ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកប្រ​ដាល់​សាកលក​ម្ពុជា ៥រូបទៀត នឹងទៅហាត់នៅប្រទេ​ស​ថៃ មួយខែ​ ត្រៀមស៊ីហ្គេម

86


ភ្នំពេញ៖អគ្គលេខាធិការសហព័ន្ធកីឡាប្រដា​ល់សា​កល​កម្ពុជា លោកប៊ួយ សោភ័ណ្ឌ បានប្រាប់ឲ្យដឹងថា នៅដើមខែ
វិច្ឆិកាខាងមុខនេះ សហព័ន្ធនឹងបញ្ជូនអ្នកប្រដាល់សាក​ល​៥រូបទៀត ឲ្យទៅហ្វឹកហាត់នៅក្នុងជម្រំមួយ នា​ប្រទេសថៃ ដើម្បីរង់
ចាំការមកដល់នៃព្រឹត្តិ​ការ​ណ៍ស៊ីហ្គេ​ម លើកទី​៣០ នៅប្រទេសហ្វីលីពីន ។
សូមបញ្ជាក់ថា កាលពីប៉ុន្មានខែមុន សហព័ន្ធបានបញ្ជូនកីឡាក​រមួយរូប និងកីឡាការិនីមួយរូប ទៅហាត់នៅប្រទេស
ជប៉ុន គឺណាត សៀកនិន កីឡាការិនីវី ស្រីខួច និង កីឡាការិនីនូវ ស្រីពៅ។ពួកគេទាំង៣រូប បន្ទាប់ពីបញ្ចប់ការហ្វឹកហាត់គេ
​ចេញ​ដំណើរពីទីក្រុងអូសាកា ប្រទេសជ​ប៉ុន ឆ្ពោះទៅកាន់ប្រទេសហ្វីលីពីន​តែម្ដ​ង ។
សម្រាប់អ្បកប្រដាល់៥រូប​ ដែលត្រៀមទៅហាត់នៅប្រទេសថៃនោះ មា​នអ្នកប្រដាល់សៅ រង្សី ដែលប្រកួតក្នុង​ប្រ
ភេទទម្ងន់៤៩គីឡូក្រាម ។ បាង ណុន ប្រកួតក្នុងប្រភេទទម្ងន់៥២គីឡូក្រាម ស៊ឹម វិសិដ្ឋ ប្រកួតក្នុងប្រភេទទម្ងន់៦០គីឡូក្រាម
យ៉ុន សារ័ត្ន ប្រកួតក្នុងប្រភេទទម្ងន់៦៤គីឡូក្រាម និង ស៊ីវ សុងម៉េង ប្រកួតក្នុងប្រភេទទម្ងន់៨១គីឡូក្រាម ។
ក្នុងការប្រកួតជើ់ងឯកជាតិកន្លងមក សៅ រង្សី ដណ្ដើមបានចំណាត់ថ្នាក់លេខ១ ទម្ងន់របស់ខ្លួន ឯ បាង ណុនក៏បាន
លេខ១ដែរ ។ ចំពោះស៊ឹម វិសិដ្ឋ និងយ៉ុន ដារ័ត្នបានលេខ៣ដូចគ្នា ក្នុងខណៈដែលស៊ីវ សុងម៉េង បានចំណាត់ថ្នាក់លេខ២ ក្នុង
ប្រភេទទម្ងន់របស់ខ្លួនដែរ ។
ការចេញទៅហ្វឹកហាត់នេះ ខាងភាគីថៃ បានជួយសម្រួលដល់ការហូបចុក និងស្នាក់នៅ ។ចំពោះសោហ៊ុយ ធ្វើដំណើរ និងប្រាក់ហោប៉ៅ គឺគណៈកម្មាធិការជាតិរៀបចំប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ (Camsoc) ។
លោកអគ្គលេខាធិការ បានធ្វើការកត់សម្គាល់ថា ការហ្វឹកហាត់នៅក្រៅប្រទេស មានការរីកចម្រើនជាងហ្វឹកហាត់
នៅក្នុងស្រុក ។ ការនិយាយបែបនេះ មិនមែនមានន័យថា គ្រូបង្វឹករបស់កម្ពុជាអន់ ឬ ខ្សោយនោះទេ តែការហាត់នៅក្រៅប្រ
ទេស ពួកគេមិនអាចចេញដើរលេងឆ្វេ​ចឆ្វាច​បាន ។ បន្ទាប់ពីហ្វឹកហាត់ចប់ ពួកគេត្រូវហូប ចុក បំប៉នសុខភាព និងសម្រាក
ហេតុនេះពួកគេមានកម្លាំងគ្រប់គ្រាន់ដើម្បីហាត់ ៕

អត្ថបទដែលជាប់ទាក់ទង