ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកឆ្លងផុតវគ្គជម្រុះជុំទី២ មុនគេ

78

ភ្នំពេញ៖ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement នាយប់ថ្ងៃទី៨កុម្ភៈអ្នកប្រដាល់ចំនួន២រូបបានខ្ទាតចេញពីការប្រកួត

ក្នុងវគ្គជម្រុះជុំទី២ក្នុងខណៈដែលអ្នកប្រដាល់ចំនួន២រូបបានកក់កៅអីសម្រាប់ប្រកួតបន្តវគ្គជម្រុះជុំទី៣ទៀត

អៀប លីឆាក្លិបតាឯកដំបងដែកមានរិទ្ធប្រកួតចាញ់អ្នកប្រដាល់ខាំ សាបានក្លិបរ៉ាហាប់ស្វាយប៉ាកដោយពិន្ទុ។អ្នកប្រដាល់ទាំង២

រូបនេះសុទ្ធតែមានការតាំងចិត្តដូចគ្នាថាត្រូវតែឆ្លងឲ្យផុតវគ្គជម្រុះជុំទី២ដាច់ខាត។ការតាំងចិត្តជារឿងមួយតែសមត្ថភាពនិងការប្រឹងប្រេងហ្វឹកហាត់ទើបជារឿងសំខាន់ ។

ជំនួបនេះពួកគេទាំង២រូបសុទ្ធតែបញ្ចេញអស់ពីសមត្ថភាពដូចគ្នាតែការវ៉ៃចេញរបស់សាបានចំគោលដៅបានល្អ។ការប្រកួតដែលមានតែ៣ទឹកនោះពួកកេចាប់ផ្ដើមវាយប្រហារលើគ្នាទៅវិញទៅមកតាំងពីដើមទឹកទី១ទៅម្ល៉េះ ។បន្ទាប់ពីប្រកួតគ្នា៣ទឹកពេញនោះខាំ សា

​បានឈ្នះអៀប លីឆាដោយពិន្ទុ ។

ខាំ សាបានត្រៀមខ្លួនឡើងប្រកួតបន្តទៅជុំទី៣ទៀតក្នុងខណៈដែលអៀប លីឆាខ្ទាតចេញពីការប្រកួតតែត្រឹមនេះ ។ពិតជាគួរឲ្យ

​សោកស្ដាយមែន ។

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់រិន សារដ្ឋក្លិបបញ្ជាការដ្ឋានកងទ័ពជើងទឹកប្រកួតឈ្នះអ្នកប្រដាល់អ៊ុំ កំសត់ក្លិបព្រៃទទឹង

​កីឡាខេត្តបាត់ដំបងដោយពិន្ទុ ។

អ្នកប្រដាល់ទាំង២រូបនេះទោះបីសារដ្ឋមានកេរ្តិ៍ល្បីល្បាញជាងក៏ពិតមែនតែសមត្ថភាសពរបស់ពួកគេប្រហាក់ប្រហែលគ្នាតែ

ប៉ុណ្ណោះ ។ពួកគេក៏សុទ្ធតែមានការតាំងចិត្តដូចគ្នាតែសម្រាប់កំសត់នរណាក៏ដឹងទុកជាមុនដែរថាមិនមែនជាឧបសគ្គសម្រាប់សារដ្ឋនោះទេ

​ថ្វីបើការប្រកួតអូសបន្លាយដល់ទៅ៣ទឹកក៏ពិតមែន ។

ពេលនះសារដ្ឋត្រៀមខ្លួនឡើងប្រកួតបន្តនៅវគ្គជម្រុះជុំទី៣ហើយដែលដាំគូប្រកួតរបស់គេនៅជុំទី៣គឺអ្នកប្រដាល់ខាំ សាបាន

​ចំពោះអ៊ុំ កំសត់បញ្ចប់បេសកកម្មត្រឹមនេះហើយ ។

ចំពោះការប្រកួតជាលក្ខណៈមិត្តភាពជាមួយអ្នកប្រដាល់បរទេសនោះអ្នកប្រដាល់ផល សោភ័ណ្ឌក្លិបតាឡីដំរីមានរិទ្ធប្រើពេល

​តែត្រឹម៤ទឹកប៉ុណ្ណោះយកឈ្នះអ្នកប្រដាល់ថៃវ៉ាកៃ ថេប(Wakai Thep) ។

នៅតឹកទី៣វ៉ាកៃ ថេផត្រូវសោភ័ណ្ឌវ៉ៃរាប៨មួយលើកទៅហើយ តែគេនៅបន្តការប្រកួតបានរហូតដល់ទឹកទី៤ ។អ្នកប្រដាល់ថៃ

​រូបនេះមិនអាចឆ្លងផុតទឹកទី៤ឡើយ ។នោទឹកទី៤សោភ័ណ្ឌបានបញ្ចេញមួយជង្គង់ធ្វើឲ្យវ៉ាកៃ ថេបសន្លប់ក្រោកលែងរួចតែម្ដង ។សូម

បញ្ជាក់ថានេះជាលើកដំបូងហើយដែលអ្នកប្រដាល់ថៃរូបនេះឆ្លងដែនមកប្រកួតនៅស្រុកខ្មែរ ។

ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិក្រៅព្រឹត្តិការណ៍ពានរង្វាន់វិញនោះជី​ ឆៃលីក្លិបកងពលធំអន្តរាគមន៍លេខ២ប្រើពេលតែ

​មួយទឹកប៉ុណ្ណោះធ្វើឲ្យម៉ន រិទ្ធីក្លិបការិយាល័យទី៥កងទ័ពជើងគោកយួរជើងឆ្វេងមិនអាចប្រកួតបានតទៅទៀត ៕

 

អត្ថបទដែលជាប់ទាក់ទង