ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បំប៉ន់អាជ្ញាកណ្តាល ត្រៀមការប្រកួត កីឡាប៉េតង់ពិភពលោកយុវជន

83


ភ្នំពេញ៖នាថ្ងៃទី៦ ខែវិច្ឆិកា សហព័ន្ធកីឡាប៊ូល និង ប៉េតង់កម្ពុជា បានបើកវគ្គបំប៉នដល់ អាជ្ញាកណ្ដាល និងមន្ត្រីរៀបចំការប្រកួតរបស់ខ្លួន ដើម្បីត្រៀមរៀបចំការប្រកួតកីឡាប៉េតង់ពិភពលោកយុវជន និង និងនារីលើកទី១៧” (17th Juniors & Women Petanque World Championships) នាសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡា។
លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា អញ្ជើញចូលរួមពិធីបើកវគ្គនេះ ។
លោក បានមានប្រសាសន៍ថា វគ្គនេះធ្វើឡើងដើម្បីបំប៉នបន្ថែមសមត្ថភាពដល់អាជ្ញា
កណ្តាល ចៅក្រមកម្ពុជា ពីបច្ចេកទេស និងរបៀបចាប់កំហុស និងត្រួតពិនិត្យការប្រកួត។ លោក
បន្តថា លោកClaude Azema ដែលជាប្រធានសហព័ន្ធកីឡាប៉េតង់អន្តរជាតិ នឹងជួបយើងទាំង
អស់គ្នាម្តងទៀត ក្នុងការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោក ហើយក្នុងចំណោមពួកយើង នឹងមានអ្នកខ្លះត្រូវបានជ្រើសរើស ឲ្យធ្វើជាអាជ្ញាកណ្តាល ក្នុងការត្រួតពិនិត្យលើការប្រកួតវាយយកពិន្ទុ ហើយខ្ញុំនឹងមកមុនការប្រកួត ដើម្បីពន្យល់បន្ថែមដល់ពួកយើង។
វគ្គនេះឩទ្ទេសនាមដោយលោកអ៊ិន គឹមស៊្រុន ទីប្រឹក្សាសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ជាគ្រូឧទ្ទេសប្រចាំវគ្គ និងលោក ឆាយ សឿន ជំនួយការឧទ្ទេសប្រចាំវគ្គ៕

អត្ថបទដែលជាប់ទាក់ទង