ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វង្ស វិឆ័យ និង ផេត អ៊ូប៊ុនជាអ្នកប្រជែងយកខ្សែក្រវាត់ និង លុយ៥.០០០ដុល្លារ

70

 

 

ភ្នំពេញ៖ព្រឹត្តិការណ៍ខ្សែក្រវាត់ជើងឯកអ្នកប្រយុទ្ធកំពូលថាមពលឆេមពានវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

​បានធ្វើឲ្យអ្នកប្រដាល់ជើងខ្លាំងនី សុភីក្លិបសាលវ័ន្ដកីឡាស្ទើរតែក្អួតឈាមបន្ទាប់ពីប្រកួតចាញ់អ្នកប្រដាល់ស្រ

ករក្រោយវង្ស វិឆ័យក្លិបទ័ពឆ័ត្រយោង៩១១ដោយពិន្ទុមកនោះ ។

ទោះបីសុភីចាញ់ទាំងមិនអស់ចិត្តក៏ដោយក៏គេនៅមានឩិកាសដើម្បីប្រកួតសងសឹកបានតែមិនមែននៅ

​ក្នុងព្រឹត្តិការណ៍នេះទេ ។ព្រឹត្តិការណ៍នេះសុភីនៅសល់តែឩិកាសប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ដែលមាន

​រង្វាន់ចំនួន១.៥០០ដុល្លារប៉ុណ្ណោះ តែបើប្រជែងមិនបានតំណែងលេខ៣ទេនោះគេនៅសល់រង្វាន់លួងចិត្តតែ

ត្រឹម១.០០០ដុល្លរាប៉ុណ្ណោះ ។

ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះដែរអ្នកប្រដាល់ថៃផេត អ៊ូប៊ុន(Phat Oubun)បានយកឈ្នះអ្នកប្រដាល់

រួមជាតិរបស់គេឈូក ឆៃ(Chhuok Chhai)នៅទឹកទី២ ។

ឈូក ឆៃជាអធិរាជជង្គង់មួយរូបដែលធ្លាប់ធ្វើឲ្យសុភីវេទនានោះបែរជាសន្លប់ដោយសារជង្គង់ផេត អ៊ូ

​ប៊ុនទៅវិញ ។

ជាមួយនឹងជ័យជំនះនេះផេត អ៊ូប៊ុនត្រូវប្រកួតផ្ដាច់ព្រ័ត្រជាមួយវង្ស វិឆ័យ ។ អ្នកប្រដាល់ទាំង២រូបនេះ

កាលប្រកួតវិលជុំក្នុងពូលវិឆ័យឈ្នះពិន្ទុផេត អ៊ូប៊ុនតែវគ្គផ្ដាច់ព្រ័ត្រអ្វីៗអាចនឹងប្រែប្រួល ។ចំពោះនី សុភីត្រូវប្រ

​ជែងចំណាត់ថ្នាក់លេខ៣ជាមួយឈូក ឆៃ កាលវគ្គវិលជុំសុភី ចាញ់ឈូក ឆៃដោយពិន្ទុ ។

ព្រឹត្តិការណ៍នេះសម្រាប់ជើងឯកក្រៅពីខ្សែក្រវាត់និងពាននោះនៅមានរង្វាន់អម៥.០០០ដុល្លារ ។លេខ២

​បាន៣.០០០ដុល្លារ លេខ៣បាន១.៥០០ដុល្លារ និង លេខ៤បាន១.០០០ដុល្លារ ៕

យយ

អត្ថបទដែលជាប់ទាក់ទង