ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជើងខ្លាំង៤រូបចុងក្រោយ ដែលត្រូវប្រជែងកៅអី វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

84


ភ្នំពេញ៖ក្នុងព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cementសម្រាប់យប់ថ្ងៃទី២វិច្ឆិកា គឺជាការប្រកួតចុងក្រោយ នៃវគ្គជម្រុះជុំទី៣ ដើម្បីប្រជែងកៅអី វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលជាវគ្គត្រូវប្រជែងគ្នាឡើងផ្ដាច់ព្រ័ត្រ ។
អ្នកប្រដាល់៤រូបចុងក្រោយ ដែលត្រូវប្រជែងគ្នាឡើង វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះ មិនដឹងថានរណាជាអ្នកមាន សមត្ថភាពនោះឡើយ ។អ្នកប្រដាល់ជើងថ្មីស៊ន រ៉ាគីមក្លិបរាហ៊ូកីឡាខេត្តបាត់ដំបង ត្រូវជួបជាមួយអ្នកប្រដាល់កូយ ឡាយក្លិបទ័ពឆ័ត្រយោង៩១១ ។
សម្រាប់ស៊ន រ៉ាគីមកាលប្រកួតនៅវគ្គជម្រុះជុំទី១ គេប្រកួតឈ្នះអ្នកប្រដាលើឡុង ខេត្ត ក្លិបខ្លារខិនមានរិទ្ធ ដោយពិន្ទុ ហើយនៅជុំទី២ គេផ្ដួលស៊ឹម ប៊ុនឆៃក្លិបព្រៃទទឹងកីឡាខេត្តបាត់ដំបង មុនស្នូរជួងបញ្ចប់ទឹកទី២។រ៉ាគីមបាននិយាយនៅថ្ងៃប្រកួតជម្រុះជុំទី២ថា ទោះជាថ្ងៃបុណ្យភ្ជំបិណ្ឌ ក៏គេហ្វឹកហាត់មិនហ៊ានសម្រាកដែរ ព្រោះគេត្រូវការឈ្នះ ។ជុំទី៣នេះ ជួបជាមួយកូយ ឡាយ ពិតជាមិនស្រួលនោះទេ ។
ចំពោះកូយ ឡាយវិញកាលប្រកួតជម្រុះជុំទី១ គេឈ្នះកំពែង ខ្មៅក្លិបសមាគមប្រដាល់ក្រសួងកសិកម្មដោយពិន្ទុ ។នៅជុំទី២គេឈ្នះរឿន ឈីក្លិបគុហារព្រហ្មជ័យ ដែលអវត្តមានតែទោះជាយ៉ាងណា ក៏គេបានដាក់ឲ្យកូយ ឡាយប្រកួតកំដៅសាច់ដុំ ជាមួយលីន វីរៈក្លិបបូរីរាជសីហ៍មានរិទ្ធ ហើយក្នុងការប្រកួតនោះកូយ ឡាយជាអ្នកឈ្នះ ។កូយ ឡាយ និងស៊ន រ៉ាគីមនរណាឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ?
ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរឡុង ជិនក្លិបខ្លារខិនមានរិទ្ធ ប្រកួតជាមួយទូច ដេវីដក្លិបអារុណរះកីឡា ។
ឡុង ជិនមួយរយៈនេះ ហាក់ដូចជាស្រុតចុះច្រើន ។កាលប្រកួតនៅជុំទី១ ឡុង ជិនឈ្នះឌុម កែវដបក្លិបយុវវាលស្បូវដោយពិន្ទុ និង បៅជុំទី២ គេប្រកួតឈ្នះខាំ សូរិយាក្លិបរ៉ាហាប់ស្វាយប៉ាក់ដោយពិន្ទុដែរ ។
ចំពញទូច ដេវីដវិញនៅជុំទី១ គេប្រកួតឈ្នះកុយ ចាន់តូក្លិបគីសែមានរិទ្ធ នៅទឹកទី១និង ជុំទី២គេឈ្នះទិត្យ សុវណ្ណគីរីសមាគមប្រដាល់ក្រសួងកសិកម្ម ដែលអវត្តមាន ។ជុំទី៣នេះមិនដឹងថាឡុង ជិន ឬ ទូច ដេវីដ ដែលប្រជែងបានកៅអី វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។
គូប្រកួតជាលក្ខណៈអន្តរជាតិវិញនោះ អ្នកប្រដាល់កម្ពុជារិទ្ធ ភូលូក្លិបអាណាចក្រគុន
ខ្មែរ ប្រកួតជាមួយអ្នកប្រដាល់ថៃ អារ៉ាំ ប៊យ(Aram Boy)ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់៦៥គីឡក្រាម ៕

អត្ថបទដែលជាប់ទាក់ទង