ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លី ភាបន្ទាប់ពីប្ដូរក្លិប បានណាត់ជួបជាមួយអ្នកប្រដាល់ចំណូលថ្មីថៃ

78

ភ្នំពេញ៖អ្នកប្រដាល់លី ភាបានប្ដូរក្លិបពីខេត្តបាត់ដំបងមកនៅក្លិបប៉ែនកាក់គុនខ្មែរនោះបានណាត់ប្រកួតជាមួយអ្នកប្រដាល់ចំ

ណូលថ្មីថៃផេត ម៉ាឡាកត់(Phat Malakorth)លើសង្វៀនអធិរាជកម្លាំងរ៉េដអានរបស់អាស៊ីអាគ្នេយ៍នាយប់ថ្ងៃទី២កុម្ភៈនេះ ។

អ្នកប្រដាល់កម្ពុជារូបនេះមានចិត្តធំនិងផ្លែវ៉ៃល្អមិនតែប៉ុណ្ណោះគេជាអ្នកប្រដាល់យុទ្ធគុនចម្រុះ(Mixed Martial Art)ដ៏មានឈ្មោះបោះ

​សម្លេងមួយរូបដែលឩស្សសាហ៍ចេញទៅប្រកួតនីក្រៅប្រទេសណាស់ ។នៅក្នុងស្រុកគេពុះធ្លាប់ដែលដណ្ដើមបានខ្សែក្រវាត់មកគ្រប់គ្រងនៅ

ឡើយទេ ។

ចំពោះអ្នកប្រដាល់ថៃផេត ម៉ាឡាកត់វិញនេះជាលើកដំបូងដែលគេមកប្រកួតនៅស្រុកខ្មែរ ។បើតាមលោកថៃ អ៊ូនោះថាគេជាអ្នកប្រ

ដាល់ដែលល្អមួយរូប ។នៅស្រុកថៃគេមានការប្រកួតច្រើនណាស់ហើយជាញឹកញាប់គេតែងតែចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ធំៗនាប្រទេស

​របស់គេទៀតផង ។

អ្នកប្រដាល់ថៃរូបនេះធ្លាប់ឆ្លងកាត់ការប្រកួតចំនួន៦០ដង ឈ្នះ៥២ដង ចាញ់៨ដង ។ចំពោះអ្នកប្រដាល់កម្ពុជាលី ភាវិញគេធ្លាប់

​ឆ្លងកាត់ការប្រកួតចំនួន៨៧ដង ឈ្នះ៧២ដង ចាញ់១៥ដង ។ដោយបុំធ្លាប់មានប្រវត្តិជួបប្រកួតគ្នាពីមុនមកនោះការប្រកួតគ្នាលើកដំបូងនេះ

​មិនដឹងថានរណាឈ្នះនរណាចាញ់នោះទេ ។

ឡុង សំណាងក្លិបសាលវ័ន្ដកីឡាត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃកង ណាផា(Kang Napha)ដោយប្រកួតគ្នាក្នុងប្រភេទ

​ទម្ងន់៦៣,៥០គីឡូក្រាម ។

សំណាងពេលនេះគេបានក្លាយជាអ្នកប្រដាល់មួយរូបដែលមិនស្រួលបង្ក្រាបនោះទេ។ ជាមួយនឹងកម្លាំងគ្រប់គ្រាន់នោះអ្នកប្រ

​រូបនេះមានកលលកបិចល្អវ៉ៃចេញរហ័សធ្ងន់ និងធ្វើការបម្លាស់ទីបានលឿន ។មួយរយៈនេះអ្នកប្រដាល់រូបនេះពុំសូវជួបបរាជ័យឡើយមិនតែ

​ប៉ុណ្ណោះការប្រកួតភាគច្រើនរបស់គេគឺយកឈ្នះគូប្រកួតបានមុនទឹកទី៥ ។

ចំពញកង ណាផាវិញក៏ជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែរ ។ គេបានប្រកាសថាការប្រកួតនេះគេនឹងប្រជេងយកជ័យជំនះឲ្យទាល់

​តែបាន ។ទោះបីគេក្អេងក្អាងយ៉ាងនេះក៏សំណាងនិយាយតបវិញដែរថានៅលើសង្វៀននរណាក៏មានចិត្តអន្ទះសារចង់បានជ័យជំនះដែរតែ

​សំខាន់តើនរណាត្រៀមខ្លួនបានល្អជាងនរណា ?

ឡុង សំណាងមានប្រវត្តិប្រកួតចំនួន៩៧ដងឈ្នះ៨៣ដង ចាញ់១១ដង និងស្មើពិន្ទុ៣ដង ។ចំពោះកង ណាផាវិញគេមានប្រវត្តិប្រ

​កួតចំនួន៧៥ដង ឈ្នះ៦២ដង ចាញ់១២ដង​និងស្មើពិន្ទុ១ដង ។នរណាជាអ្នកខ្លាំងដែលប្រជែងបានជ័យជំនះលើសង្វៀនរ៉េដអាននាយប់ថ្ងៃទី

​២កុម្ភៈនេះ?

ប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះរឿង សារិទ្ធក្លិបម្កុដរាជសីហ៍ប្រកួតជាមួយអ្នកប្រដាល់ផាន់ សុផាតក្លិបពុទ្ធសេរីវង្សដោយ

​ប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។ផុន សុខវិបុលក្លិបតាព្រហ្មមានជ័យប្រកួតជាមួយអ្នកប្រដាល់លីន ថាប្រុសក្លិបបូរីរាជសីហ៍មានរិទ្ធ

ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៤៨គីឡូក្រាម ៕

 

អត្ថបទដែលជាប់ទាក់ទង