ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សេង ស្រឿនតស៊ូជាមួយវេង សុភ័ក្ត្របានឬទេ!ចុះ ណាម ម៉ូរ៉ាក់ និងអេលីត ភក្ដីវិញ?

82

ភ្នំពេញ៖ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cementសម្រាប់ថ្ងៃទី២៨ធ្នូនេះ អ្នកប្រដាល់ជើងចាស់ណាម
ម៉ូរ៉ាក់ ក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង ត្រូវប្រកួតជម្រុះជុំទី១ ជាមួយអ្នកប្រដាល់ជើងថ្មីអេលីត ភក្ដីក្លិបប៉ែនកាក់គុនខ្មែរ ។
នេះជាលើកដំបូងហើយដែលអ្នកប្រដាល់ជើងថ្មីអេលីត ភក្តីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ ក្នុងខណៈដែលណាម
ម៉ូរ៉ាក់ធ្លាប់ចូលរួមប្រកួតជាច្រើនលើកច្រើនសារ តែមិនដែលឆ្លងផុតជុំទី២ឡើយ ។
ម៉ូរ៉ាក់ជាអ្នកប្រដាល់ដែលវ៉ៃចេញធ្ងន់ ហើយបើគេវ៉ៃចំគោលដៅនោះ គូប្រកួតច្បាស់ជាក្រោកលែងរួច ឬត្រូវអាជ្ញា
កណ្ដាលរាប់៨ដែរ តែអ្នកប្រដាល់រូបនេះ ខ្សោយក្នុងការការពារ ព្រោះបើគូប្រកួតច្រាសសងវិញ ចំគោលដៅបានល្អនោះគេ
ច្បាស់ជាសន្លប់តែម្ដង ។
អេលីត ភក្ដីជាអ្នកប្រដាល់ជើងថ្មីមែន តែមួយរយៈនេះគេបានបង្ក ឲ្យមានការភ្ញាក់ផ្អើលច្រើន ដោយសារតែមានអ្នក
ប្រដាល់រៀមច្បងមួយចំនួន ត្រូវគេបង្ក្រាបបាន ។សម្រាប់អ្នកប្រដាល់ទាំង២រូបនេះ ពុំធ្លាប់មានប្រវត្តិជួបគ្នា ពីមុនមកទេចុះការ
ជួបលើកដំបូងនេះ នរណាប្រជែងបានកៅអីសម្រាប់ វគ្គជម្រុះជុំទី៣ ។
សម្រាប់ព្រឹត្តិការណ៍នេះ ការប្រកួតមានតែ៣ទឹកប៉ុណ្ណោះ គេជឿថាពួកគេនឹងចាប់ផ្ដើម វាយប្រហារគ្នាតាំងពីដើមទឹក
ទី១ទៅជាមិនខាន។ នរណាជួបសំណាងល្អ រកបានកៅអីជុំទី២ ?
ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរ អ្នកប្រដាល់សេង ស្រឿនក្លិបមហិទ្ធិរិទ្ធមេសថ្ងកខេត្តស្វាយរៀង ប្រកួតជាមួយអ្នកប្រ
ដាល់វេង សុភ័ក្រ្តក្លិបទ័ពឆ័ត្រយោង៩១១ ។
នេះជាលើកដំបូងហើយ ដែលអ្នកប្រដាល់ទាំង២រូបនេះ ជួបប្រកួតគ្នា ។ពួកគេធ្លាប់ចូលរួមប្រកួត ដណ្ដើមខ្សែក្រវាត់
ជាញឹកញាប់ណាស់ តែមិនដែលបានខ្សែក្រវាត់ មកគ្រប់គ្រងដូចគ្នា ។
ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះ ពិតជាការជួបដ៏តឹងតែងហើយ ព្រោះពួកគេមិនជាអន់នោះទេ ។ពួកកេសុទ្ធតែ
មានឱកាស ដើម្បីឈ្នះដូចគ្នា ហើយគេមានក្រឡាសម្លាប់ដូចគ្នា គ្រាន់តែសេង ស្រឿនពេលខ្លះ គេទាត់ចេញបានល្អជាញឹក
ញាប់ជើងរបស់គេស៊ីកញ្ចឹងក គូប្រកួតឲ្យក្រោកលែងរួចអញ្ចឹងដែរ ។
ចំពោះសុភ័ក្រ្តកែង កណ្ដាប់ដៃ ជង្គង់សុទ្ធតែរហ័ស ។រវាងអ្នកប្រដាល់ទាំង២រូបនេះ​ នរណាប្រជែង បានកៅអីជុំទី២
ឬ មិនបានក៏នឹងត្រូវទ្រមខ្លួនដូចគ្នាដែរ ។
ការប្រកួតជាមិត្តភាពជាមួយថៃវិញនោះ អ្នកប្រដាល់កម្ពុជារិទ្ធ ភូលូ ជួបជាមួយអ្នកប្រដាល់ជើងខ្លាំងថៃ ហ្វា នីមីត
(Fa Nimith)ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។
ហ្វា នីមីតវ័យច្រើនបន្តិចមែនតែ គេមានផ្លែវ៉ៃល្អ គឺល្អទាំងវ៉ៃលុក ល្អទាំងការពារ ។អ្នកប្រដាល់ទាំង២រូបនេះ មិនដឹងថា
ធ្លាប់មានប្រវត្តិប្រកួតគ្នា ពីមុនមកឬក៏យ៉ាងណានោះទេ។
ជី ឆៃលីសមាគមប្រដាល់ក្រសួងការពារជាតិ ប្រកួតជាមួយអ្នកប្រដាល់សឺន ថៃសាន់ក្លិបតាព្រហ្មមានជ័យ​ ក្នុងប្រ
ភេទទម្ងន់៥៤គីឡូក្រាម ។ញ៉េប វណ្ណឆៃក្លិបកុលបុត្រគុនខ្មែរ ប្រកួតជាមួយម៉ុល លីម៉ូមរតកគុនខ្មែរ ដោយប្រកួតគ្នាក្នុងប្រភេទ
ទម្ងន់៥៧គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង