ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកឈ្នះក្នុងព្រឹត្តិការណ៍Khmer Fightកំពង់ស្ពឺ

82


កំពង់ស្ពឺ៖ព្រឹត្តិការណ៍Khmer Fightកំពង់ស្ពឺ ដែលបានធ្វើឡើងនាយប់ថ្ងៃទី៣វិច្ឆិកានោះ
មាន៥ប្រទេស ចូលរួមដែលក្នុងនោះ មាន៥ប្រទេសចូលរួមគឺកម្ពុជា ថៃ បារាំង អ៊ីរ៉ង់ និង អាល់ហ្ស៊េរី ។
ការប្រកួតនេះកើតឡើងដោយការសហការ សហភាពសហព័ន្ធយុវជនកម្ពុជា អាជ្ញាធរខេត្តកំពង់ស្ពឺ ស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្ដិ៍លេខ៥ និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ។
ការប្រកួតដែលមានចំនួន៦គូនោះ ការប្រកួតមានតែ៣ទឹកប៉ុណ្ណោះ ។ សម្រាប់ការប្រកួតគូទី១ រវាងអ្នកប្រដាល់កម្ពុជាបាង កាយ៉ាក់សមាគមប្រដាល់ក្រសួងកសិកម្មនោះ បានយក
ឈ្នះអ្នកប្រដាល់អាល់ហ្ស៊េរី បាននៅមុនស្នូរជួងបញ្ចប់ទឹកទី៣ ដោយប្រើជើងទាត់ចំកញ្ចឹង ក។
អ្នកប្រដាល់កម្ពុជាចាន់ សំអាតក្លិបអប់រំកាយស្រុកអន្លង់វែង ប្រកួតចាញ់អ្នកប្រដាល់ថៃ សាត ត្រានភព(Sat tranphup) ដោយពិន្ទុដាច់។
នៅទឹកទី២អ្នកប្រដាល់ទាំង២រូបនេះ ត្រូវអាជ្ញាកណ្ដាលរាប់៨ដូចគ្នា បន្ទាប់ពីត្រូវទទួលការវាយប្រហារ ដោយសារកែងដូចគ្នានោះ ។មកដល់ទឹកទី៣សំអាត ត្រូវអាជ្ញាកណ្ដាលរាប់៨ដល់ទៅ២ដង ។ចប់ទឹកទី៣សាត ត្រានភពបានទទួលជ័យជំនះ ដោយពិន្ទុដាច់ ។
ម៉ឺន សុភាសមាគមប្រដាល់ក្រសួងការពារជាតិ ប្រើកណ្ដាប់ដៃផ្ដួលអ្នកប្រដាល់មកពីអ៊ីរ៉ង់ អាប់ឌុលឡាហ៍(Abdul Lash)បាននៅមុនស្នូរជួងបញ្ចប់ទឹកទី២។
វង្ស ណយក្លិបខេត្តប៉ៃលិន ទោះបីប្រើកែងវាយឲ្យអ្នកប្រដាល់អ៊ីរ៉ង់អាម៉េដ សូលីម៉ូនី
(Amed Soleymony) បណ្ដាលឲ្យអាជ្ញាកណ្ដាលរាប់៨ នៅទឹកទី១ក៏ពិតមែន តែបន្ទាប់ពីប្រកួតចប់ទឹកទី៣ លទ្ធផលបានត្រឹមតែស្មើគ្នាប៉ុណ្ណោះ ។សូមបញ្ជាក់ថា អ្នកប្រដាល់ទាំង២រូបនេះ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៧៣គីឡូក្រាម ។
ព្រំ សំណាងក្លិបទ័ពឆ័ត្រយោង៩១១ ប្រកួតឈ្នះអ្នកប្រដាល់ថៃ ឆានឆៃ កៀតថាវ៉ន (Chhan Chhai Kiethaworn) ដោយពិន្ទុទាំងវេទនា ។
