ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សេក កឹមរូន និង ពុទ្ធ ឆាយរិទ្ធីលេចមុខទៀតហើយ

84

ភ្នំពេញ៖អ្នកប្រដាល់កម្ពុជា២រូបដែលបាត់មុខមួយរយៈខ្លីនោះបានបង្ហាញមុខមកវិញហើយៗថែមទាំងណាត់ប្រកួតជាមួយអ្នក

​ប្រដាល់ថៃលើសង្វៀនអធិរាជកម្លាំងរ៉េដអានរបស់អាស៊ីអាគ្នេយ៍យប់ថ្ងៃទី៩កុម្ភៈទៀតផង ។

សេក គឹមរូនក្លិបម្កុដរាជសីហ៍បានណាត់ប្រកួតជាមួយអ្នកប្រដាល់ថៃអារ៉ាំ ប៊យ(Aram Boy)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់

​៦៣,៥០គីឡូក្រាម ។ទោះបីអារ៉ាំ ប៊យឩស្សាហ៍ឡើងមកប្រកួតនៅស្រុកខ្មែរក៏ពិតមែនតែសម្រាប់ការប្រកួតជាមួយសេក គឹមរូននេះគឺជា

​លើកដំបូងហើយ ។

គឹមរូនគេចាប់ផ្ដើមអាជីពប្រដាល់ដំបូងនៅក្លិបអង្គរមានជ័យខេត្តសៀមរាបតែពេលនេះគេប្ដូរមកនៅក្លកិបម្កុដរាជសីហ៍ ។តាំង

ពីគេប្រូរមកនៅក្លិបម្កុដរាជសីហ៍នោះការប្រកួតរបស់គេមិនសូវទទួលបានលទ្ធផលល្អនោះទេ ។ចំពោះអារ៉ាំ ប៊យវិញការប្រកួតរបស់គេនៅ

​ស្រុកខ្មែរមានឈ្នះមានចាញ់ ។អ្នកប្រដាល់រូបនេះកែង និង ជង្គង់របស់គេអស្ចារ្យណាស់ ។

គឹមរូនវិញជាអ្នកប្រដាល់ដែលវ៉ៃចូលចិត្តប្ដូរ គេជាអ្នកប្រដាល់ដែលមានកម្លាំងអស្ចារ្យណាស់ ។អ្នកប្រដាល់កម្ពុជារូបនេះពេលខ្លះ

ពេលប្រកាសលទ្ធផលឲ្យចាញ់គេមិនព្រមចុះពីសង្វៀនព្រោះគេមិនទទួលស្គាល់លទ្ធផលនោះ ។

គឹមរូនមានប្រវត្តិប្រកួតចំនួន៩៥ដងឈ្នះ៧៣ដង ចាញ់១៩ដងនិងស្មើពិន្ទុ៣ដង ។ចំពោះអារ៉ាំ ប៊យវិញមានប្រវត្តិប្រកួតចំនួន

​១០៥ដងឈ្នះ៧២ដង ចាញ់២៨ដងនិងស្មើពិន្ទុ៥ដង ។ មិនដឹងថានរណាឈ្នះនរណាចាញ់នោះទេ ។

ពុទ្ធ ឆាយរិទ្ធីក្លិបពុទ្ធសេរីវង្ស ប្រកួតជាមួយអ្នកប្រដាល់ផេត ឆាតឆៃ (Phat Chartchhai) ។អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុង

​ប្រភេទទម្ងន់៦៧គីឡូក្រាម ។

រិទ្ធីមួយរយៈនេះការប្រកួតរបស់គេក៏មិនសូវបានទទួលលទ្ធផលល្អដែរ ។ដោយសារតែមិនសូវទទួលបានលទ្ធផលល្អក្នុងការប្រកួត

បែបនេះហើយទើបមន្ត្រីផ្គូរផ្គងរារែកចិត្តក្នុងការផ្គូរផ្គងឲ្យប្រកួតនោះ ។រិទ្ធីជាអ្នកប្រដាល់ដែលវ៉ៃអាងកម្លាំង និង កំហឹងអញ្ចឹងហើយទើបការប្រ

​កួតរបស់គេមិនសូវបានទទួលជ័យជំនះនោះ ។

ចំពោះផេត ឆាតឆៃគេធ្លាប់មកប្រកួតនៅស្រុកខ្មែរដែរដោយការប្រកួតរបស់គេមានឈ្នះ មានចាញ់ជាធម្មតា ។អ្នកប្រដាល់ថៃរូប

​នេះមានប្រវត្តិប្រកួតចំនួន៨៣ដង ឈ្នះ៦០ដងចាញ់២៣ ដង ។ចំពោះភុទ្ធ ឆាយរិទ្ធីវិញគេមានប្រវត្តិប្រកួតចំនួន១២៦ដង ឈ្នះ៩៤ដង

ចាញ់២៩ដង និងស្មើពិន្ទុ៣ដង ។ការប្រកួតនេះទាំងសងខាងសុទ្ធតែមានឩិកាសឈ្នះដូចគ្នាតែសូមឲ្យពុទ្ធ ឆាយរិទ្ធីជួបសំណាងល្អទៅចុះ

​ក្នុងជំនួបលើកនេះ ។

ជំនួបរវាងអ្នកប្រដាល់រួមចាតិវិញនោះអ៊ុំ សំណាងក្លិបយុវវាលស្បូវប្រកួតជាមួយគង់ ឩត្តមក្លិបកុលបុត្រគុនខ្មែរដោយប្រកួតគ្នា

ក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ។សេក ថាវរីក្លិបអង្គរមានជ័យខេត្តសៀមរាបប្រកួតជាមួយធា វាសនាក្លិបខេត្តរតនគីរីក្នុងប្រភេទទម្ងន់៦០

​គីឡូក្រាម ។

រំចង់ ថងណយក្លិបបូរីរាជសីហ៍មានរិទ្ធប្រកួតជាមួយអ្នកប្រដាល់សូត្រ សុខឃីមក្លិបបក្សីស្លាបដែក ។អ្នកប្រដាល់ទាំង២រូបនេះប្រ​

កួតគ្នាក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង