ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មើលលទ្ធផល នៃការប្រកួតកីឡាគុនដាវ ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៩ លើកទី៦

67

ភ្នំពេញ៖ក្លិបកីឡាគុនដាវ HYSA គ្រងតំណែងជើងឯកនៃការប្រកួតកីឡាគុនដាវជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៩ លើកទី៦បន្ទាប់ពីដណ្តើមមេដាយច្រើនជាងគេងដែលប្រារព្ធធ្វើឡើងនៅវិទ្យាល័យឥន្រ្ទរទេវីរៀបចំដោយសហព័ន្ធកីឡាគុនដាវកម្ពុជាក្រោមគោលការណ៍របស់ក្រសួងអប់រំ យុវជន និង កីឡា។

លោកសុខអាងអគ្គលេខាធិការសហព័ន្ធបានប្រាប់ឲ្យដឹងថាការប្រកួតជើងឯកឆ្នាំនេះសហព័ន្ធបានដាក់៤វិញ្ញាសារួមមានវិញ្ញាសា

ឯកត្តជនបុរសដាវធំវិញ្ញាសាឯកត្តជននារីដាវកាប់វិញ្ញាសាឯកត្តជនបុរសដាវកាប់និងវិញ្ញសាចម្រុះឯកត្តជនដាវតូច។ដោយមានការចូលរួមពីបណ្តាលក្លិបកីឡាគុនដាវចំនួន៧ដូចជាក្លិបកីឡាគុនដាវ HYSA ក្លិបកីឡាគុនដាវ PFC ក្លិបកីឡាគុនដាវ Western ក្លិបកីឡាគុនដាវ សន្ធរមុខ ក្លិបកីឡាគុនដាវហូសាណា ក្លិបកីឡាគុនដាវឥន្រ្ទរទេវី និងក្លិបកីឡាគុនដាវសាមគ្គី។

លោកបានបន្តថាឆ្លងកាត់ការប្រកួតមួយថ្ងៃពេញនាថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២០ក្លិបកីឡាគុនដាវHYSAគ្រងតំណែងជើងឯកដោយដណ្តើមមេដាយមាស២គ្រឿង និងសំរិទ្ធ១គ្រឿង រីឯក្លិបកីឡាគុនដាវសាមគ្គីទទួលជើងឯករងដណ្តើមមេដាយមាស១គ្រឿ និងប្រាក់២គ្រឿង ចំណែកក្លិបកីឡាគុនដាវ PFCឈ្នះមេដាយមាស១គ្រឿង និងសំរិទ្ធ១គ្រឿង។

ចំពោះក្លិបកីឡាគុនដាវឥន្រ្ទរទេវីទទួលបានមេដាយប្រាក់២គ្រឿងនិងសំរិទ្ធ១គ្រឿងនិងក្លិបកីឡាគុនដាវសាលារៀនហូសាណដណ្តើមមេដាយសំរិទ្ធ៣គ្រឿង៕

 

អត្ថបទដែលជាប់ទាក់ទង