ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អៀប លីឆា ជួបខាំ សាបាន និង រិន សារដ្ឋ ជួប អ៊ុង កំសត់នៅវគ្គជម្រុះជុំទី២

71

ភ្នំពេញ៖សម្រាប់ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement វគ្គជម្រុះជុំទី២នឹងចាប់ផ្ដើមហើយនៅយប់ថ្ងៃទី៨កុម្ភៈនេះ

ដោយការប្រកួតមានតែ៣ទឹកដូចវគ្គជម្រុះជុំទី១ ដែរ ។

អ្នកចាញ់នឹងខ្ទាតចេញេពីការប្រកួតចំពោះអ្នកឈ្នះនឹងឡើងទៅប្រកួតវគ្គជម្រុះជុំទី៣ទៀត។វគ្គជម្រុះជុំទី២នៅសល់អ្នកប្រដាល់តែចំនួន១៦រូបប៉ុណ្ណោះដែលវគ្គនេះនឹងជម្រុះ៨រូបចេញទុក៨រូបឡើងទៅប្រកួតបន្តវគ្គជម្រុះជុំទី៣ ។

ថ្ងៃដំបូងនៃការប្រកួតវគ្គជម្រុះជុំទី២នេះអ្នកប្រដាល់អៀប លីឆា ក្លិបតាឯកដំបងដែកមាន​រិទ្ធត្រូវតស៊ូទល់ជាមួយអ្នកប្រដាល់ឈ្មោះ

​ខាំ សាបានមកពីក្លិបរ៉ាហា់ស្វាយប៉ាក ។

កាលប្រកួតជម្រុះនៅជុំទី១អៀប លីឆាឈ្នះអ្នកប្រដាល់ចិត្រ សុភីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យដោយពិន្ទុក្នុងខណៈដែល

​ខាំ សាបានប្រកួតឈ្នះអ្នកប្រដាល់ពុទ្ធ អ៊ុំអ៊័នក្លិបពុទ្ធសេរីវង្សដោយពិន្ទុដែរនោះ ។អ្នកប្រដាល់ទាំង២រូបនេះសុទ្ធតែប្រកាសថាត្រូវតែប្រជែង

​ឲ្យបានកៅអីសម្រាប់វគ្គជម្រុះជុំទី៣ដូចគ្នា ។

សុទ្ធតែជាអ្នកខ្លាំងដូចគ្នាដែលឆ្លងផុតវគ្គជម្រុះជុំទី១បានដូចគ្នាទើបពួកគេហ៊ានលេងសំដីដាក់គ្នាពីរឿងប្រជែងយកកៅអីសម្រាប់

​ជុំទី៣បែបនេះ ។ការពិតនឹងបង្ហាញបន្ទាប់ពីប្រកួតចប់ តែបេះដូងអ្នកប្រដាល់តែងតែស្រមៃពីជ័យជំនះបែបនេះហើយ ។

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់រិន សារដ្ឋក្លិប​បញ្ជាការដ្ឋានកងទ័ពជើងទឹកប្រកួតជាមួយអ្នកប្រដាល់អ៊ុង កំសត់ដែលមក

ពីក្លិបព្រៃទទឹងកីឡាខេត្តបាត់ដំបង ។

សារដ្ឋកាលពីជំនួបជុំទី១គេជួបជាមួយអ្នកប្រដាល់សល់ ពិសិដ្ឋក្លិបកុសលកីឡា ។កាលនោះពិសិដ្ឋមានទម្ងន់លើសតែការប្រកួត

​នៅតែមានគ្រាន់តែជ័យជំនះបានមកសារដ្ឋដោយស្វ័យប្រវត្តិទៅហើយ ។ទោះជាយ៉ាងណាក៏ការប្រកួតកាលនោះសារដ្ឋបានផ្ដួលពិសិដ្ឋនៅ

ទឹកទី២ ។

ចំពោះអ៊ុង កំសត់វិញកាលប្រកួតជម្រុះនៅជុំទី១គេប្រកួតឈ្នះអ្នកប្រដាល់នូវ ដារ៉ូក្លិបអាណាចក្រគុនខ្មែរដោយពិន្ទុ ។ការប្រកួត

​មួយនេះពិតជាមិនងាយស្រួលនោះទេ ។តាមពិតកេរ្តិ៍ឈ្មោះរបស់កំសត់មិនដល់សារដ្ឋឡើយតែជង្គង់របស់អ្នកប្រដាល់មកពីខេត្តបាត់ដំបង

​រូបនេះវ៉ៃចេញច្បាស់ល្អណាស់ ។

សារដ្ឋគេធ្លាប់ឆ្លងកាត់ការប្រកួតជាមួយអ្នកប្រដាល់បរទេស និងធ្លាប់ចូលរួមប្រកួតដណ្ដើមខ្សែក្រវាត់ជាច្រើនព្រឹត្តិការណ៍គ្រាន់តែ

គេពុំធ្លាប់ដណ្ដើមបានខ្សែក្រវាត់ប៉ុណ្ណោះ ។មិនដឹងថាកៅអីជុំជទី៣នឹងធ្លាក់ទៅក្នុងកណ្ដាប់ដៃនរណានៅឡើយទេតែជំនួបរវាងអ្នកប្រដាល់

ទាំង២រូបនេះង្នកចាញ់ និង អ្នកឈ្នះនឹងឈឺសាច់ដូចគ្នា ។

ចំពោះការប្រកួតជាមិត្តភាពរវាងកម្ពុជា និង ថៃវិញនោះអ្នកប្រដាល់ជើងខ្លាំងកម្ពុជាផល សោភ័ណ្ឌក្លិបតាឡីដំរីមានរិទ្ធប្រកួតជា

​មួយអ្នកប្រដាល់ថៃរ៉ា កៃថេប(Ra Kaithep)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។

នេះជាអ្នកប្រដាល់ថៃចំណូលថ្មីដែលទើបតែឆ្លងដែនមកប្រកួតនៅស្រុកខ្មែរជាលើកដំបូងនេះទេ ។គេមិនមែនជាជើងអន់ទេទើប

​ហ៊ាមតស៊ូជាមួយអ្នកប្រដាល់ផល សោភ័ណ្ឌបែបនេះ ។នរណាជាអ្នកឈ្នះ ?

ការប្រកួតរវាងអ្នកប្រដាល់រួមជាតិក្រៅព្រឹត្តិការណ៍ពានរង្វាន់វិញនោះជី ឆៃលីក្លិបកងពលធំអន្តរាគមន៍លេខ២ប្រកួតជាមួយអ្នកប្រ

​ដាល់ល័ក្ខ លាតក្លិបគុហារព្រហ្មជ័យដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ៕

 

អត្ថបទដែលជាប់ទាក់ទង