ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជំនួបចុងក្រោយមុនទៅស៊ីហ្គេម

75


ភ្នំពេញ៖មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានបើកសិក្ខាសាលារយៈពេល៣ថ្ងៃពីថ្ងៃទី១៩ដល់២១វិច្ឆិកាដើម្បីពង្រឹង
វិន័យនិងក្រមសីលធម៌ដល់កីឡាករ កីឡាការិនី គ្រូបង្វឹក គ្រូជំនួយដែលនឹងត្រូវចេញដំណើរទោចូលរួមប្រកួតកីឡាស៊ីហ្គេម
លើកទី៣០នៅប្រទេសហ្វីលីពីននាប៉ុន្មានថ្ងៃខាងមុខនេះ ។
បើតាមការឲ្យដឹងពីលោកប៉ុន សុខប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានោះថាវាគ្មិនសំខានៗដែលបានចូលរួម
ឩទ្ទេសនាក្នុងសិក្ខាសាលានេះមានលោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកប៉ុន សុខ
លោកវេជ្ជបណ្ឌិតស្ដើង ជាលោកកែវ សារ៉េតអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោកវេជ្ជបណ្ឌិតឃុន ម៉ៅលោក
ព្រំ វ៉ាន់រឿន ។
ខ្លឹមសារនៃបទឩទ្ទេសនាមផ្ដោតសំខាន់ទៅលើការប្រឆាំងការប្រើប្រាស់សារធាតុលើកកម្លាំងដែលហាមមិនឲ្យប្រើ
ក្នុងកីឡា របបនៃការហូបចុក Fair-Play ការត្រៀមខ្លួនក្នុងការចេញដំណើរ ការត្រៀមខ្លួនសម្រាប់ការប្រកួត តួនាទីគ្រូបង្វឹក
រួមជាមួយបញ្ហានានាជាច្រើនទឿតសម្រាប់ការចេញទៅប្រកួត ដែលក្នុងនោះក្រមវិន័យគឺជាបញ្ហាដែលមិនអាចខ្វះបាន ។
លោកស សុខារដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡាបានព្រមានថាការចេញទៅនេះគឺចេញទៅប្រកួតមិន
មែនទៅដើរលេងទេហេតុនេះសូមកុំទៅគ្រាន់តែបង្គ្រប់កិច្ចដោយមិនគិតពីការឈ្នះ។បើទៅរបៀបនេះមិនបាច់ទៅទេព្រោះ
រដ្ឋចំណាយលុយច្រើនណាស់ ។
សូមបញ្ជាក់ដាស៊ីហ្គេមលើកនេះកម្ពុជាបញ្ជូនកីឡាចំនួន៣១ប្រភេទទៅចូលរួមហើយកម្ពុជាបានគិតទុជាមុនហើយថាកីឡាចំនួន១០ប្រភេទជាកីឡាដែលមានសក្ដានុពល ៥ប្រភេទជាកីឡាយុទ្ធសាស្រ្ត និង១៦ប្រភេទជាប្រភេទកីឡាដែល
មានប្រជាប្រិយ និង ជម្រុញ ។

អត្ថបទដែលជាប់ទាក់ទង