ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាវ៉ូស៊ូ ៤នាក់ទៅចូលរួមក្នុងព្រឹត្តិការណ៍ The 5th China-ASEAN Wushu Festival

86

ភ្នំពេញ ៖ព្រឹកថ្ងៃទី៨វិច្ឆិកាកីឡាករ កីឡាការិនីថ្នាលវូស៊ូ(Wushu)កម្ពុជា៦
រូបដែលក្នុងនោះមួយរូប ជាប្រធានប្រតិភូមួយរូបជាគ្រូបង្វឹកនិង៤រូប ជាអត្តពលិកបានចាកចេញពីប្រទេសកម្ពុជា ឆ្ពោះទៅកាន់ទីក្រុងវូចូវខេត្តក្វាងស៊ី ប្រទេសចិន ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ The 5th China-ASEAN Wushu Festival ។
បើតាមការឲ្យដឹងនោះថា ប្រទេសក្នុងតំបន់អាស៊ានទាំងអស់ នឹងចូលរួមក្នុង
ព្រឹត្តិការណ៍នេះ រួមជាមួយប្រទេសចិន។ ការប្រកួតចាប់ផ្ដើមពីថ្ងៃទី៨ ដល់ថ្ងៃទី១៣វិច្ឆិកា ។
កញ្ញាម៉ៅច័ន្ទសូរិយា ដែលជាគ្រូបង្វឹកបានប្រាប់ឲ្យដឹងថា សហព័ន្ធកីឡាវូស៊ូកម្ពុជា បញ្ជូនប្រតិភូកីឡាករកីឡាការិនីចំនួន៦នាក់ ចូលរួមការប្រកួតខាងលើនេះរួមមានលោក ម៉ៅ ចន្ថាវុធដែលជាអគ្គលេខាធិការសហព័ន្ធជា ប្រធានប្រតិភូ កញ្ញា ម៉ៅ ច័ន្ទសូរិយា គ្រូបង្វឹក កីឡាករ មុំ សាមិត្តប្រាំពីរកែវ កីឡាការិនី មុយ គាវ កីឡាការិនី ឆែម ស្រីល័ក្ខ និងកីឡាការិនីយ៉ង់ សារ៉ាត់កញ្ញាវត្តី៕

អត្ថបទដែលជាប់ទាក់ទង