ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជើងខ្លាំងខេត្តសៀមរាប ជួបជាមួយជើងខ្លាំង ថៃកង មឿងលូង

75

ភ្នំពេញ៖អ្នកប្រដាល់ជើងខ្លាំង មកពីក្លិបអាណាចក្រគុនខ្មែរ ខេត្តសៀមរាបរិទ្ធភូលូ បានត្រៀមខ្លួនរួចហើយ ដើម្បីប្រកួតជាមួយអ្នកប្រដាល់ថៃកង់ មឿងលូង (Kong Moeunluong) លើសង្វៀនBoostrong Fighter on Fireព្រឹកថ្ងៃទី១៥ធ្នូនេះ ។
នេះជាការបង្ហាញខ្លួនដ៏កម្រ របស់អ្នកប្រដាល់ជើងខ្លាំងរូបនេះ លើសង្វៀនអាស៊ីអាគ្នេយ៍ ។ អ្នកប្រដាល់រូបនេះតែង
តែបង្ហាញខ្លួនញឹកញាប់ លើសង្វៀនផ្សេងៗ ។ពេលនេះគេជួបជាមួយអ្នកប្រដាល់ចំណូលថ្មីថៃ ដែលមិនមាននរណាដឹងថា
ខ្លាំង ឬ ខ្សោយនោះឡើយ ។
សូមបញ្ជាក់ថា អ្នកប្រដាល់កម្ពុជារូបនេះ គេតែងតែចេញទៅប្រកួត នៅក្រៅប្រទេសដោយគេប្រកួតប្រភេទកីឡា
យុទ្ធសិល្ប៍ចម្រុះ MMA (Mixed Martial Art) ឬគេហៅថាប្រភេទកីឡាវ៉ៃក្នុងទ្រុង ។បើតាមការបញ្ជាក់របស់លោកថៃ អ៊ូដែល
ជាអ្នកដឹកនាំអ្នកប្រដាល់ថៃ មកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍នោះថា កង មឿងលូង ក៏ជាអ្នកប្រដាល់ល្អដែរ គេមិនអាច
មើលស្រាលគេបានទេ ។
ចាំមើលរិទ្ធ ភូលូដែលមានប្រវត្តិប្រកួត ចំនួន៦៤ដង ឈ្នះ៤៨ដង ចាញ់១២ដងស្មើពិន្ទុ៤ដង អាចតស៊ូជាមួយអ្នកប្រដាល់ថៃ ដែលមានប្រវត្តិប្រកួតចំនួន៦៤ដង ឈ្នះ៥៦ដងចាញ់៨ដងបានឬទេ ?
ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះ អ្នកប្រដាល់ជើងចាស់សេង ហៀងក្លិបយុវវាលស្បូវ ប្រកួតជាមួយអ្នកប្រដាល់ធន អៀងឡេងក្លិបកងយោធពលខេមរភូមិន្ទ ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។
សេង ហៀងបាត់មុខប៉ុន្មានឆ្នាំមកហើយ គេមិនមែនជាអ្នកប្រដាល់ ដែលអស្ចារ្យណាស់ណាទេ តែគេវ៉ៃស៊ូហើយការ
ប្រកួតរបស់គេភាគច្រើន កម្រមាននរណាវ៉ៃគេឲ្យសន្លប់ណាស់ តែពេលនេះមិនដឹងថា គេដូចពីមុន ឬក៏យ៉ាងណាឡើយ ។ចំ
ពោះធន អៀងឡេង គេជាអ្នកប្រដាល់ជើងថ្មី តែគេគេអាចរាប់បញ្ចូលថា ជាជើងខ្លាំងស្រករក្រោយក៏បានដែរ ។
ជំនួបមួយនេះទាំងសងខាង សុទ្ធតែមានឱកាសដើម្បីឈ្នះដូចគ្នា តែមិនដឹងថាជ័យជំនះ ជារបស់ធន អៀងឡេង ឬ
ជារបស់សេង ហៀងតែប៉ុណ្ណោះ ?
ឡូង សំណាងក្លិបពន្លឺវិបុលដារិទ្ធ ប្រកួតជាមួយអ្នកប្រដាល់នួន រ៉ាថេនក្លិបតាឯកដំបងដែកមានរិទ្ធ ដោយប្រកួតគ្នា
ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។
អ្នកប្រដាល់ទាំង២រូបនេះ មិនសូវមានឈ្មោះបោះសម្លេងដូចគ្នា តែពួកគេប្រកួតគ្នា ដោយហ៊ានវ៉ៃប្ដូរកែងគ្នាដោយ
គ្មានញញើត ។ចាំមើលនរណាឈ្នះ ?
ជើងខ្លាំងជី ឆៃលីសមាគមប្រដាល់ក្រសួងការពារជាតិ ប្រកួតជាមួយអ្នកប្រដាល់រិន ដេវីដក្លិបអារុណរះកីឡា ដោយ
ប្រកួតគ្នា ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។
សំអាន ក្លិបទ័ពឆ័ត្រយោង៩១១ ប្រកួតជាមួយអ្នក្រដាល់សោម ពិសិដ្ឋក្លិបអេភូថងកីឡា ដោយប្រកួតគ្នា ក្នុងប្រភេទ
ទម្ងន់៦០គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង