ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សន្តិសុខផ្សារនាគមាសបើករថយន្តកូរ៉េ បុកប្រធានប្រជាការពារសង្កាត់ផ្សារដើមគរផ្ទប់និងរថយន្តបណ្តាលអោយស្លាប់ពេលបញ្ជូនទៅពេទ្យ

120

ភ្នំពេញៈប្រធានប្រជាការពារសង្កាត់ផ្សារដើមគរម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យខណៈចុះរៀបសណ្តាប់ធ្នាប់នៅផ្សារនាគមាសហើយត្រូវសន្តិសុខខផ្សារនាគមាសបើករថយន្តជ្រុលមកបុកផ្ទប់និងរថយន្តមួយគ្រឿងទៀតយ៉ាងពេញទំហឹងនោះ។

  ហេតុការណ៍អាក្រក់នេះបានកើតឡើងកាលពីវេលាម៉ោង៩នឹង៣០នាទីព្រឹកថ្ងៃទី០៥ខែធ្នូឆ្នាំ២០១៩ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៣៤ក្បែរផ្សារនាគមាសសង្កាត់ផ្សារដើមគរខណ្ឌទួលគោករាជធានីភ្នំពញ

   សមត្ថកិច្ចបានអោយដឹងថាសពបុរសខាងលើមានឈ្មោះសុខហឿនអាយុ៥៤ឆ្នាំមុខរបរជាប្រធានប្រជាការពារសង្កាត់ផ្សារដើមគរ

  ប្រភពព័ត៌មានពីអាជីវករផ្សារដែលបានឃើញហេតុការណ៍បានអោយដឹងថានៅមុនពេលកើតហេតុគេបានឃើញមន្ត្រីនៃគណៈបញ្ជាការឯកភាពសង្កាត់ផ្សារដើមគរសហការជាមួយគណៈកម្មាការផ្សារនាគមាសចុះរៀបសណ្តាប់ធ្នាប់នៅជុំវិញផ្សារដោយបុរសម្នាក់ជាប្រធានប្រជាការពារសង្កាត់បានបើករថយន្តកូរ៉េមួយតោនកន្លះរបស់សង្កាត់មកឈប់នៅកន្លែងកើតហេតុហើយបានចុះពីលើរថយន្តចូលទៅបត់ជើងរួចបានដើរមកមុខរថយន្តស្របពេលនោះមានបុរសម្នាក់ជាសន្តិសុខផ្សារនាគមាសបានឡើងទៅបើករថយន្តនោះក៏ជ្រុលទៅបុកបុរសរងគ្រោះផ្ទប់ជាមួយរថយន្តមួយគ្រឿងទៀតដែលចតនៅខាងមុខពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរពេកជនរងគ្រោះបានស្លាប់បាត់បង់ជីវីតពេញបញ្ជូនទៅដល់មន្ទីរពេទ្យចំណែកសន្តិសុខដែលឡើងបើករថយន្តត្រូវបានឃាត់ខ្លួនបានភ្លាមៗ

   ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុសហការជាមួយសមត្ថកិច្ចជំនាញចុះវាស់វែងយករថយន្តបង្កនឹងអ្នកបើកបរទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយតាមច្បាប់ចំណែកសពត្រូវបានធ្វើលិខិតប្រគល់ជូនសាច់ញាតិដើម្បីដឹកយកទៅធ្វើបុណ្យតាមប្រពៃណីជាតិ៕

 

អត្ថបទដែលជាប់ទាក់ទង