ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកប្រដាល់សាសកលដែលទៅ ហាត់នៅជប៉ុនប្ដូរកម្មវិធីទៅហ្វីលីពីន

76

ភ្នំពេញ៖លោកវ៉ែន សុផលគ្រូបង្វឹកកីឡាប្រដាល់សកលជម្រើសជាតិ ដែលពេលនេះកំពុងតែស្ថិតនៅទីក្រុងអូសាកា
(Osaka)ប្រទេសជប៉ុននោះបានឲ្យដឹងថាថ្ងៃទី២៧វិច្ឆិកានេះ លោកនិងក្រុមកីឡាករមួយរូបនិងកីឡាការិនី២រូបដែលហាត់នៅ
ជប៉ុននោះនឹងត្រឡ់ទៅស្រុកខ្មែរវិញហើយ ។
តាមការគ្រោងទុករបស់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជានោះគឺបន្ទាប់ពីបញ្ចប់ការហ្វឹកហាត់នៅប្រទេសជប៉ុន
​ពួកគេនឹងចេញដំណើរឆ្ពោះទៅកាន់ប្រទេសហ្វីលីពីនដែលជាតីកន្លែងប្រារព្វការប្រកួតកីឡាស៊ិហ្គេមលើកទី៣០តែម្ដងតែ
​ពេលនេះអ្វីៗត្រូវបានផ្លាស់ប្ដូរគឺថ្ងៃទី២៧វិច្ឆិកាលោកនិងកីឡាករ កីឡាការិនីរបស់លោកត្រូវត្រឡប់មកស្រុកខ្មែរសិនហើយ
​នៅថ្ងៃទី៣០វិច្ឆិកាដែលជាថ្ងៃសម្ភោធន៍បើកការប្រកួតកីឡាសស៊ីហ្គេមនោះទើបចេញដំណើរពីស្រុកខ្មែរឆ្ពោះទៅកាន់ប្រទេស
​ហ្វីលីពីនវិញ ។
លោកមិនបានដឹងពីការផ្លាស់ប្ដូរនេះពីមុនមកទេតែវាមិនសំខាន់ឡើយ ។រឿងដែលសំខាន់នោះគឺពេលនេះគឺកីឡា
​ករណាត សៀកនិនឈឺជើងគេបានតែហ្វឹកហាត់តែរត់មិនរួច ឯ នូវ ស្រីពៅក៏ជាទីសង្ឃឹមដែរពេលនេះវី ស្រីខួចលោកមាន
​ការសង្ឃឹមច្រើនតែវី ស្រីខួចវ៉ៃចេញយឺតដោយសារតែកីឡាការិនីរូបនេះមានទម្ងន់ធំគឺ៦០គីឡូក្រាមឯណោះ ។ទោះជាយ៉ាង
​ណាក៏លោកអះអាងថាការវ៉ៃចេញរបស់ស្រីខួចយឺតមែនតែធ្ងន់ ។
នៅប្រទេសជប៉ុនគឺហ្វឹកហាត់នៅក្លិប Ashimoto នាទីក្រុង Osaka តែម្ដង ។ក្នុងអម្លុងនៃការហ្វឹហាត់ពួកគេមានការ
ប្រកួតច្រើនជាមួយអ្នកប្រដាល់នានារបស់ជប៉ុនដែលកំពុងតែហ្វឹកហាត់តាមបណ្ដាក្លិបនានាក្នុងទីក្រុង Osaka ។
ក្លិបនានានៅទីក្រុងនោះគេស្វាគមន៍ការប្រកួតសាកល្បងបច្ចេកទេសរបស់កីឡាករកីឡាការិនីកម្ពុជារបស់យើងជា
និច្ច ។ សូមបញ្ជាក់ថាកីឡាករ កីឡាការិនីដែលហ្វឹកហាត់នៅជប៉ុនមានកីឡាករណាត សៀកនិនដែលគេស្គាល់ជាទូទៅថា
ពេជ្រ ម្ទេសខ្មាំង កីឡាការិនីវី ស្រីខួច និង កីឡាការិនីនូវ ស្រីពៅ ៕

អត្ថបទដែលជាប់ទាក់ទង