ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកទៀ វិញអញ្ជើញចូលរួមបិទការប្រកួតកីឡាទូកប្រពៃណី (ទូកនាគ)ទូកកានូ-ជ្រើសរើស ភូមិភាគនិរតីពានរង្វាន់ស ខេង លើកទី២

69

ទន្លេបាទី៖នារសៀលថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២០លោកនាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ព និងជាអនុប្រធានសហព័ន្ធទូកកានូនិងរ៉ូអ៊ីងកម្ពុជាតំណាងឲ្យសម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធទូកកានូ និងរ៉ូអ៊ីងកម្ពុជាអញ្ជើញចូលរួមបិទការប្រកួតកីឡាទូកប្រពៃណី (ទូកនាគ)ទូកកានូ-ជ្រើសរើសភូមិភាគនិរតីពានរង្វាន់ស ខេង លើកទី២ ឆ្នាំ២០២០នៅទន្លេបាទី ខេត្តតាកែវ។
ដោយការប្រកួតខាងលើកនេះមាន៦ខេត្តចូលរួមគឺខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកោះកុង និងមាន៣វិញ្ញាសាផ្នែកបុរស១២នាក់ចម្ងាយ១០០០ម៉ែត្រ ផ្នែកនារី១២នាក់ចម្ងាយ៥០០ម៉ែត្រ ព្រមទំាងផ្នែកចម្រុះបុរសនារីចម្ងាយ៥០០ម៉ែត្រ។
សម្រាប់លទ្ធផលបច្ចេកទេស ផ្នែកវិញ្ញាសា៥០០ម៉ែត្រចម្រុះបុរសនារី៖មេដាយមាសបានទៅលើ សមាគមកីឡាខេត្តតាកែវ មេដាយប្រាក់បានទៅលើសមាគមកីឡាខេត្តកែប និងមេដាយសំរិទ្ធបានទៅលើសមាគមកីឡាខេត្តតាកែវ។ ចំណែកផ្នែកវិញ្ញាសា ៥០០ម៉ែត្រនារី៖មេដាយមាសបានទៅលើសមាគមកីឡាខេត្តតាកែវ និងមេដាយប្រាក់បានទៅលើសមាគមកីឡាខេត្តកែប។
រីឯផ្នែកវិញ្ញាសា១០០០ម៉ែត្របុរស៖មេដាយមាសបានទៅលើសមាគមកីឡាខេត្តកោះកុង មេដាយប្រាក់បានទៅលើសមាគមកីឡាខេត្តកំពង់ស្ពឺ និងមេដាយសំរិទ្ធបានទៅលើសមាគមកីឡាខេត្តព្រះសីហនុ ៕

អត្ថបទដែលជាប់ទាក់ទង