ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧត្តមសេនីយ៍ឯកឌីវិជ្ជា ចុះត្រួតពិនិត្យភូមិសាស្ត្រមួយចំនួនដេីម្បីត្រៀមបង្ការទប់ស្កាត់ក្នុងកិច្ចការពារសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ

59

សៀមរាបនៅថ្ងៃសុក្រថ្ងៃទី០៨ខែវិច្ឆិកាឆ្នាំ២០១៩លោកឧត្តមសេនីយ៍ឯកឌីវិជ្ជាអគ្គស្នងការរងនគរបាលជាតិនិងប្រធានបញ្ជាការប្រចាំទិសខេត្តសៀមរាបចូលរួមអមដំណើរដោយលោកឧត្តមសេនីយ៍ទោស្នងការដ្ឋាននគរបាលខេត្តមេបញ្ជាការអាវុធហត្ថខេត្តមេបញ្ជាការសឹករងខេត្តស្នងការរងបញ្ជាការរងអាវុធហត្ថខេត្តបញ្ជាការរងសឹករងខេត្តបានចុះពិនិត្យកម្លាំងត្រៀមរៀបចំសន្តិសុខសណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាបបានពាំនាំថវិកានិងគ្រឿងឧភោគបរិភោគរបស់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេតសាវឿនអគ្គស្នងការនគរបាលជាតិឧបត្ថម្ភតាមគោលដៅនិងបានចុះជួបសំណេះសំណាលសួរសុខទុក្ខនិងត្រួតពិនិត្យកងកម្លាំងអន្តរាគមន៍និងសម្ភារៈមធ្យោបាយដេីម្បីត្រៀមទប់ស្កាត់ក្នុងកិច្ចការពារថែរក្សាសន្តិភាពសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ

ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ឯកអគ្គស្នងការរងនគរបាលជាតិបានធ្វើការសរសេីរដល់កងកម្លាំងទាំងអស់ដែលត្រៀមបាន១០០ភាគរយរង់ចាំទទួលបទបញ្ជាថ្នាក់លើដេីម្បីរក្សាសន្តិភាពសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈនិងត្រៀមបង្ការទប់ស្កាត់និងបង្រ្កាបរាល់ចលនាក្រុមឧទ្ទាមក្រៅច្បាប់ដឹកនាំដោយទណ្ឌិតសមរង្សុីដែលមានបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកំពុងដឹកនាំដោយសម្តេចអគ្គមហាសេនាបេតីតេជោហ៊ុនសែននាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង