ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកប្រដាល់ឡុង សុភី ហៅ​ នី សុភី បង្ហាញពីគម្រោងរៀបការប្រពន្ធទី៣

85

ភ្នំពេញ៖ប៉ុន្មានថ្ងៃនេះនៅក្នុងពិភពប្រដាល់គុនខ្មែស្រាប់តែលេចចេញនូវពត៌មានថាអ្នកប្រដាល់ជើងខ្លាំកម្ពុជាឡុង សុភី ហៅ នី សុ

​ភីបានបង្ហាញពីគម្រោងរៀបការប្រពន្ធទី៣ ។

ជាមួយនឹងពត៌មានបែបនេះនៅក្នុងហ្វេសប៊ុកផ្ទាល់របស់សុភីក៏បានបង្ហោះរូបភាពភ្ជាប់ពាក្យនារីវ័យក្មេងមួយរូបជាមួយនឹងការប្រ

​កាសថាគេនឹងរៀបការជាមួយនារីរូបនេះនៅក្នុងពេលដ៏ខ្លីខាងមុខនេះ ។ តែនៅពេលនេះរូបភាពទាំងនេះត្រូវបានដកចេញទៅវិញអស់ហើយ

ព្រោះកុំឲ្យគេផ្អើលពេក ។

យើងបានជួបផ្ទាល់ជាមួយអ្នកប្រដាល់រូបនេះហើយគេបាននិយាយទាំងសោះអង្គើយថានេះជារឿងពិតគេនឹងរៀបការជាលើកទី

​៣មែនគេទទួលយកនារីរូបនេះជាភរិយាពេញច្បាប់ដោយមានមង្គលការត្រឹមត្រូវវាមិនខុសស្អីទេ ។

សុភីបានសារភាពថាគេបានរៀបការជាមួយប្រពន្ធទី១នៅឆ្នាំ២០០៨ ។ប្រពន្ធទី១នេះគេមានចំណងដៃកូន២តែដោយសាររស់នៅ

​មិនចុះសម្រុងគ្នានោះនៅឆ្នាំគេនឹងប្រពន្ធទី១បានចែកផ្លូវគ្នាដោយកូនទាំងរស់នៅជាមួយប្រពន្ធទី១ឬប្រពន្ធដើមហើយកូនៗទាំងនោះនៅរាប់

អានរូបគេជាឩ៍ពុកដដែល ។

នៅឆ្នាំ២០១៥គេបានរៀបការជាមួយនារីមួយរូបផ្សេងទៀតដែលនាងលក់បាយនៅក្នុងស្ថានីយ៍ទូរទស្សន៍ស៊ី ធី អិន ។គេបានរស់

​នៅជាមួយគ្នាដោយបានឆ្លងកាតមង្គលការត្រឹមត្រូវ ។ពេលនេះគេសម្រេចចិត្តរៀបការជាមួយនារីមួយទៀតដោយគេយកទាំង២តែម្ដង ។វា

​មិនខុស ទាស់អ្វីទេព្រោះប្រពន្ធរបស់គេបានយល់ព្រម ។

ច្បាប់ឯកពន្ធភាពពេលនេះនៅមានសុពលភាពនៅឡើយដែលច្បាប់នោះបានកំណត់ឲ្យបុរសម្នាក់មានសិទ្ធយកប្រពន្ធតែមួយរូបប៉ុណ្ណោះ ។ចុះសុភីដែលមានគម្រោងរៀបការជាមួយប្រពន្ធទី៣ក្នុងខណៈដែលគេកំពុងតែរស់នៅជាមួយប្រពន្ធទី២បែបនេះតើលោកមេឃុំ ឬ

​លោកចៅសង្កាត់គេចុះសំបុត្រអាពហ៍ពិពាហ៍ឲ្យឬទេ ?ឬក៏រៀបការដោយមិនមានអេតាស៊ីវីល ?ឬក៏មង្គលការទាំងអស់របស់សុភីសុទ្ធតែមិន

​មានអេតាស៊ីវីល ?រឿងនេះមានតែឡុង សុភី ឬ នី សុភីតែម្នាក់ឯងប៉ុណ្ណោះដែលដឹងជាងគេ ?

 

អត្ថបទដែលជាប់ទាក់ទង