ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹត្តិការណ៍ ប្រកួតបាល់ទាត់ តូយ៉ួតាសម្រាប់ថ្ងៃអនាគត

91

ភ្នំពេញ៖ការប្រកួតចុងក្រោយនៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់តូយ៉ូតាសម្រាប់ថ្ងៃអនាគតបានធ្វើឡើងនៅថ្ងៃទី៩កុម្ភៈនាពហុកីឡ

​ដ្ឋានជាតិ ។

ព្រឹត្តិការណ៍នេះបានធ្វើឡើងរយៈពេល៥ឆ្នាំទៅហើយដែលមកទល់ពេលនេះកីឡាករខ្លះបានលេងឲ្យក្រុមអាជីពនានានៅក្នុង

​ប្រទេស ។ នេះជាការប្រកួតសម្រាប់បប្រភេទអាយុក្រោម១២ឆ្នាំ ដែលមានក្រុមសិស្សសាលាចំនួន១២ក្រុមចូលរួមដែលក្នុងនោះកុមារា

​មាន៨ក្រុម និង កុមារីមានចំនួន៤ក្រុម ។

សម្រាប់កុមារាប្រកួតលើទីលានដែលមានបណ្ដោយ៤៤,៥០ម៉ែត្រនិងទទឹង៣១ម៉ែត្រ ។ការប្រកួតដែលមានតែមួយតង់នោះ

​សម្រាប់កុមារាប្រកួតរយៈពេល១០នាទី ដោយលេងម្ខាងៗចំនួន៨នាក់ ។ចំពោះកុមារីរយៈពេលប្រកួតតែចំនួន៧នាទីប៉ុណ្ណោះឯទីលាន

​វិញមានបណ្ដោយ៣៨ម៉ែត្រ និង ទទឹងប្រវែង២៥ម៉ែត្រ ។

លោកHiroyuki Itoh ដែលជាតំណាងរបស់ក្រុមហ៊ុនតូយ៉តាបានអះអាងថាការបង្កើតនូវព្រឹត្តិការណ៍នេះគឺដើម្បីឲ្យក្មេងៗចូលរួម

​លេងកីឡាបាល់ទាត់ ។ពួកគេជាសិស្សដែលមកពីសាលារៀននានាដោយបានឆ្លងកាត់ការហ្វឹកហាត់ត្រឹមត្រូវ ។ពីមួយឆ្នាំទៅមួយឆ្នាំកម្រិត

​លេងរបស់ពួកគេកាន់តែខ្ពស់ឡើងៗហើយតាមរយៈព្រឹត្តិការណ៍នេះនឹងមានពួកគេមួយចំនួនក្លាយជាអ្នកលេងបាល់អាជីពដ៏ល្បីល្បាញជា

​មិនខានឡើយ ៕

 

អត្ថបទដែលជាប់ទាក់ទង