ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មឿន សុខហ៊ុច អាចស្ដារមុខមាត់ បានឬទេ ក្នុងជំនួបសប្ដាហ៍នេះ ?

92


ភ្នំពេញ៖លើសង្វៀន Boostrong Fighter on Fireរបស់អាស៊ីអាគ្នេយ៍ ថ្ងៃទី៨ធ្នូនេះ អ្នកប្រដាល់កម្ពុជាមឿន សុខហ៊ុចត្រូវ
បានដាក់ឲ្យប្រកួតជាមួយ អ្នកប្រដាល់ថៃចឹក សាយ៉ាម(Chiek Sayam) ។
មួយរយៈនេះអ្នកប្រដាល់មឿន សុខហ៊ុច ហាក់ដូចជាស្រុតចុះច្រើន ការប្រកួតរបស់គេភាគច្រើន ជួបបរាជ័យមិនតែ
ប៉ុណ្ណោះកម្លាំងរបស់គេបង្ហាញ ពីភាពទ្រុឌទ្រោមទៀតផង ។គេវ៉ៃបានល្អត្រឹមតែ៣ទឹកប៉ុណ្ណោះ បន្ទាប់ពីនោះទៅបើគេផ្ដួលគូ
ប្រកួតមិនបានទេ នោះគេក្លាយជាអ្នកការពារ និងដកថយវិញហើយ ។
ចំពោះចឹក សាយ៉ាមវិញគេជាអ្នកប្រដាល់មួយរូប ដែលមិនអន់នោះទេ គេទាត់ចេញបានល្អ និងមានកណ្ដាប់ដៃរហ័ស
ចំពោះជង្គង់វិញ ក៏មិនស្រួលទប់ទល់ប៉ុន្មានដែរ មិនតែប៉ុណ្ណោះកម្លាំងរបស់គេ អាចតស៊ូបាន៥ទឹក ដោយមិនទ្រុឌទ្រោមទៀត
ផង ។
អ្នកប្រដាល់ថៃរូបនេះ មានប្រវតត្តិប្រកួតចំនួន៨៩ដង ឈ្នះ៨២ដង ចាញ់៦ដង និងស្មើពិន្ទុ១ ដង ។ដោយឡែកមឿន
សុខហ៊ុចវិញមានប្រវត្តិប្រកួត ចំនួន១៧២ដង ឈ្នះ១៤២ដង ចាញ់២៥ដង និងស្មើពិន្ទុ៥ដង ។ជំនួបមួយនេះមឿន សុខហ៊ុច
មានឱកាសដើម្បីស្ដារមុខមាត់បានឬទេ ?
ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះ សេក គឹមអានក្លិបអង្គរមានជ័យខេត្តសៀមរាប ប្រកួតជាមួយអ្នកប្រដាល់
សារឿន ទិត្យក្លិបតាព្រហ្មមានជ័យ ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។
អ្នកប្រដាល់ទាំង២រូបនេះ នៅលើសង្វៀនគេមិនដែលទុកឱកាស ឲ្យគូប្រកួតបានឈរដកដង្ហើម ស្រួលនោះឡើយគឺ
គេតែងតែបើកការវាយប្រហារគ្នា តាំងពីដើមទឹកទី១ទៅតែម្ដង ។ភាគច្រើនគេតែងឆក់ឱកាស ផ្ដួលគូប្រកួតឲ្យបានមុនទឹកទី៥
ចាំមើលជំនួបមួយនេះ ជ័យជំនះបានទៅលើសារឿន ទិត្យ ឬសេក កឹមអាន ?
អ្នកប្រដាល់ជើងខ្លាំងលនើ សៀកឡេងក្លិបថ្នល់ទទឹងគុនខ្មែរ ប្រកួតជាមួយអ្នកប្រដាល់ជើងចាស់ស៊ឹម ប៊ុនឆៃក្លិបព្រៃ
ទទឹងកីឡាខេត្តបាត់ដំបង ។
លន់ សៀកឡេងជាអ្នកប្រដាល់ស្រករក្រោយមែន តែមួយរយៈនេះ មានអ្នកប្រដាល់ជើងចាស់ មិនតិចទេដែលត្រូវគេ
ផ្ដួលបាន ។សម្រាប់ស៊ឹម ប៊ុនឆៃទំនងជាលំបាក ជាមួយលន់់ សៀកឡេងហើយ។
ធន ស៊ិហុងក្លិបកងយោធពលខេមរភូមិន្ទ ត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយ អ្នកប្រដាល់លីន សេងហុងក្លិបបូរីរាជសីហ៍
មានរិទ្ធដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ។ជាអ្នកប្រដាល់ជើងថ្មីដូចគ្នា មិនដឹងថានរណាជួបសំណាងល្អ នៅក្នុង
ការប្រកួតនេះឡើយ ។
យួន ប៊ុនស៊ីងក្លិបសំរោងកោងកីឡាខេត្តបាត់ដំបង ប្រកួតជាមួយអ្នកប្រដាល់អេលីត ឡូលីក្លិបប៉ែនកាក់គុនខ្មែរ ដោយ
ប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ៕
ដោយ៖កូនដូច

អត្ថបទដែលជាប់ទាក់ទង