ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្នាំ២០២០នេះនឹង បើកឲ្យមានការប្រកួតកីឡាបឋមសិក្សា ថ្នាក់ជាតិជាលើកដំបូង

73

ភ្នំពេញ៖ដោយមានការឯកភាពពីក្រសួងអប់រំយុវជន និង កីឡានិងអគ្គនាយកដ្ឋានកីឡានោះសម្រាប់ឆ្នាំ២០២០នេះការប្រកួតកី

​ឡាសម្រាប់កម្រិតបឋមសិក្សានឹងរៀបចំជាទម្រង់ហ្គេមថ្នាក់ជាតិ ។

លោកព្រំប៊ុណ្ណយីទីប្រឹក្សាក្រសួងអប់រំយុវជននិងកីឡាតំណាងឲ្យលោកអ៊ុកសិទ្ធិជាតិអគ្គនាយកកីឡាបានឲ្យដឹងថាការប្រកួតកីឡាបឋមសិក្សាថ្នាក់ជាតិលើកទីមួយនាឆ្នាំនេះនឹងធ្វើពីថ្ងៃទី២៥មីនាដល់ថ្ងៃទី៣ខែមេសា។កីឡាចំនួន៨ប្រភេទនឹងត្រូវដាក់បញ្ចូលទៅក្នុងការប្រ

កួត ដែលការប្រកួតនេះនឹងធ្វើនៅរាជធានីភ្នំពេញ ។

សម្រាប់ឆ្នាំក្រោយៗទៀតអាចនឹងបង្កើនចំនួនប្រភេទកីឡាឲ្យបានច្រើជាងនេះ ។កីឡាចំនួន៨ប្រភេទដែលនឹងត្រតូវដាក់បញ្ចូល

ទៅក្នុងការប្រកួតនាឆ្នាំនេះមានបាល់ទាត់ បាល់បោះ បាល់ទះ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូWT(World Taekwondo)របស់

កូរេខាងត្បូង និង តេក្វាន់ដូITF(International Taekwondo Federation)របស់កូរេខាងជើង ។

លោកបានបន្តថា សម្រាប់ទីលានយើងបានជ្រើសរើសទីលានចំនួន៥ក្នុងនោះមានទីលានក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា វិទ្យាល័យច្បារអំពៅ វិទ្យាល័យបឹងកេងកង និងវិទ្យាល័យបាក់ទូក។

 

អត្ថបទដែលជាប់ទាក់ទង