ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រោយស៊ីហ្គេមឆ្នាំ២០២៣ ការប្រកួតកីឡាជាតិ នឹងឈានទៅធ្វើនៅ តាមបណ្ដាខេត្តនានា

60

ភ្នំពេញ៖រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា លោកស សុខា បានថ្លែងថា បន្ទាប់បីស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជា
ម្ចាស់ផ្ទះទៅ ការប្រកួតកីឡាជាតិ មិនត្រូវបានផ្អាកឡើយ គឺនៅតែរៀបចំធ្វើរៀងរាល់២ឆ្នាំម្ដង គឺរៀងរាល់ឆ្នាំគូ ។
ឆ្នាំ២០២០នេះ ក៏ដូចជាការប្រកួត២លើកន្លងមក ហើយដែរគឺធ្វើនៅរាជធានីភ្នំពេញ ។នៅឆ្នាំ២០២២ ដែលជាការប្រកួតចុងក្រោយ
មុនពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនោះ ក៏ប្រកួតនៅរាជធានីភ្នំពេញដែរ ។លោកបន្តថា ការប្រកួតកីឡាជាទម្រង់ហ្គេមនេះ ប្រទេសគេធ្វើ
មុនកម្ពុជាទៅទៀត បន្តមកទល់ពេលនេះ ស្ទើរតែគ្រប់ប្រទេសលើពិភពលោក គេក៏ប្រកួតជាទម្រង់ហ្គេមនេះដែរ ។
លោករដ្ឋលេខាធិការបន្តថា ក្រោយឆ្នាំ២០២៣ ការប្រកួតកីឡាជាតិទាំងអស់ នឹងប្ដូរទឹសទៅប្រកួតនៅ តាមបណ្ដាខេត្តមួយចំនួន
ដែលមានហេដ្ឋរចនាសម្ព័ន្ធ មានសក្ដានុពល អាចទទួលរៀបចំបាន ។ពិសេសបណ្ដាខេត្ត ដែលមានសកម្មភាពកីឡាខ្លាំងៗ មានកីឡាជា
ច្រើនប្រភេទ និងមានសក្ដានុពលទេសចរណ៍ ។
លោកស សុខា បានទទួលស្គាល់ថា នៅភ្នំពេញហេដ្ឋារចនាសម្ព័ន្ធ (ទីលានប្រកួត) ពិតជាមានច្រើនមែន តែយើងត្រូវផ្ដល់ឱកាសឲ្យ
បណ្ដាខេត្ត រាជធានីដទៃទៀត បានទទួលធ្វើជាម្ចាស់ផ្ទះ នៃការប្រកយតឲ្យដូចស៊ីហ្គេម អញ្ចឹងដែរ ។
ពេលនេះខេត្ត ដែលគេមើលឃើញថា អាចទទួលរៀបចំការប្រកួតកីឡាជាតិ បានមានខេត្តសៀមរាប បាត់ដំបង កំពង់ចាម ជាដើម
ហើយខេត្តមួយចំនួនទៀត ក៏មានលទ្ធភាពអាចរៀបចំ ធ្វើម្ចាស់ផ្ទះបានដែរ ។ព្រឹត្តិការណ៍នេះ អាចនឹងធ្វើឆ្លាស់គ្នាពី​ ខេត្តមួយពីរាជធានីមួយ
ទៅរាជធានីមួយរៀងរាល់២ឆ្នាំម្ដង ៕

អត្ថបទដែលជាប់ទាក់ទង