ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សូត្រ ប៊ុនធី សាកជាមួយចេក សាយ៉ាម

66

ភ្នំពេញ៖លើសង្វៀនBoostrong Fighter on Fireរបស់អាស៊ីអាគ្នេយ៍ ព្រឹកថ្ងៃទី២២ធ្នូ អ្នកប្រដាល់កម្ពុជាសូត្រ ប៊ុនធីក្លិប
បក្សីស្លាបដែក ជួបប្រកួតជាមួយអ្នកប្រដាល់ថៃចេក សាយ៉ាម(Chek Sayam) ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់៦៣,៥០គីឡូ
ក្រាម ។
ចេក សាយ៉ាមជាអ្នកប្រដាល់ជើងខ្លាំងមួយរូប ដែលទើបតែប្រកួតចាញ៉មឿន សុខហ៊ុចក្លិបពុទ្ធសេរីវង្ស ដោយសារ
មានរបួសកាលពីពេលថ្មីៗមកនេះ ។តាមពិតអ្នកប្រដាល់ថៃរូបនេះ ចង់ប្រកួតសងសឹកជាមួយសុខ ហ៊ុចតែគេមិនមានពេល
វេលាដើម្បីសងសឹកឡើយ ។
ជួបប្រកួតជាមួយប៊ុនធីក៏មិនមែន ជារឿងងាយស្រួលដែរ ព្រោះប៊ុនធីមានកែងច្បាស់ និង ជង្គង់ច្បាស់ជាងសុខ
ហ៊ុចទៅទៀត ។របៀបវ៉ៃរបស់ប៊ុនធី មិនសូចវាងវៃមែន តែជង្គង់របស់គេតែងតែ ធ្វើឲ្យគូប្រកួតសន្លប់យ៉ាងឆាប់បំផុត ។ កែង
របស់គេកាន់តែអស្ចារ្យទៀត ។
អ្នកប្រដាល់កម្ពុជារូបនេះ មានប្រវត្តិប្រកួតចំនួន១១៥ដង ឈ្នះ៨៨ដង ចាញ់២២ដង និងស្មើពិន្ទុ៥ដង ។ចំពោះចេក
សាយ៉ាមវិញនោះ គេមានប្រវត្តិប្រកួតចំនួន៩១ដង ឈ្នះ៨២ដង ចាញ់៨ដង និងស្មើពិន្ទុ១ដង ។ជំនួបមួយនេះមិនដឹងថា
នរណាឈ្នះនរណាចាញ់នោះទេ ។
ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះ លីន សេងហុងក្លិបបូរីរាជសីហ៍មានរិទ្ធ ប្រកួតជាមួយធន ស៊ីហុងក្លិប
កងយោធពលខេមរភូមិន្ទ ដោយប្រកួតគ្នាក្នុង ប្រភេទទម្ងន់៥១គីឡូក្រាម ។
អ្នកប្រដាល់ទាំង២រូបនេះ ជាអ្នកប្រដាល់ជើងថ្មីដូចគ្នា តែរបៀបវ៉ៃរបស់គេមិនអន់ឡើយ ទោះបីបទពិសោធន៍របស់គេ
នៅខ្ចីបន្តិចមែនពួកគេ ចូលចិត្តវ៉ៃប្ដូរគ្រាន់ តែការវ៉ៃចេញរបស់គេ មិនសូវច្បាស់តែប៉ុណ្ណោះ ។ពួកគេទាំង២រូបនេះ សុទ្ធតែមាន
ឱកាសដើម្បីឈ្នះដូចគ្នា តែមិនដឹងថាសំណាងល្អ ជារបស់នរណាឡើយ ។
ធា វាសនាក្លិបខឹត្តរតនគីរី ប្រកួតជាមួយអ្នកប្រដាល់ទូច ដេវីដក្លិបអារុណរះកីឡា ដែលពួកគេទាំង២ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។
ដេវីដជាអ្នកប្រដាល់ជើងខ្លាំងវ័យក្មេង ដែលទើបតែដណ្ដើមបាន ចំណាត់ថ្នាក់លេខ៤ ក្នុងការប្រកួតដណ្ដើមពាន
រង្វាន់មួយ ។ចំពោះវាសនាមិនសូវ មាននរណាស្គាល់នោះទេ តែបើតាមការឲ្យដឹងពីមន្ត្រី ផ្គូរផ្គងនោះថា ពួកគេមានសមត្ថភាពប្រហាក់ប្រហែលគ្នា ហើយការប្រកួតនេះ ទាំងអ្នកឈ្នះទាំងអ្នកចាញ់ នឹងទ្រមខ្លួនដូចគ្នា ។
ម៉ូ ណារ៉ាក់ក្លិបព្រៃទទឹងកីឡាខេត្តបាត់ដំបង ត្រូវបានផ្គូរផ្គងឲ្យប្រកួត ជាមួយអ្នកប្រដាល់សយ សីក្លិបពន្លឺវិបុលដោយ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។
ឌឿ ចំរុងក្លិបយុវវាលស្បូវ ប្រកួតជាមួយអ្នកប្រដាល់លី ទាកក្លិបតាព្រហ្មមានជ័យ ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៤៨គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង