ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃើញអ្នកដើរចេញទី៨

80

ភ្នំពេញ៖ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cementវគ្គជម្រុះេជុំទី១នាយប់ថ្ងៃទី៤

មករាអ្នកប្រដាល់វ៉ែន ហុងជីវ៉ុងក្លិបកងកេងកីឡាខេត្តបាត់ដំបងបានកក់កៅអីជុំទូ២បន្ទាប់ពីយកឈ្នះ

​អ្នកប្រដាល់សុខ សុវណ្ណក្លិបកងពឡធំអន្តរាគម៍លេខ២ដោយពិន្ទុនោះ ។

ការប្រកួតទោះបីជាមានលក្ខណៈតឹងតែងក៏ពិតមែនតែនៅទឹកទី២ជីវ៉ុងបានវាយសុវណ្ណឲ្យ

វង្វេងហើយត្រូវអាជ្ញាកណ្ដាលរាប់៨នៅទឹកទី២ ។បន្ទាប់រាប់៨ហើយសុវណ្ណដែលមានកំហឹងនោះបាន
វាយសម្រុកកាន់តែខ្លាំងតែគេនៅតែមិនអាចយកប្រៀបលើជីវ៉ុងបានឡើយ ។

បន្ទាប់ពីប្រកួតចប់ទឹកទី៣ជីវ៉ុងបានទទួលជ័យជំនះលើសុវណ្ណដោយពិន្ទុគឺប្រជែងបានកៅអី

សម្រាប់ប្រកួតបន្តនៅជុំទី២ក្នុងខណៈដែលសុវណ្ណខ្ទាតចេញពីការប្រកួតទាំងព្រលឹមតែម្ដង ។

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់សោម ស៊ីថៃក្លិបអេភូថងកីឡាបានយកឈ្នះអ្នកប្រ

​ដាល់ឡុង សាម៉េតក្លិបពន្លឺវិបុលក្លិបពន្លឺវិបុលនៅទឹកទី២ ុ។

ចុងទឹកទី១ស៊ីថៃទាត់ចំពងសាម៉េតលុះចូលទឹកទី២ដោយសារអាការៈនៅតឺឈឺនោះសាម៉េត

​បង្ខំចិត្តចុះចាញ់តែម្ដង ។ស៊ីថៃកក់កៅអីសម្រាប់ជុំទី២ឯឡុង សាម៉េតខ្ទាតចេញពីការប្រកួតត្រឹមនេះ ។

ការប្រកួតជាមិត្តភាពរវាងកម្ពុជា និង ថៃវិញនោះអ្នកប្រដាល់ជើងខ្លាំងកម្ពុជារឿង សោភ័ណ្ឌក្លិបម្កុដរាជសីហ៍ប្រកួតឈ្នះអ្នកប្រដាល់ថៃផា ផាយ៉ាក់(Pha Phayak)ដោយពិន្តុដាច់ ។

សាភ័ណ្ឌព្យាយាមវាយផាយ៉ាក់ឲ្យសន្លប់តែមិនអាចទៅរួចតែផា ផាយ៉ាក់ក៏ទក់សាច់មិនស្ទើរ

ដែរទេ ។ពេញទាង៥ទឹកសោភ័ណ្ឌមានប្រៀបទាំង៥ទឹកទោះជាយ៉ាងណាក៏សោភ័ណ្ឌក៏បានទទួល

​ជ័យជំនះដោយពិន្ទុប៉ុណ្ណោះ ។

ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិក្រៅព្រឹត្តិការណ៍ពានរង្វាន់វិញនោះអ្នកប្រដាល់ស៊ន រ៉ាគិមក្លិបរាហ៊ូកីឡាខេត្តបាត់ដំបងដែលមានរហស្សនាមថារាហ៊ូប្រាក់ខេត្តបាត់ដំបងបានយកឈ្នះអ្នកប្រដាល់សូត្រ ខេវិនដោយពិន្ទុ ។

ខេវិនដែលមានអំណួតជង្គង់ និង កែងនោះបែរជាចាញ់កែង និងកណ្ដាប់ដៃរបស់រ៉ាគិមទៅវិញ

កណ្ដាប់ដៃរបស់រ៉ាគិមវ៉ៃចំគោលដៅបានយ៉ាងល្អឯកែងរបស់គេក៏បានធ្វើឲ្យខេវិនលស់ព្រលឹងមិនតិចឡើ់យ ។

អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាពេញទាំង៥ទឹកដែលលទ្ធផលចុងក្រោយស៊ន រ៉ាគីមជាអ្នក

​ឈ្នះពិន្ទុលើសូត្រ ខេវិន ៕

អត្ថបទដែលជាប់ទាក់ទង