ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រដាល់គុនខ្មែរ ធ្វើវិសោធនកម្ម លើបទបញ្ជាប្រកួត

67

 

ភ្នំពេញ៖ដោយសារតែមានការស៊ីឡាកខ្លះៗពីអ្នកប្រដាល់ក្នុងការវាយបន្ថែមគូប្រកួត ឬគូប្រកួតបន្លំធ្វើជាសន្លប់

​បន្ទាប់ពីមានការវាយបន្ថែមនោះសហព័ន្ធប្រដាល់គុនខ្មែរសម្រេចចិត្តធ្វើការកែលម្អលើបទបញ្ជាប្រកួតរបស់ខ្លួន ។

លោកឩត្តមសេនីយ៍ឯកតែម ម៉ឺនប្រធានសហព័ន្ធប្រដាល់គុនខ្មែរមានប្រសាសន៍ថាយើងមិនអាចបំពាក់ខ្សែក្រវាត់

ឲ្យអ្នកដែលសន្លប់បានទេហើយក៏យើងមិនអាចបំពាក់ខ្សែក្រវាត់ឲ្យអ្នកដែលវាយបន្ថែមគេបានដែរ ។ការប្រកួតត្រូវតែស្ថិត

​លើគោលការណ៍Fair-Play គឺអ្នកឈ្នះត្រូវតែសក្តិសមជាអ្នកឈ្នះឯអ្នកចាញ់គឺត្រូវតែទទួកយកការពិត ។

ប្រមុខប្រដាល់គុនខ្មែររូបនេះប​ន្តថាសហព័ន្ធធ្វើការកែសម្រួលតែបន្តិចបន្តួចប៉ុណ្ណោះ ។ប្រសិនបើនៅក្នុងការប្រ

​កួតផ្ដាច់ព្រ័ត្រមានករណីវាយបន្ថែមលើគូប្រកួតនោះការប្រកួតនេះត្រូវតែទុកជាមោឃៈដោយមិនមានការប្រកាសលទ្ធផល

​ឡើយ ។

គណៈកម្មការរៀបចំការប្រកួតនឹងលើកគូនេះទោធ្វើការប្រកួតនៅពេលក្រោយដើម្បីរកលទ្ធផលមួយដែលសក្តិសម

និងមានភាពយុត្តិធម៌និយាយឲ្យចំសហព័ន្ធមិនអាចបំពាក់ខ្សែក្រវាត់ឲ្យអ្នកសន្លប់ហើយក៏មិនអាចបំពាក់ខ្សែក្រវាត់ឲ្យដល់

​អ្នកដែលបំពានគេបានដែរ ៕

អត្ថបទដែលជាប់ទាក់ទង