ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជើងខ្លាំងអុក១៦រូប នឹងប្រជែងគ្នា ក្នុងពិធីបុណ្យសមុទ្រឆ្នាំនេះ

114


ភ្នំពេញ៖សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានប្រកាសឲ្យដឹងថា ក្នុងពិធីបុណ្យសមុទ្រឆ្នាំ
នេះនឹងមានកីឡាករអុកខ្លាំងៗ ចំនួន១៦រូប ប្រជែងគ្នាដណ្ដើមពានរង្វាន់បុណ្យសមុទ្រ ។
លោកកាក់ ឡងឌី ដែលជាអគ្គលេខាធិការសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានប្រាប់ឲ្យ
ដឹងថា ក្នុងពិធីបុណ្យសមុទ្រឆ្នាំនេះ នៅខេត្តកំពត ដែលជាកន្លែងប្រារព្វពិធីបុណ្យសមុទ្រនោះ
គេត្រៀមកីឡាករអុកជើងខ្លាំង របស់គេចំនួន៨រូប ចំពោះសហព័ន្ធ ក៏យកកីឡាករខ្លាំងៗចំនួន៨រូប ទៅចូលរួមប្រកួតដែរ ។
លោកគ្រួច ចន្ថារិទ្ធ ដែលជាគ្រូបង្ហាត់អុកជម្រើសជាតិ បានឲ្យដឹងថា ចំពោះកីឡាករ៨រូប
របស់ខេត្តកំពត លោកមិនស្គាល់ឈ្មោះឡើយ តែចំពោះកីឡាករ៦រូ​ប​ ដែលយកពីភ្នំពេញទៅគឺជា
កីឡាករដែលប្រកួតជើងឯកជាតិ បានពីចំណាត់ថ្នាល់លេខ១ ដល់លេខ៨ ។
កីឡាករទាំង ៨ រូបនោះ មានកីឡាករសុខ លឹមហេង ដែលជាម្ចាស់ជើងឯកជាតិឆ្នាំ
២០១៩ និងធ្លាប់គ្រងជើងឯកអង្គរសង្ក្រាន្ដឆ្នាំ២០១៨ ។ កីឡាកររស់ រិទ្ធីយ៉ា ចំណាត់ថ្នាក់លេខ
២ ឆ្នាំ២០១៩ កីឡាករឆយ វីរ៉ា ចំណាត់ថ្នាក់លេខ ៣ ឆ្នាំ២០១៩ និង ធ្លាប់តំណែងជើងឯកអុកឆ្នាំ២០១០ ។ កីឡាករគុជ ពិសិដ្ឋ ចំណាត់ថ្នាក់លេខ៤ ឆ្នាំ២០១៩ ។
ចំពោះកីឡាករ៤រូបទៀត មានមាស សុភ័ក្រ្ត កីឡាកេញឹម វណ្ណារ៉ូ កីឡាកេយ៉ាន សុខលាង និងកីឡាករឈាវ បូរ៉ា ដែលធ្លាប់គ្រងតំណែងអង្គរសង្ក្រាន្ដ ២ ឆ្នាំជាប់ៗគ្នា គឺក្នុងឆ្នាំ២០១៤ និងឆ្នាំ២០១៥ ។
គ្រូបង្វឹករូបនេះ បានឲ្យដឹងទៀតថា សព្វថ្ងៃនេះកីឡាករអុកខ្លាំងៗ មានច្រើនណាស់គ្រាន់តែពួកគេ មិនមានពេលវេលាមកចូលរួមប្រកួតខ្លាំងមែន តែលេងដោយមិនគោរពបទបញ្ជា
ដូចជាលេងយកឈ្នះ ចាញ់ ដោយមិនកំណត់ម៉ោងជាដើម ៕

អត្ថបទដែលជាប់ទាក់ទង