ប្រសិនបើការប្រកួតនេះមាន៥ទឹកនោះ សំណាងវេទនាមែនទែន តែការប្រកួតមានតែត្រឹម៣ទឹក ។ទោះជាយ៉ាងណាក៏ព្រំ សំណាង ដែលមានស្រុកកំណើត នៅខេត្តកំពង់ស្ពឺនោះគេបានទទួលជ័យជំនះ នៅក្នុងទឹកដីរបស់ខ្លួន ។
រឿង សោភ័ណ្ឌក្លិបម្កុដរាជសីហ៍ ប្រកួតឈ្នះអ្នកប្រដាល់បារាំង អាប់ដែល ការីមបាណា
ឡា (Abdel Karim Baennala) ដោយពិន្ទុទាំងមិនសូវស្រួលខ្លួន ។
អ្នកប្រដាល់ទាំង២រូបនេះ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ។ សោភ័ណ្ឌល្អឆ្វេង តែអ្នកប្រដាល់បារាំងរូបនេះ ក៏មិនអន់ដែរ ។
នេះជាការប្រកួតដណ្ដើមពានរង្វាន់ រវាងអ្នកប្រដាល់រួមជាតិ ជាមួយអ្នកប្រដាល់រួមជាតិ
ដែលគូប្រកួតដណ្ដើម ពានរង្វាន់មាន៣គូ និង ការប្រកួតមានតែ៣ទឹកប៉ុណ្ណោះ ។
គូប្រកួតដណ្ដើមពានរង្វាន់នោះ អ្នកប្រដាល់យុគ យក្សផ្លែ ក្លិបបូរីរាជសីហ៍មានរិទ្ធដែលជាអ្នកប្រដាល់ពូកែឌឺដង ឲ្យគូប្រកួតនោះ បានបាក់អំណួត បន្ទាប់ពីប្រកួតចាញ់អ្នកប្រដាល់ជើង
ថ្មីអេលីត សាន់ក្លិបឆ្មា ស សែនសុខដោយពិន្ទុនោះ ។
អ្នកប្រដាល់ជើងចាស់គង់ សំបូរក្លិបអាចក្រប្រយុទ្ធខេត្តកំពង់ស្ពឺ ប្រកួតចាញ់អ្នកប្រដាល់ជំនាន់ថ្មីសែម ណាងក្លិបសាលវ័ន្ដកីឡាដោយពិន្ទុ ។
គូដណ្ដើមពានរង្វាន់មួយគូទៀត ដែលជាគូសងសឹកនោះលាប រដ្ឋាក្លិបដីឡូតិ៍មានរិទ្ធ
ខេត្តបន្ទាយមានជ័យ ប្រកួតចាញ់អ្នកប្រដាល់ម៉ន សាម៉េត ក្លិបកងចក្ររាជសីហ៍ដោយពិន្ទុ ។
សូមបញ្ជាក់ថា កាលបីប្រកួតដណ្ដើមជើ់ងឯកជាតិឆ្នាំ២០១៩ អ្នកប្រដាល់ទាំង២រូបនេះ ធ្លាប់ជួបគ្នាម្ដងហើយដែលកាលនោះ រដ្ឋា មានប្រៀបលើសាម៉េតទៅហើយនោះ បែរជាភ្លាត់ត្រូវ
សាម៉េតវាយមួយកែង នៅទឹកទី៤ បណ្ដាលឲ្យអាជ្ញាកណ្ដាលរាប់៨ ។
កាលនោះរដ្ឋាចាញ់តែមួយរាប់ប៉ុណ្ណោះ ។សម្រាប់ជំនួបលើកនេះ រដ្ឋា សងសឹកមិនបាន
សម្រេចឡើយ គឺគេជួបបរាជ័យជាលើកកទី២ ។
ចំពោះគូប្រកួតក្រៅព្រឹត្តិការណ៍ដណ្ដើមពានរង្វាន់វិញនោះ ឡុង ជិនក្លិបខ្លារខិនមានរិទ្ធ
ឈ្នះអ្នកប្រដាល់ថា សារុនក្លិបពុទ្ធសេរីវង្សដោយពិន្ទុ ៕

អត្ថបទដែលជាប់ទាក់ទង