ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមាជិករដ្ឋសភា២ រូប អញ្ជើញ​សំណេះសំណាល​​ ជាមួយសិស្សានុសិស្សនៅសាលាបឋមសិក្សា ហ៊ុន​ សែន​ ព្រៃសុវណ្ណ​ ភូមិព្រៃស្វា​ ឃុំជ្រែភ្នំ​ ​ ខេត្តព្រៃវែង

49


ព្រៃវែង៖ លោកស្រី ម៉ាណ ណាវី តំណាងរាស្ត្រ
ភ្នំពេញ និងលោក ជៀម​ ប៉េអា​ តំណាង​រាស្ត្រ​ខេត្តព្រៃវែង​ បានចូលរួមសំណេះសំណាល​ សាកសួរសុខទុក្ខសិស្សានុសិស្សចំនួន​២៣៥ នាក់នៅសាលាបឋមសិក្សារ ហ៊ុន​ សែន​ ព្រៃសុវណ្ណ​ ភូមិព្រៃស្វា​ ឃុំជ្រែភ្នំ​ ​ ស្រុក​សុី​ធរ​កណ្តាល​ ខេត្តព្រៃវែង កាលពីថ្ងៃព្រហស្បតិ៏ ២កើត ខែមិគសិរ ឆ្នាំកុរឯកស័កព.ស ២៥៦៣ត្រូវនិងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
នៅក្នុងមតិសំណេះសំណាល លោក ជៀម ប៉េអា បានមានប្រសាសន៍ទៅកាន់សិស្សានុសិស្សទាំងអស់ថា សូមក្មួយៗខិតខំសិក្សារៀនសូត្រឲ្យបានច្រើន និងត្រូវធ្វើជាសិស្សល្អ មិត្តល្អ កូនល្អនៅក្នុងសង្គម ហើយត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន។
នៅក្នុងឱកាសនោះ តំណាងរាស្ត្រទាំងពីររូបបានឧបត្ថម្ភដល់សិស្សទាំង ២៣៥ នាក់ ម្នាក់ៗទទួលបាន សៀវភៅ​ ៤ក្បាលប៊ិច​ ២​ ដេីម​ ថវិការ ២០០០ រៀល លោកគ្រូ​អ្នកគ្រូ ៧ នាក់ម្នាក់ទទួលបាន សៀវភៅ​គ្រូ ១ ក្បាល និង ថវិការ​ ២០០០០ រៀល នឹងឧបត្ថម្ភផ្នែកអនាម័យ ៥០០,០០០ រៀល សរុបទាំងថវិកានិងសម្ភារៈ គិតជាទឹកប្រាក់មានចំនួន ២៨៣,២០០ រៀល។
ឆ្លៀតក្នុងឱកាសនោះផងដែរ តំណាងរាស្ត្រទាំងពីររូប បានអញ្ជើញ​សាកសួរសុខទុក្ខកុមារី ហាត ថាវី អាយុ ១០ ឆ្នាំ ជាសិស្ស​ថ្នាក់ទី៤ នៅសាលាបឋមសិក្សាហ៊ុន សែន ព្រៃសុវណ្ណ ដែលកំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​សុី​ធរ​កណ្តាល​ ឃុំជ្រែសណ្ដែក​ សុក្រ​សុី​ធរ​កណ្តាល​ ខេត្ត​ព្រៃវែង​​ ដែលរងគ្រោះដោយសារ​រលាក​ភ្លេីង​ ​និងបាន​ឧបត្ថម្ភថវិកា​ចំនួន​ ៣០០,០០០ រៀល សៀវភៅ​៥ ក្បាល នឹង​បានឧបត្ថម្ភដល់កុមារចំនួន ៨ នាក់​ផ្សេងទៀតដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​សុី​ធរ​កណ្តាល​ដែរ ដោយក្នុង​ម្នាក់ៗ​ទទួល​បាន​ថវិកា​ចំនួន​៥០,០០០ រៀល សរុបទាំងថវិកា និងសម្ភារៈ មានចំនួន៣, ០៣២, ០០០ រៀល៕ ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង