ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផាន់ គ្រាន់លើកនេះសំណាងល្អ ឬ អាក្រក់ ?

71

ភ្នំពេញ៖សម្រាប់ព្រឹត្តិការណ៍TV5 Boxing Knock Serie by K-Cementយប់ថ្ងៃទី១៦វិច្ឆិកាអ្នកប្រដាល់កម្ពុជាផាន់ គ្រាន់

ក្លិបពុទ្ធសេរីវង្សត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃកៀត តិចស៊ូវ័រនីង(Kiet Techvorsouning)ដោយប្រកួតគ្នាក្នុងប្រ

​ភេទទម្ងន់៦៥គីឡូក្រាម ។

ផាន់ គ្រាន់ទើបតែប្រកួតចាញ់អ្នកប្រដាល់ថៃផេត កា(Phat Ka)នៅទឹកទី២ដោយត្រូវអ្នកប្រដាល់ថៃផេត កាទាត់ឲ្យ

ខូចដៃនៅទឹកទី២ ។ពេលនេះទំនងជាដៃរបស់គេបានសះស្បើយហើយមើលទៅបានជាគេឡើងសង្វៀនប្រកួតជាមួយផេត

តិចស៊ូវ័រនីងបែបនេះ ។

សូមបញ្ជាក់ាមួយរយៈនេះការប្រកួតរបស់ផាន់ គ្រាន់ពេលខ្លះគេប្រកួតក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាមតែពេល

នេះគេប្រកួតក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។ការផ្លាស់ប្ដូរទម្ងន់បែបនេះសង្ស័យថាការហិវឹកហាត់របស់គេទំនងជាមិនបាន

​ដិតដល់ឡើយ ។

ផាន់ គ្រាន់គេមានប្រវ​ត្តិប្រកួតចំនួន១៣៥ដងឈ្នះ១១០ដង ចាញ់២២ដង និងស្មើពិន្ទុ៣ដង ។ចំពោះអ្នកប្រដាល់ថៃ

​កៀត តិចស៊ូវ័រនីងនេះជាលើកដំបូងហើយដែលគេឆ្លងដែនមកប្រកួតនៅស្រុកខ្មែរ ។មិនមាននរណាដឹងថារបៀបវ៉ៃរបស់គេ

យ៉ាងណានោះឡើយហើយគេ ខ្លាំងឬខ្សោយក៏មិនមាននរណាដឹងដែរ ។ចាំមើលជំនួបមួយនេះនរណាឈ្នះនរណាចាញ់ ?

ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះអ្នកប្រដាល់ជើងកន្ត្រៃហោះធា នុរាជក្លិបម្កុដរាជសីហ៍ប្រកាស

ជម្រះបញ្ជីជាមួយធីម ទាន់មកពីក្លិបខេត្តរតនគីរី ។

នេះជាលើ់កទី៣ហើយដែលអ្នកប្រដាល់ទាំង២រូបនេះជួបប្រកួតគ្នាដែលជួបលើកដំបូងធា នុរាជផ្ដួលធីម ទាន់បាន

មុនទឹកទី៥ និងលើកទី២ពួកគេប្រកួតបានត្រឹមស្មើពិន្ទុគ្នា ។សម្រាប់ជំនួបលើកទី៣នេះអ្វីៗអាចនឹងប្រែប្រួល ។

សៀវ​ សំណាងសមាគមប្រដាល់ក្រសួងកសិកម្មប្រកួតសងសឹកជាមួយអ្នកប្រដាល់កាន់ ម៉េងហុងក្លិបនាគរាជចតុ

​មុខបន្ទាប់ពីប្រកួតលើដំបូងស្មើគ្នានិងលើកទី២សំណាងសន្លប់ដោយសារម៉េងហុងនោះ ។

នេះជាគូប្រកួតដែលល្អមើលតែការឡើងសងសឹកនេះមិនទាន់ប្រាកដថាសៀវ សំណាងធ្វើបានសម្រេចនោះឡើយ

ព្រោះកាន់ ម៉េងហុងពីមួយថ្ងៃទៅមួយថ្ងៃគេកាន់តែខ្លាំង ។

ធន អៀងឡេងក្លិបកងយោធពលខេមរភូមិន្ទប្រកួតជាមួយអ្នកប្រដាល់ឈុំ ស្រស់ក្លិបនាគរាជចតុមុខដោយប្រកួត

​គ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។

លន់ សៀកឡេងថ្នល់ទទឹងគុនខ្មែរប្រកួតជាមួយអ្នកប្រដាល់ឡុង សុថេនក្លិបសាលវ័ន្ដដោយប្រកួតគ្នាក្នុងប្រភេទ

ទម្ងន់៥៧គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង