ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យ៉ុន ដារ័ត្ន ជួបជាមួយខ្លាចាស់ ប្រា វីត

104

 

ភ្នំពេញ៖អ្នកប្រដាល់កណ្ដាប់ដៃធ្ងន់យ៉ុន ដារ័ត្នក្លិបខេត្តរតនគីរី នឹងជួបតតាំងជាមួយអ្នកប្រដាល់វ័យចាស់
ថៃប្រា វីត(Pravit) លើសង្វៀនខារ៉ាបាវ នារសៀលថ្ងៃទី១៨មករានេះ ។
នេះជាលើកដំបូងហើយដែលអ្នកប្រដាល់ទាំង២រូបនេះ ជួបប្រកួតគ្នា ។ប្រា វីតគេឩស្សាហ៍ឆ្លងដែនមកប្រ
កួតនៅស្រុកខ្មែរណាស់ ទោះបីគេមានវ័យចំណាស់ក៏ពិតមែន តែគេជាអ្នកប្រដាល់ជើងខ្លាំងមួយរូប ដែលមាន
សមត្ថភាពវ៉ៃបាន៥ទឹក ដោយគ្មានបញ្ហាគ្រាន់តែ បន្ទាប់ពីចប់ការប្រកួតកម្លាំង របស់គេទ្រុឌទ្រោមបន្តិច ។
ដារ័ត្នវិញគេជាអ្នកប្រដាល់ដែលមាន កណ្ដាប់ដៃធ្ងន់ព្រមទាំងវ៉ៃ ចេញបានច្បាស់ៗល្អ តែសម្រាប់ជង្គង់កែង
និងស្នៀតទាត់វិញនោះ មិនជាអស្ចា្យនោះទេ តែគេអាចវ៉ៃបាន៥ទឹក ដោយគ្មានបញ្ហាដែរ ។
អ្នកប្រដាល់កម្ពុជារូបនេះ មានប្រវត្តិប្រកួតចំនួន៥៤ដង ឈ្នះ៤០ដង ចាញ់១២ដង និងស្មើពិន្ទុ២ដង ។រីឯ
អ្នកប្រដាល់ថៃប្រា វីតវិញនោះ គេជាអ្នកប្រដាល់ដែលមានផ្លែវ៉ៃល្អ គេធ្លាប់ឆ្លងកាត់ការប្រកួត ចំនួន១០០ដង ឈ្នះ
៨២ដង ចាញ់១៦ដង និងស្មើពិន្ទុ២ដង ។
ដោយពុំធ្លាប់មានប្រវត្តិជួបគ្នា ពីមុនមកនោះជំនួបដំបូងនេះ មិនដឹងថាជ័យជំនះ បានទៅលើអ្នកប្រដាល់
កម្ពុជាយ៉ុន ដារ័ត្ន ឬ អ្នកប្រដាល់ថៃប្រា វីតឡើយ ។
មឿន សុខហ៊ុចក្លិបពុទ្ធសេរីវង្ស ត្រូវជួបប្រកួតជាមួយ អ្នកប្រដាល់ថៃផេត អាលីន(Phat Alin)ដោយពួកគេ
ប្រកួតគ្នាក្នុង ប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។
នេះជាលើកដំបូងហើយ ដែលអ្នកប្រដាល់ថៃរូបនេះ ឆ្លងដែនមកប្រកួតនៅស្រុកខ្មែរ ។មិនដឹងថាគេខ្លាំងឬ
ខ្សោយនោះឡើយ តែគេហ៊ានប្រកាសតស៊ូជាមួយសុខហ៊ុច ហើយទំនងជាមិនអន់នោះទេ ព្រោះសុខហ៊ុចជាអ្នក
ខ្លាំងក្នុងចំណោមអ្នកខ្លាំង ។
អ្នកប្រដាល់កម្ពុជារូបនេះ មានប្រវត្តិប្រកួត ចំនួន១៧៣ដង ឈ្នះ១៤៣ដង ចាញ់២៥ដង និងស្មើពិន្ទុ ៥ដង
ចំពោះអ្នកប្រដាល់ថៃផេត អាលីនវិញ គេមានប្រវត្តិប្រកួត ចំនួន៧០ដង ឈ្នះ៥៨ដង ចាញ់១១ដង និងស្មើពិន្ទុចំ
នួន១ ដង ។ផេត អាលីនដែលជាន់ដីខ្មែរ ជាលើកដំបូងអាចប្រជែង បានជ័យជំនះឬទេ ?
ជំនួបរវាងអ្នកប្រដាល់រួមជាតិវិញនោះ ឈុន ប្រាក់កាក់ក្លិបតរាឯកដំបងដែកមានរិទ្ធ ប្រកួតជាមួយផុន
សុខវិបុលក្លិបតាព្រហ្មមានជ័យ ក្នុងប្រភេទទម្ងន់៤៥គីឡូក្រាម ។ព្រឿង សុជាតិក្លិបកងបលធំអន្តរាគមន៍លេខ២
ប្រកួតជាមួយអេលីត វិចិត្រក្លិបប៉ែនកាក់គុនខ្មែរ ដោយប្រកួតគ្នាក្នុងប្រភេទ ទម្ងន់៦០គីឡូក្រាម ។ថន ភឿតក្លិប
ឃ្លាំងមឿងកីឡាប្រកួត ជាមួយសារឿន ចាន់ក្លិបតាព្រហ្មមានជ័យ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ៕

 

អត្ថបទដែលជាប់ទាក់ទង