ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឡៅ ចន្ទ្រា ជួបជើងខ្លាំហ្វា ស៊ួរ៉ាក់យប់ថ្ងៃអាទិត្យ

101


ភ្នំពេញ៖លើសង្វៀនជើងឯកអ្នកប្រយុទ្ធកំពូលថាមពល Champion របស់អាស៊ីអាគ្នេយ៍ យប់ថ្ងៃទី២៧តុលា អ្នកប្រដាល់ជើងខ្លាំងកម្ពុជាឡៅ ចន្ទ្រាក្លិបទ័ពឆ័ត្រយោង៩១១ បានណាត់
ប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងថៃ ហ្វា ស៊ួរ៉ាក់ (Fa Suorak) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម ។
មានអ្នកប្រដាល់ជើងខ្លាំងកម្ពុជា មិនតិចនាក់ទេ ដែលបរាជ័យដោយសារ អ្នកប្រដាល់ថៃរូបនេះ ។អ្នកប្រដាល់ថៃរូបនេះ ត្រូវចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ ខ្សែក្រវាត់មួយ នៅស្រុកខ្មែរតែ
ដោយសារគេរវល់នោះ ទើបគេអវត្តមានពីព្រឹត្តិការណ៍នេះ ។
ពេលនេះគេត្រូវជួបប្រកួតជាមួយឡៅ ចន្ទ្រា ពិតជាមិនងាយស្រួលនោះទេ ព្រោះអ្នកប្រ
ដាល់កម្ពុជារូបនេះ កំពុងតែស្ថិតនៅលំដាប់កំពូល ។ការប្រកួតរបស់គេភាគច្រើន លើសលុបបានទទួលជ័យជំនះ ។
ចន្រ្ទាមានប្រវត្តិប្រកួតចំនួន១១៩ដង ឈ្នះ១០៤ដង ចាញ់១០ដង និងស្មើពិន្ទុ៥ដង ។
ការប្រកួតភាគច្រើនចន្រ្ទា ផ្ដួលគូប្រកួតបានមុនទឹកទី៥ ។
ចំពោះហ្វា ស៊ួរ៉ាក់វិញ គេមានកណ្ដាប់ដៃធ្ងន់ ទាត់ចេញរហ័ស ឯ កែង និងជង្គង់របស់គេមិនអាចមើលស្រាលបានឡើយ ។គេមានប្រវត្តិប្រកួត ចំនួន៩១ដង ឈ្នះ៧៧ដង និងចាញ់១៤ ដង ។ហ្វា ស៊ួរ៉ាក់អាចតស៊ូជាមួយឡៅ ចន្រ្ទាបានកម្រិតណា ?
ឌុម កែវដាក្លិបម្កុដរាជសីហ៍ ត្រូវបានដាក់ឲ្យប្រកួត ជាមួយអ្នកប្រដាល់ថៃកង ណាផា
(Kang Napha) ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។
ស្ថានភាពលើសង្វៀនរបស់កែវដាលិច អណ្ដែតៗ ព្រោះសព្វថ្ងៃនេះ ការប្រកួតរបស់គេ
មិនសូវជួបសំណាងល្អភាគច្រើន។ គេហាក់ដូចជាហ្វឹកហាត់ មិនបានគ្រប់់គ្រាន់ ព្រោះបន្ទាប់ពីប្រកួតចប់ទឹកទី៣ កម្លាំងរបស់គេធ្លាក់ចុះតែម្ដង។ អ្នកប្រដាល់កម្ពុជារូបនេះ មានប្រវត្តិប្រកួតចំ
នួន១១២ដង ឈ្នះ៩២ដង ចាញ់១៧ដង និងស្មើពិន្ទុ៣ដង ។
ចំពោះកង ណាផាមិនមែន ជាអ្នកប្រដាល់ដែលស្រួល បង្រ្កាបនោះទេ។ ការវ៉ៃចេញរបស់គេរហ័ស និងការពារបានល្អ ។គេមានប្រវត្តិប្រកួតចំនួន ៦៩ដង ឈ្នះ៥៨ដង ចាញ់១០ដង និងស្មើពិន្ទុ ១ដង ។នរណាឈ្នះក្នុងការប្រកួតនេះ ?
ជំនួបរវាងអ្នកប្រដាល់រួមជាតិវិញនោះ លីន សេងហុងក្លិបបូរីរាជសីហ៍មានរិទ្ធ ប្រកួតជា
មួយហុង សុវណ្ណចាន់សុធី ក្លិបទ័ពឆ័ត្រយោង៩១១ ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ។ឌីនថៃណាក្លិបយុវវាលស្បូវ ប្រកួតជាមួយធនអៀងឡេង ក្លិបកងយោធពលខេមរភូមិន្ទ ដោយប្រកួតគ្នាក្នុង ប្រភេទទម្ងន់៥៤គីឡូក្រាម ៕
ដោយ៖កូនដូច

អត្ថបទដែលជាប់ទាក់ទង