ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុវជនម្នាក់ដាច់កជើងម្នាង ពេល បើកម៉ូតូ បុកនឹងរថយន្តកំពុងបត់

57

ខេត្តកណ្តាល៖ យុវជនម្នាក់ បើកម៉ូតូ បុកនឹងរថយន្តកំពុងបត់ បណ្ដាលឲ្យដាច់កជើងខាងស្ដាំម្ខាង ដែល ករណីនេះកើតហេតុនៅថ្ងៃទី២ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១៩ និង ១៥នាទី នៅលើផ្លូវជាតិលេខ២ ភូមិក្រពើហារខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ។

នគរបាលខេត្តកណ្តាល ឲ្យដឹងថា រថយន្តម៉ាកCAMRY ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2Z-0739 អ្នកបើករថយន្ត គេចខ្លួនខ្លួនបាត់ បើកបរក្នុងទិសដៅពីជើងទៅត្បូង រួចបត់ឆ្វេង ត្រូវម៉ូតូ1គ្រឿងម៉ាកហុងដា 125ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1BP-9330 បើកដោយឈ្មោះពៅ ពិសី ភេទប្រុស អាយុ១៦ឆ្នាំនៅភូមិព្រែកឡុង សង្កាត់តាក្ដុល ក្រុងតាខ្មៅ បានបុករថយន្ត ចំហៀងខាងស្ដាំផ្នែកខាងមុខ
បណ្តាលរងរបួសដាច់ករជើងខាងស្ដាំ ត្រូវបានរថយន្តសង្រ្គោះ
របស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលដឹកយកទៅសង្រ្គោះ
នៅមន្ទីរពេទ្យជ័យជំនះ និងអ្នករួមដំណើរពីក្រោយម្នាក់ទៀត (ប្រុស) រងរបួសស្រាល ៕

អត្ថបទដែលជាប់ទាក់ទង