ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាធ្លាក់ដល់លេខ៩ ទោះបីដណ្តើមមេដាយ២១គ្រឿង ក៏ដោយនៃប្រកួតកីឡាSEA GAMES 2019 នៅហ្វីលីពីន

78

ភ្នំពេញ៖កម្ពុជាធ្លាក់មកចំណាត់ថ្នាក់លេខ៩លើកតារាងនៃព្រឹត្តិការណ៍ប្រកួតកីឡាSEA GAMES 2019 លើកទី៣០ ប្រទេសហ្វីលីពីន ទោះបីកម្ពុជាដណ្តើមមេដាយសរុប៣២១គ្រឿងក្នុងនោះមេដាយមាស១គ្រឿង ប្រាក់៣គ្រឿង និងសំរិទ្ធ១៧គ្រឿងក៏ដោយគិតត្រឹមវេលាថ្ងៃត្រង់។
ចំពោះម្ចាស់ផ្ទះហ្វីលីពីនដណ្តើមមេដាយ៧៩គ្រឿ រួមមានមេដាយមាស៤១គ្រឿង ប្រាក់២៣គ្រឿង និងសំរិទ្ធ១៥គ្រឿង ខណៈវៀតណាមដណ្តើមមេដាយ៦០គ្រឿ រួមមានមេដាយមាស១៨គ្រឿង ប្រាក់២៤គ្រឿង និងសំរិទ្ធ១៨គ្រឿង និងឥណ្ឌូនេស៊ីដណ្តើមមេដាយ៣៧គ្រឿ រួមមានមេដាយមាស១០គ្រឿង ប្រាក់១៤គ្រឿង និងសំរិទ្ធ១៣គ្រឿង។
ចំពោះប្រទេសម៉ាឡេស៊ីដណ្តើមមេដាយ២១គ្រឿ រួមមានមេដាយមាស១០គ្រឿង ប្រាក់២គ្រឿង និងសំរិទ្ធ៩គ្រឿង ថៃដណ្តើមមេដាយ៣៣គ្រឿ រួមមានមេដាយមាស៧គ្រឿង មេដាយប្រាក់១០គ្រឿង និងសំរិទ្ធ១៦គ្រឿង រីងសិង្ហបូរីដណ្តើមមេដាយ២៤គ្រឿ រួមមានមេដាយមាស៥គ្រឿង ប្រាក់៩គ្រឿង និងសំរិទ្ធ១០គ្រឿង។
ចំណែកប្រទេសមីយ៉ាន់ម៉ាដណ្តើមមេដាយ២៤គ្រឿង ក្នុងនោះមេដាយមាស១គ្រឿង ប្រាក់៥គ្រឿង និងសំរិទ្ធ១៨គ្រឿង និងប្រុយណេដណ្តើមមេដាយ៩គ្រឿង រួមមានមេដាយមាស១គ្រឿង ប្រាក់៤គ្រឿង និងសំរិទ្ធ៤គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង