ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្នាំនេះរៀបចំឲ្យ មានការប្រកួត កីឡាសាកលវិទ្យាល័យថ្នាក់ជាតិ

83

ភ្នំពេញ៖លោកដួង មាសចំរើនប្រធាននាយកដ្ឋានអប់រំកាយ និង កីឡាសិស្ស និស្សិតបានប្រាប់ឲ្យដឹងថាសម្រាប់ឆ្នាំ២០២០នេះការ

ប្រកួតកីឡាសាកលវិទ្យាល័យប្រចាំឆ្នាំនឹងរៀបចំជាទម្រង់ហ្គេមដែលគេហៅថាការប្រកួតកីឡាសាកលវិទ្យាល័យថ្នាក់ជាតិ ។

តាបការគ្រោងទុកការប្រកួតនឹងចាប់ផ្ដើមធ្វើពីថ្ងៃទី២ដល់ទី១១មិថុនា ។ទាំងការបើកការប្រកួត និង បិទការប្រកួតនឹងធ្វើទីលាន

​ពហុកីឡដ្ឋានជាតិ ។

សម្រាប់ការប្រកួតលើកទី១នេះដោយមានការឯកភាពពីក្រសួងអប់រំយុវជន និង កីឡា និងអគ្គនាយកដ្ឋានកីឡានោះនាយកដ្ឋាន

​អប់រំកាយ និង កីឡាសិស្សនិស្សិតសម្រេចដាក់កីឡាចំនួន១២ប្រភេទដែលមានចំនួន៩៥វិញ្ញាសាឲ្យប្រកួត ។

កីឡាទាំង១២ប្រភេទនេះមានកីឡាបាល់ទាត់ បាល់ទះ បាល់បោះ កីឡាប៉េតង់ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ កីឡាការាតេ

តេក្វាន់ដូ I.T.F (International Taekwondo Federation)របស់កូរេខាងជើង កីឡាតេក្វាន់ដូWT (World Taekwondo)របស់កូរេខាងត្បូង កីឡាហែល

ទឹក និង សីប៉ាក់តាក្រ ។

នាយកដ្ឋានអប់រំកាយ និង កីឡាសិស្ស និស្សិតនឹងរៀបចំទីកន្លែងប្រកួតចំនួន៥កន្លែងគឺពហុកីឡដ្ឋានជាតិ វិទ្យាស្ថានជាតិអប់រំ

កាយ និង កីឡា វិទ្យាល័យបឹងត្របែក វិទ្យាល័យជាស៊ីមបឹងកេងកង និង វិទ្យាល័យច្បារអំពៅ ៕

 

អត្ថបទដែលជាប់ទាក់ទង