ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្លិបបាល់ទាត់បឹងកេត ចេញទៅប្រកួតពាន Edy Rahmayadi Cup

84

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នេះ ដើម្បីទៅចូលរួមប្រកួតពានរង្វាន់អន្ដរជាតិ Edy Rahmayadi Cup 2020 នៅប្រទេសឥណ្ឌូនេស៊ី។

សមាសភាពក្រុមទាំងមូលបាន ចាកចេញពីទឹកដីកម្ពុជា នៅវេលាម៉ោង ២និង២៥ នាទីរសៀល តាមជើងហោះហើរលេខ AK539 ឆ្ពោះទៅប្រទេសម៉ាឡេស៊ី ជាមុនសិន មុននឹងបន្តទៅប្រទេសឥណ្ឌូនេស៊ី ដែលតាមគម្រោង គ្រោងនឹងទៅដល់នៅវេលាម៉ោង ១១យប់ថ្ងៃ

ដដែល។

គួរបញ្ជាក់ថា ពានរង្វាន់មិត្តភាពអន្ដរជាតិ Edy Rahmayadi Cup 2020 គ្រោងនឹងប្រកួត

រយៈពេល ៣ថ្ងៃប៉ុណ្ណោះ ចាប់ពីថ្ងៃទី១៧ដល់១៩ ខែមករា ឆ្នាំ២០២០ ដោយមាន ៤ក្លឹបមកពី ៤ប្រទេសផ្សេងគ្នាចូលរួម ដូចជាក្លឹបម្ចាស់ផ្ទះឥណ្ឌូនេស៊ី PSMS Medan, ក្លឹប Felda United, Penang FA (ម៉ាឡេស៊ី) និងក្លឹបបឹងកេត តំណាងប្រទេសកម្ពុជា។សូមបញ្ជាក់ថាម្ចាស់

​ផ្ទះមាន២ក្រុមចូលរួម ។

សម្រាប់បឹងកេត នឹងត្រូវជួបក្រុម Penang FA (ម៉ាឡេស៊ី) នៅថ្ងៃទី១៦ ខែមករា ហើយក្រុមដែលឈ្នះ នឹងត្រូវជួបក្រុមឈ្នះរវាង ម្ចាស់ផ្ទះឥណ្ឌូនេស៊ី PSMS Medan ជាមួយ Felda United ដែលនឹងប្រកួតនៅថ្ងៃទី១៨ ខែមករា៕

 

អត្ថបទដែលជាប់ទាក់ទង