាជសីហ៍មានរិទ្ធ ប្រកួតជាមួយអ្នកប្រដាល់ថៃ ផាយ៉ាក ខាមីន(Phayak
Khamin) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។ វីរៈមិនសូវមានឱកាសប្រកួត ជាមួយអ្នកប្រដាល់បរទេសឡើយ ។
អ្នកប្រដាល់រូបនេះ វ៉ៃដោយមានអំណួតបន្តិច តែពេលខ្លះគេក៏ប្រើកែងវ៉ៃបានល្អដែ​រ ។ គេចូលចិត្តប្រើកែង
តែកែងរបស់គេ វ៉ៃមិនសូវច្បាស់នោះទេ ជួនកាលគេវ៉ៃបាន៣ទឹក កម្លាំងគេធ្លាក់ចុះតែម្ដង ។ ចំពោះផាយ៉ា ខាមីន
វិញគេធ្លាប់មកប្រកួតស្រុកខ្មែរ បានច្រើ​នដងដែរ គេមិនមែនជាអ្នកប្រដាល់ ដែលស្រួលបង្ក្រាបនោះទេ គេប្រើជើង
ទាត់ បានល្អកណ្ដាប់ដៃធ្ងន់ និង វ៉ៃមិនឆេវឆាវ ។
អ្នកប្រដាល់ថៃរូបនេះ មានប្រវត្តិប្រកួតចំនួន៤៥ដង ឈ្នះ៣៥ដង និងចាញ់១០ដង ។ ចំពោះលូន វីរៈវិញ
មានប្រវត្តិប្រកួតចំនួន៤០ដង ឈ្នះ២៨ដង ចាញ់១០ដង និងស្មើពិន្ទុចំនួន២ដង ។ លីន វីរៈទើបតែប្រកួតចាញ់
កូយ ឡាយក្លិបទ័ពឆ័ត្រយោងដោយពិន្ទុ ។ ជំនួបមួយនេះ វីរៈអាចសាងជ័យជំនះបានឬទេ ?
ឡុង ជិនក្លិបខ្លារខិនមានរិទ្ធ ប្រកួតជាមួយអ្នកប្រដាល់ថៃ ផេត ង៉ាម(Phat Ngam) ដោយប្រកួតគ្នាក្នុងប្រភេទ
ទម្ងន់៦០គីឡូក្រាមដែរ ។
ទោះបីឡុង ជិន ទើបតែប្រកួតឈ្នះអ្នកប្រដាល់ខាំ សូរិយាក្លិបរ៉ាហាប់ស្វាយប៉ាក ដោយពិន្ទុក៏ពិតមែនតែ
មួយរយៈនេះ គេសង្កេតឃើញថា អ្នកប្រដាល់រូបនេះ មានការស្រុតចុះខ្លាងណាស់ ។ ចំពោះផេត ង៉ាមវិញគេធ្លាប់
មកប្រកួតនៅស្រុកខ្មែរ យ៉ាងជោគជាំទៅហើយ ។
អ្នកប្រដាល់ថៃរូបនេះ មានប្រវត្តិប្រកួតចំនួន៩០ដង ឈ្នះ៧២ដង ចាញ់១៦ដង និងស្មើពិន្ទុ២ដង ។ ចំពោះ
ឡុង ជិនវិញ គេមានប្រវត្តិប្រកួតចំនួន៨៤ដង ឈ្នះ៦៤ដង ចាញ់១៨ដង និងស្មើពិន្ទុ២ដង ។ ដោយពុំធ្លាប់ជួបប្រ
កួតគ្នាពីមុនមកនោះ តើឡុង ជិន ឬ ផេត ង៉ាមជាអ្នកឈ្នះ ?
អ្នកប្រដាល់ពូកែកូរសេក គឹមរូន ក្លិបម្កុដរាជសីហ៍នោះ ត្រូវបានផ្គូរផ្គងឲ្យប្រកួត ជាមួយអ្នកប្រដាល់ថៃ យ៉ត
ភីត(Yorth Phit) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។
គឹមរូន មិនសូវចូលចិត្តទទួលយកលទ្ធផលចាញ់នោះទេ បើចាញ់គេឡាំប៉ា មិនចង់ចុះពីសង្វៀនប្រកួតឡើយ។ ចំពោះយ៉ត ភីតគេ ខានមកប្រកួតនៅស្រុកខ្មែរមួយរយៈហើយ គេជាអ្នកប្រដាល់មហាកម្លាំងដូចគឹមរូនដែរ ។
អ្នកប្រដាល់ថៃរូបនេះ មានប្រវត្តិប្រកួតចំនួន៨៦ដង ឈ្នះ៦៩ដង ចាញ់១៦ដង និងស្មើពិន្ទុ១ដង ។ចំពោះ
គឹមរូនវិញនោះ គេមានប្រវត្តិប្រកួត ចំនួន៨៩ដង ឈ្នះ៧០ដង ចាញ់១៧ដង និងស្មើពិន្ទុ២ដង ។ ដោយពុំធ្លាប់ជួប
ប្រកួតគ្នាពីមុនមកនោះ មិនដឹងថានរណាជួបសំណាងល្អនោះទេ ។
ជំនួបរវាងអ្នកប្រដាល់រួមជាតិវិញនោះ ឡុង អាឆើតក្លិបខ្លារខិនមានរិទ្ធ ប្រកួតជាមួយធន ស៊ីហុងក្លិបកង
យោធពលខេមរភូមិន្ទ ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ។ អេលីត ឡុងឡីក្លិបឆ្មា ស សែនសុខប្រកួត
ជាមួយវ៉ោយ ធានក្លិបរាជសីហ៍ខេត្តបន្ទាយមានជ័យ ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង