ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉ោ ភារិទ្ធ អាចរក្សាកំណត់ត្រា មិនស្គាល់ចាញ់ បានឬទេនៅក្នុងការប្រកួតវគ្គជម្រុះចុងក្រោយនេះ?

76

ភ្នំពេញ៖ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវទម្ងន់៦៣,៥០គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍រសៀលថ្ងៃទី២៣វិច្ឆិកា
អ្នកប្រដាល់ប៉ោ ភារិទ្ធសមាគមប្រដាល់ក្រសួងកសិកម្មត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃកូឡាប ដាំ(Kolap Dam)ដែលនេះ
ជាការប្រកួតចុងក្រោយរបស់ពួកគេក្នុងវគ្គវិលជុំ ។
សម្រាប់ភារិទ្ធ៣ប្រកួតរបស់គេឈ្នះទាំង៣ប្រកួតហើយសម្រាប់ការប្រកួតចុងក្រោយនេះទោះបីគេចាញ់ក៏មានកៅអី
សម្រាប់ឡើងទៅប្រកួតបន្តនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែរតែអ្វីដែលសំខាន់របស់ភារិទ្ធគឺគេចង់រក្សាកំណត់ត្រាមិនស្គាល់
ចាញ់នៅវគ្គវិលជុំនេះ
សម្រាប់កូឡាប ដាំវិញ៣ប្រកួតរបស់គេឈ្នះបាន២ប្រកួត និង ចាញ់មួយប្រកួត ។អ្នកប្រដាល់ថៃរូបនេះគេក៏ត្រូវ
ការឈ្នះក្នុងការប្រកួតចុងក្រោយរបស់គេដែរព្រោះកៅអៅសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររបស់កូឡាប ដាំពេលនេះ
ស្ថិតនៅក្នុងភាពស្រពិចស្រពិលនៅឡើយ ។
ភារិទ្ធមានប្រវត្តិប្រកួតចំនួន៧៥ដង ឈ្នះ៦៤ដង ចាញ់១១ដង ចំពោះអ្នកប្រដាល់ថៃកូឡាប ដាំវិញគេមានប្រវត្តិ
ប្រកួតចំនួន១០២ដង ឈ្នះ៨៧ដង ចាញ់១៤ដង និងស្មើពិន្ទុ ១ ដង ។
សម្រាប់ការប្រកួតនេះទោះបីកូឡាប ដាំមិនមែនជាអ្នកប្រដាល់ដែលអាចមើលស្រាលបានក៏ពិតមែនតែសម្រាប់
អ្នកទស្សនាគេនៅតែមានជំនឿចិត្តថាប៉ោ ភារិទ្ធនឹងដណ្ដើមបានជ័យជំនះល់កូឡាប ដាំដែរ ។
រិន សារដ្ឋក្លិបកងទ័ពជើងទឹកដល់ពេលត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃវ៉ាន ឆាលើម(Wan Chhaleum)ហើយ ។
សូមបញ្ជាក់ថា៣ប្រកួតរបស់អ្នកប្រដាល់ទាំង២រូបនេះឈ្នះបានមួយប្រកួត និង ចាញ់២ប្រកួតដូចគ្នា ។
ជ័យជំនះរបស់សារដ្ឋបានមកដោយសារតែគូប្រកួតរក្សាទម្ងន់មិនបានប៉ុណ្ណោះប្រសិនបើមិនបានមកតាមរបៀបនេះ
អ្នកប្រដាល់កម្ពុជារូបនេះទំនងជាមិនទាន់បានស្គាល់ឈ្នះនោះឡើយ។ចំពោះវ៉ាន៉ឆាលើមWanChhaleum)វិញគេវ៉ៃបានល្អតែ
មួយប្រកួតដំបូងប៉ុណ្ណោះការប្រកួតលើកទី២ និងលើកទី៣របស់គេៗវ៉ៃមិនបានល្អព្រមទាំងចាញ់២ប្រកួតជាប់ៗគ្នាទៀតផង។
នេះជាការប្រកួតលើកទី៤ដែលជាការប្រកួតចុងក្រោយរបស់ពួកគេ។វ៉ាន់ឆាលើមទំនងជាមិនមានឩិកាសឡើងទៅ
វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នោះនោះទេទោះបីជាឈ្នះក៏ដោយ ។
ចំពោះសារដ្ឋវិញទោះបីជាចាញ់ ឬ ឈ្នះក៏មិននៅសល់ឩិកាសដើម្បីឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែរ។
ការប្រកួតចុងក្រោយនេះវាគ្រាន់តែជាការប្រកួតបង្រ្គប់កិច្ចតែប៉ុណ្ណោះ ។
ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះតូច ទូសមាគមប្រដាល់ក្រសួងការពារជាតិជួបប្រកួតជាមួយអ្នកប្រដាល់
សន ស៊ូក្លិបរស្មីកុមារកំព្រាក្នុងប្រភាទទម្ងន់៧៣គីឡូក្រាម ។សូត្រ វាសនាក្លិបបក្សីស្លាបដែកប្រកួតជាមួយអ្នកប្រដាល់ពុទ្ធ
ភារិន្ទក្លិបពុទ្ធសេរីវង្សក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។កុយ ចាន់តូក្លិបគីសែមានរិទ្ធប្រកួតជាមួយនួន រ៉ាថេនក្លិបតាឯកដំបង
ដែកមានរិទ្ធក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង