ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គង់ សំបូរ និង សោម វិឆ័យកក់កៅអីជុំទី២

69

 

ភ្នំពេញ៖ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cementនាយប់ថ្ងៃទី១៨មករាអ្នកប្រដាល់គង់ សំបូរ

​ក្លិបគុហារព្រហ្មជ័យ និង សោម វិឆ័យក្លិបពន្លឺវិបុលបានកក់កៅអីសម្រាប់វគ្គជម្រុះជុំទី២បានដូចគ្នា ។

សំបុជួបប្រកួតជាមួយអ្នកប្រដាល់ចិត្តស្លុយសេក គឹមរូនក្លិបអង្គរមានជ័យខេត្តសៀមរាប ។ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះពិតជាមានលក្ខណៈតឹងតែងមែន ។សំបូរជាអ្ន​កប្រដាល់ដែលរហ័សជើងឆ្វេងនិងមានមុខជ្រាយណាស់ ។ចំពោះគឹមរូនជាអ្នកប្រដាល់ដែលមានមុខស្វិតចូលចិត្តវ៉ៃប្ដូរនិងមានកម្លាំងអស្ចារ្យណាស់ ។

សម្រាប់ការប្រកួតលើកនេះសំបូរគេប្រើកណ្ដាប់ដៃបានយ៉ាងល្អរួមជាមួយនឹងគេខ្ពស់ជាងគឹមរូនទៀត

​នោះធ្វើឲ្យការវ៉សចេញរបស់គេមានប្រសិទ្ធិភាពជាងការវ៉ៃចេញរបស់គឹមរូន ។ពួកគេប្រកួតគ្នាយ៉ាងតឹងតែងចំនួន

​៣ទឹកដែលលទ្ធផលចុងក្រោយសំបូរជាអ្នកឈ្នះ ។សំបូរទទួលបានកៅអីាម្រាប់វគ្គជម្រុះជុំទី២ចំពោះសេក គឹម

​រូនខ្តាតចេញេពីការប្រកួតហើយ ។

ឈ្នះក្នុងវគ្គជម្រុះជុំទី១នេះដែរសោម វិឆ័យបានយកឈ្នះអ្នកប្រដាល់ផាន រះក្លិបតាព្រហ្មមានជ័យដោយ

​ពិន្ទុដែរ ។

ក្នុងការប្រកួតដែលមានចំនួន៣ទឹកនោះវិឆ័យបានបង្ហាញពីការមានប្រៀបលើគូប្រកួតរបស់ខ្លួនតាំងពី

​ដើមទឹកទី១មកម្ល៉េះ ។

ផានរះ បានប្រើគ្រប់កលល្បិចដើម្បីយកឈ្នះលើគូប្រកួតរបស់ខ្លួនតែវិឆ័យដែលបានប្ដេជ្ញាចិត្តថាត្រូវតែ

ឆ្លងឲ្យផុតវគ្គជម្រុំជុំទី១នោះក៏គេវាយសន្ធាប់ទៅវិញធ្វើឲ្យផានរះវេទនាគ្រានបើដែរ។ទោះបីយ៉ាងណាក៏បន្ទាប់ពីប្រកួតចប់ទឹកទី៣ចៅក្រមបានសម្រេចប្រគល់ជ័យជំនះឲ្យសោម វិឆ័យ ។

សោម វិឆ័យប្រជែងបានកៅអីសម្រាប់ឡើងទៅប្រកួតបន្តវគ្គជម្រុះជុំទី២រីឯផាន រះត្រូវហាលអាវតែត្រឹម

​វគ្គជម្រុះជុំទី១នេះប៉ុណ្ណោះ ។

ការប្រកួតជាមិត្តភាពរវាងកម្ពុជានិងថៃវិញនោះអ្នកប្រដាល់កម្ពុជាហ៊ឹម គឹមរៀងក្លិបតាព្រហ្មមានជ័យ

ត្រូវអ្នកប្រដាល់ចំណូលថ្មីថៃឈូ ភេច(Chhou Phich)ទាត់ឲ្យខូចជើងនៅទឹកទី១ ។

គ្រាន់តែស្នូរសម្លេងជួងទឹកទី១បន្លឺឡើងគមរៀងចាប់ផដើមវាយប្រហារជើងក្រោមឈូ ភេចតែអ្នកប្រ

ថៃរូបនេះជើងក្រោមរឹងដែរនោះបានបានទាត់ជើងក្រោមសងវិញធ្វើឲ្យគឹមរៀងខូចជើងមិនអាចបន្តប្រកួតបាន

​ទៀតឡើយ ។

ការប្រកួតរវាងអ្នកប្រដាល់រួមជាតិក្រៅព្រឹត្តិការណ៍ពានរង្វាន់វិញនោះលីន វិចិត្រក្លិបបូរីរាជសីហ៍មានរិទ្ធ

ត្រូវអ្នកប្រដាល់ឡាញ់ ផល្លាក្លិបអេភូថងកីឡាវាយឲ្យអាជ្ញាកណ្ដាលបញ្ឈប់នៅទឹកទី៣ ៕

 

 

 

 

អត្ថបទដែលជាប់ទាក់ទង