ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រភេទកីឡាKusash ដែលមានក្នុងស៊ីហ្គេមលើកទី៣០នេះ

62

ភ្នំពេញ៖Kurashគឺជាពាក្យមួយនៃភាសាទួគីដែលប្រើសម្រាប់ពាក្យចំបាប់ដែលសំដៅទៅលើក្បាច់ចំបាប់ប្រជាប្រិយមួយចំនួនដែលកំពុងតែពេញនិយមនៅតំបន់អាស៊ីកណ្តាលនិងមួយ
ផ្នែកនៃប្រទេសអឺរុប។
តំបន់ខ្លះប្រភេទកីឡានេះគេហៅថា kuresh ឬkoresh។ប្រភេទកីឡានេះគេប្រកួតគ្នា
ដោយប្រើកន្សែង ឬក្រណាត់ដែលស្រដៀងគ្នាជាមួយនឹងកន្សែងដើម្បីទាញដើម្បីបោកឬគ្រ
វែងគូប្រកួតទៅរកគោលដៅមួយដើម្បីឲ្យខ្លួនក្លាយជាអ្នកឈ្នះ ។
គេនៅចាំបានថានៅចន្លោះឆ្នាំ១៩៥៩ដល់១៩៦០កីឡាចំបាប់សេរី(Free Style)ចំបាប់
ក្រិចកូ(Greco) និង សាំបូ(Sambo)មានការរីកចម្រើនខ្លាំងនៅអតីតសហភាពសូវៀត ។អត្ត
ពលិកមកពីតំបន់អាស៊ីកណ្ដាលឬអតីតសហភាពសូវៀតបានចូលរួមប្រកួតគ្នាជាលើកដំបូង
នាឆ្នាំ១៩៥៩។
ការប្រកួត kurash ចាប់ផ្តើមដោយអ្នកលេងទាំងពីរនាក់នៅក្នុងទីតាំងដែលគេហៅថា Tazim ហើយមានវិធីបីយ៉ាងដែលពួកគេអាចរកពិន្ទុបានគឺទី១គេហៅថាហាឡាល(Halal)នោះគឺការគ្រវែងគូប្រកួតឲ្យដួលយ៉ាងរហ័សជាមួយនឹងនឹងការគ្រប់គ្រងគូប្រកួតមិនឲ្យប្រកួតបន្តបាន។
ទី២គេហៅថាយ៉ាមប៊ូស (Yambosh)ដែលនេះមិនមែនជាការបោករបៀបហាឡាល
នោះទេតែជាការបោកដោយឲ្យគូប្រកួតដួលនៅក្បែរខ្លួន។ចំពោះការយកឈ្នះរបៀបទី៣គឺជា
ការបោកដោយឡែកមួយក្បាច់ទៀតខុសប្លែកពី២ក្បាច់មុន ។ស្នៀតទី៣នេះគេហៅថាឆាឡា
(Chala) ។
Kurashគឺជាកីឡាមួយក្នុងចំណោមកីឡាដែលបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីចុងក្រោយនៅប្រទេសឥណ្ឌូនេស៊ីគឺជាព្រឹត្តិការណ៍ចំបាប់មួយដែលមានប្រជាប្រិយភាពខ្លាំងនៅអាស៊ីកណ្តាល។ ដែលកាលនោះការប្រកួតរៀបចំឡើងនៅទីក្រុងហ្សាការតា និង ទី
ក្រុងប៉ាឡាំបាង ។
Kurash ត្រូវបានគេរៀបចំឲ្យមានការប្រកួតជើងឯកពិភពលោកជាលើកដំបូងនៅឆ្នាំ
១៩៩៩នាទីក្រុងតាស្គែនប្រទេសអ៊ូបេគីស្ថាន ។កាលនោះការប្រកួតជើងឯកបានធ្វើជារៀង
រាល់ឆ្នាំរហូតដល់ឆ្នាំ២០០២ទើបផ្អាក ។
ឆ្នាំ២០០៥ទើបការប្រកួតជើងឯកពិភពលោកចាប់ផ្ដើមឡើងវិញដែលឆ្នាំ២០០៥នោះ
ការប្រកួតធ្វើនៅទីក្រុងតាសស្គែនប្រទេសអ៊ូបេគីស្ថានដដែល ។ចាប់ពីពេលនោះមកការប្រ
កួតធ្វើឡើងរៀងរាល់២ឆ្នាំម្ដងគឺធ្វើរៀងរាល់ឆ្នាំសេសដូចស៊ីហ្គេមដែរ ។
ការប្រកួតជើងឯកពិភពលោកចុងក្រោយធ្វើនៅឆ្នាំ២០១៧នាទីក្រុងអ៊ីស្ដង់ប៊ូលប្រទេស
ទួកគី ៕

អត្ថបទដែលជាប់ទាក់ទង