ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ស សុខា ជំរុញឲ្យគ្រប់ស្ថាប័នពាក់ព័ន្ធចាប់ដៃគ្នា បំពេញចំណុចខ្សោយមុន SEA GAMES២០២៣មកដល់

74

ភ្នំពេញ៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានស្នើទៅដល់មន្ទីរអប់រំ យុវជន និងកីឡាគ្រប់ខេត្តក្រុង ព្រមទំាងសហព័ន្ធកីឡាជាតិទំាងអស់រួមគ្នាស្វែងរកចំណុចខ្វះខាតនិងភាពអសកម្មនៅក្នុងឆ្នាំចាស់កន្លងមកដើម្បីកែលម្អរឡើងវិញឆ្ពោះទៅ

រកភាពជោគជ័យការប្រកួតកីឡាស៊ីSEA GAMES លើកទី៣២ ឆ្នាំ២០២៣។

លោកបានលើកឡើងបែបបនេះក្នុងឳកាសបិទកិច្ចប្រជុំបូកសរុបការងារអនុវិស័យអប់រំកាយនិងកីឡាឆ្នាំ២០១៩និងលើកទិសដៅការងារឆ្នាំ២០២០នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ សាលប្រជុំទន្លេបាសាក់២ ព្រមទំាអគ្គលេខាធិការគណៈកម្មាការជាតិអូឡាំពិក តំណាងគណៈកម្មការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងតំណាំងគណៈកម្មការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា ប្រធាន អនុប្រធានមន្ទីរ និងប្រធានអនុប្រធានការិយាល័យកីឡាទាំង២៥ រាជធានី ខេត្ត អគ្គនាយក លោកអគ្គនាយករង ប្រធាន អនុប្រធានអង្គភាព ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីរាជការក្រោមឱវាទ ក្រសួងអប់រំ យុវជន និងកីឡា។

លោកសសុខាបានមានប្រសាសន៍ឱ្យដឹងទៀតថាស្របពេលដែលវិស័យកីឡាជាតិកំពុងតែមានភាពរីកចម្រើនហើយមានសហព័ន្ធកីឡាជាតិមួយចំនួនកំពុងតែមានការខិតខំប្រឹងប្រែងអភិវឌ្ឍន៍សកម្មភាពយ៉ាងផុលផុសប៉ុន្តែក៏នៅមានសហព័ន្ធកីឡាជាតិមួយចំនួនតូចស្ថិតនៅក្នុងភាពអសកម្មនៅឡើយ។ជុំវិញបញ្ហានេះលោកធ្វើការព្រមានចំពោះមុខថានៅត្រូវតែធ្វើការវះកាត់ចេញដើម្បីដើរឱ្យទាន់សភាពការ ជាពិសេសឆ្ពោះទៅរកភាពជ័យជ័យសម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកដំបូង។

លោកបានទទួលស្គាល់ថា គ្រប់ការងារទាំងអស់ក្រសួងអប់រំ យុវជន និងកីឡាតែម្នាក់ឯងមិនអាចធ្វើទៅរួចនោះទេ ត្រូវតែរួមដៃគ្នាតាំងពីសហព័ន្ធកីឡាជាតិ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងមន្ទីរអប់រំយុវជននិងកីឡា គ្រប់រាជធានីខេត្តតែម្ដង។ ជាពិសេសគ្រប់ស្ថាប័ន្ធពាក់ព័ន្ធបូករួមទាំងវិស័យឯកជនផងដែរ។

សម្រាប់រដូវកាលថ្មីឆ្នាំ២០២០នេះក្រសួងអប់រំយុវជននិងកីឡាបានត្រៀមកញ្ចប់ថវិកាឧបត្ថម្ភដល់សហព័ន្ធកីឡាជាតិចំនួន៤០ ប៉ុន្តែក្នុងនោះចំពោះសហព័ន្ធខ្លះដែលគ្មានសកម្មភាពបើសិនជារកឃើញថាសហព័ន្ធនោះមានភាពអសកម្មនិងគ្មានរបាយការណ៍ច្បាស់លាស់មកកាន់ក្រសួងទេ ក្រសួងអប់រំយុវជននិងកីឡា ធ្វើការព្រមានហើយនឹងធ្វើការពិចារណាដកការឧបត្ថម្ភតែម្ដង៕

 

អត្ថបទដែលជាប់ទាក់ទង