ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកប្រដាល់ថៃអាវ វ៉ាតាន ដែលពុំធ្លាប់ចាញ់ នៅស្រុកខ្មែរនោះ ជួបជាមួយជើងខ្លាំងវង្ស វិឆ័យ

71

ភ្នំពេញ៖អ្នកប្រដាល់ជើងខ្លាំងស្រុកថៃអាវ វ៉ាតាន(Ao Watan) ដែលពុំធ្លាប់ចាញ់ នៅសង្វៀនស្រុកខ្មែរនោះ នឹងជួបប្រកួតជាមួយ
ជើងខ្លាំងកម្ពុជាវង្ស វិឆ័យក្លិបទ័ពឆ័ត្រយោង៩១១ នាព្រឹកថ្ងៃទី៩កុម្ភៈ លើសង្វៀនBoostrong Fighter on Fireរបស់អាស៊ីអាគ្នេយ៍ ។
ជើងខ្លាំងរឿង សោភ័ណ្ឌក្លិបម្កុដរាជសីហ៍ ធឿន ធារ៉ាក្លិបអេភូថងកីឡា សុទ្ធតែចាញ់ក្រោមកណ្ដាប់ដៃ របស់អ្នកប្រដាល់ថៃរូបនេះ
តែពេលនេះអាវ វ៉ាតានត្រូវជួបប្រកួត ជាមួយវង្ស វិឆ័យ ដែលគេមានកំពស់ខ្ពស់ជាង ហេតុនេះការប្រកួតនេះអាវ វ៉ាតានពិតជាវេទនាហើយ។
សូមបញ្ជាក់ថា អ្នកប្រដាល់ថៃរូបនេះ មិនត្រឹមតែមានស្នៀត និង កលល្បិចអស្ចារ្យនោះទេ សូម្បីតែកម្លាំងរបស់គេ ក៏អាចវ៉ៃបាន៥ទឹកដោយគ្មានបញ្ហាដែរ ។
ចំពោះវង្ស វិឆ័យវិញក៏កាន់តែអស្ចារ្យថែមទៀត ទោះបីការវ៉ៃចេញរបស់គេ យឺតក៏ពិតមែនតែធ្ងន់ និងច្បាស់ល្អ។ កាលពីឆ្នាំ២០១៩
កន្លងមកអ្នកប្រដាល់កម្ពុជារូបនេះ ដណ្ដើមបានខ្សែក្រវាត់ ចំនួន២មកគ្រប់គ្រង ។ សម្រាប់ការប្រកួតជាមួយអាវ វ៉ាតានទោះបីវិឆ័យមិនហ៊ានអួតមុនក៏ពិតមែន តែគេបានតាំងចិត្តរួចហើយថា គេត្រូវតែវ៉ៃឲ្យបានអស្ចារ្យ ។
អាវ វ៉ាតានមានប្រវត្តិប្រកួត ចំនួន១៣១ដង ឈ្នះ៩០ដង ចាញ់៣៦ដង និងស្មើពិន្ទុ៥ដង ។ចំពោះអ្នកប្រដាល់កម្ពុជាវង្ស វិឆ័យវិញ
គេមានប្រវត្តិប្រកួត ចំនួន៦៣ដង ឈ្នះ៥៧ដង ចាញ់៦ដងពិត ជាកំណត់ត្រាប្រកួតល្អមែន ។ជំនួបរវាងអ្នកខ្លាំងទាំង២រូបនេះ ពិតជាអស្ចារ្យហើយតែការចាញ់ ឈ្នះជារឿងមិនអាច កំណត់មុនបាននោះទេ ។
ជំនួបរវាងអ្នកប្រដាល់រួមជាតិវិញនោះឡុក ប៊ុនសំណាង មកពីសមាគមប្រដាល់ក្រសួងការពារជាតិ ប្រកួតជាមួយអ្នក្រដាល់កាន់
ម៉េងឡុងក្លិបនាគរាជចតុមុខ ។
ពួកគេជាអ្នកប្រដាល់វ័យក្មេងស្រករក្រោយមែន តែមួយរយៈនេះពួកគេបាន ទាក់ទាញចិត្តអ្នកទស្សនា សម្បើមណាស់ ។នៅលើ
សង្វៀនពួកគេ ពុំដែលទុកឲ្យគូប្រកួតមាន សេចក្ដីសុខឡើយ គឺគេចាប់ផ្ដើមវ៉ៃតាំងពីទឹកទី១ទៅតែម្ដង ។ទោះបីចុងក្រោយ ពួកគេវេទនាយ៉ាងណាក៏ដោយ ។
ជំនួបនេះរវាងអ្នកឈ្នះ និង អ្នកចាញ់ប្រាកដជាទ្រមខ្លួនដូចគ្នា ជាមិនខាន ។ឡុក ប៊ុន សំណាង ឬ កាន់ម៉េងឡុង ជាអ្នកឈ្នះនៅក្នុងការប្រកួតនេះ ?
ណង សៅក្លិបប៉ែនកាក់គុនខ្មែរ ប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំង លន់ សៀកឡេងក្លិបថ្នល់ទទឹងគុនខ្មែរ ដោយពួកគេប្រកួតគ្នា ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។
អ្នកប្រដាល់ទាំង២រូបនេះ ក៏កំពុងតែធ្វើឲ្យអ្នកទស្សនា ចាប់អារម្មណ៍ខ្លាំងណាស់ដែរ ។ចិត្តហ៊ាន ការវ៉ៃប្ដូរ រួមជាមួយស្នៀតប្លែកៗ គេបានធ្វើឲ្យសង្វៀន ប្រដាល់ក្លាយជាទីចាប់ងារម្មណ៍ខ្លាំង របស់អ្នកទស្សនា ។ នរណានឹងឈ្នះ ក្នុងការប្រកួតនេះ ?
សំងានក្លិបទ័ពឆ័ត្រយោង៩១១ ប្រកួតជាមួយអ្នកប្រដាល់ឆាយ មាសក្លិបសំរោងកោងកីឡាខេត្តបាត់ដំបង ដោយប្រកួតគ្នាក្នុងប្រ
ភេទទម្ងន់៦០គីឡូក្រាម ។ ថន ធារ៉ាក្លិបនាគរាជចតុមុខ ប្រកួតជាមួយអ្នកប្រដាល់ឆង ថងទិត្យក្លិបព្រះខែសែនជ័យខេត្តបាត់ដំបង ដោយប្រកួត គ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង