ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកដែលជួបគ្នា លើសង្វៀនខារ៉ាបាវ

74

ភ្នំពេញ៖លើសង្វៀនខារ៉ាបាវ របស់អាស៊ីអាគ្នេយ៍ រសៀលថ្ងៃទី១១មករានេះ អ្នកប្រដាល់កម្ពុជាសូត្រ ខេវិន ក្លិបបក្សីស្លាបដែក ត្រូវជួបតស៊ូជាមួយអ្នកប្រដាល់ថៃ កង កុងវ៉ាន (Kang kongwan) ដោយប្រ
កួតគ្នាក្នុង ប្រភេទទម្ងន់៦០គីឡូក្រាម ។
ខេវិន មួយរយៈនេះ ការប្រកួតរបស់គេ បង្ហាញនូវភាពរីកចម្រើនច្រើន តែគេវ៉ៃមិនសូវជាមានភាព
វាងវៃនោះទេ ។ ពេខ្លះគេវ៉ៃកញ្ជ្រោក តាមការពន្យុះ របស់អ្នកទសស្សនា ហើយលទ្ធផលចុងក្រោយគេជួប
បរាជ័យ ។ តែពេលខ្លះ គេវ៉ៃបានល្អនិងផ្ដួលគូប្រកួត បានមុនទឹកទី៥ក៏មានដែរ ។
ចំពោះអ្នកប្រដាល់ថៃ កង កុងវ៉ាន វិញនេះ ជាលើកដំបូងហើយ ដែលគេឆ្លងដែនមកប្រកួតនៅ
ស្រុកខ្មែរ។ តាមការឲ្យដឹង ពីលោកថៃ អ៊ូ ដែលជាមន្ត្រីដឹកនាំ អ្នកប្រដាល់បរទេស មកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍នោះថា អ្នកប្រដាល់ថៃរូនេះ មិនសូវជាខ្លាំងណាស់ណាទេ គេមានសមត្ថភាពប្រហាក់ប្រ
ហែលជាមួយខេវិនដែរ ។
អ្នកប្រដាល់ថៃរូបនេះ មានប្រវត្តិប្រកួតចំនួន៥៥ដង ឈ្នះ៤៩ដង និង ចាញ់ចំនួន៦ដង ។ចំពោះ
សូត្រ ខេវិនវិញ គេមានប្រវត្តិប្រកួត ចំនួន៦៧ដង ឈ្នះ៥០ដង ចាញ់១៥ដង និងស្មើពិន្ទុ២ដង ។
ខេវិន ជាអ្នកប្រដាល់ដែលល្អកែង និង ជង្គង់ តែនៅពេលប្រកួត គេតែងតែបង្ហាញ ពីឆន្ទៈដើម្បីផ្ដួលគូប្រកួត ឲ្យបានរហ័ស ចំពោះកង កុងវ៉ានវិញ មិនទាន់ដឹងថា របៀបវ៉ៃរបស់គេ យ៉ាងណានោះឡើយ ។ ចាំមើលជំនួបមួយនេះ នរណាឈ្នះនរណាចាញ់ ?
រិន សារដ្ឋក្លិបបញ្ជាការដ្ឋានកងទ័ពជើងទឹក ប្រកួតជាមួយអ្នកប្រដាល់ថៃ ឆៃ ស៊ីង(Chai Sing)
ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។
នេះជាលើកដំបូង ហើយដែលអ្នកប្រដាល់ថៃរូបនេះ ឆ្លងដែនមកប្រកួតនៅស្រុកខ្មែរ។ មិនមាននរណាដឹងថា គេខ្លាំងឬខ្សោយនោះទេ ចំពោះអ្នកប្រដាល់កម្ពុជា សារដ្ឋវិញ អាច និយាយបានថាជួនក៏ជា
អ្នកខ្លាំង តែអ្នកប្រដាល់រូបនេះ វ៉ៃហាក់ដូចជាផ្សង លើសំណាងច្រើនជាង ។
សារដ្ឋមានប្រវត្តិប្រកួត ចំនួន៦៧ដង ឈ្នះ៥៩ដង ចាញ់១៤ដង និងស្មើពិន្ទុ៣ដង ។ចំពោះឆៃ ស៊ីងវិញ គេមានប្រវត្តិប្រកួត ចំនួន៥៨ដង ឈ្នះ៥០ដង និងចាញ់៨ដង ។នរណាឈ្នះ ក្នុងការប្រកួតនេះ?
ជំនួបរវាងអ្នកប្រដាល់ រួមជាតិវិញនោះ បឺត ចិត្រាក្លិបរ៉ាហាប់ស្វាយប៉ាក ប្រកួតជាមួយព្រំ វីក្លិបបូរី
រាជសីហ៍មានរិទ្ធ ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។សយ សុខក្លិបពន្លឺវិបុល ប្រកួតជាមួយ
ម៉ន រិទ្ធីក្លិបការិយាឆល័យទី៥ កងទ័ពជើងគោក ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។
ខ្លាចាស់ហ៊ា ចាន់ថន ក្លិបគីសែមានរិទ្ធ ប្រកួតជាមួយខ្កាចាស់លួន សុខខេង ក្លិបពុទ្ធសេរីវង្សពួក
គេប្រកួតគ្នា ក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង