ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខបាល់ទះកម្ពុជាមុនជួបលើកទឹកចិត្តមុនទៅស៊ីហ្គេម SEA GAMES

204

ភ្នំពេញ៖នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកនាយឩត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនិងជាប្រធានសហព័ន្ធបាល់ទះកម្ពុជាជួបសំណេះសំណាលជាមួយប្រតិភូកីឡាករបាល់ទះកម្ពុជា

មុនពេលចេញដំណើរទៅការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០១៩លើកទី៣០ នៅប្រទេសពីលីហ្វីន ដែលនឹងប្រព្រឹត្តិចាប់ថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។

លោក បឹង គឹមតោង បាននិយាយថា លោកសន្តិបណ្ឌិត នេត សាវឿន ជាប្រធានសហព័ន្ធបាល់ទះកម្ពុជា បានឧបត្ថម្ភអាជ្ញាកណ្តាលអន្តរជាតិ គ្រូបង្វឹក គ្រូជំនួយ និងកីឡាបាល់ទះក្នុងសាលចំនួន១៧នាក់ និងកីឡាបាល់ទះឆ្នេរខ្សាច់គ្រូបង្វឹក និងកីឡាករ៤នាក់ចំនួន៥នាក់ក្នុងមួយម្នាក់ទទួលបាន៣០០ដុល្លារ។

លោកបានបន្តថា លោក ស សុខា អនុប្រធានសហព័ន្ធបាល់ទះកម្ពុជា និងរដ្ឋលេខាធិការក្រសួងអប់ំ យុវជន និងកីឡាបានឧបត្ថម្ភអាជ្ញាកណ្តាលអន្តរជាតិគ្រូបង្វឹកគ្រូជំនួយនិងកីឡាបាល់ទះក្នុងសាលចំនួន១៧នាក់និងកីឡាបាល់ទះឆ្នេរខ្សាច់គ្រូបង្វឹក និងកីឡាករ៤នាក់ចំនួន៥នាក់ក្នុងមួយម្នាក់ទទួលបាន២០០ដុល្លារ៕

 

អត្ថបទដែលជាប់ទាក់ទង