ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុគ យក្ស​ផ្លែ​តស៊ូ​ជាមួយ​កាំ​ឡៃ យុគ​

90


ភ្នំពេញ​៖​ការប្រកួត​ប្រដាល់​លើស​ង្វៀន​ប៉ុស្ដិ៍​លេខ​៥​សម្រាប់​ថ្ងៃទី​១៥​កុម្ភៈ​អ្នក​ប្រដាល់​កម្ពុជា​យុគ យក្ស​ផ្លែ​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ​
​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​កាំ​ឡៃ យុគ​(Kamlay Yuk) ។​
អ្នក​ប្រដាល់​ទាំង​២​រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។​អាចនិយាយបាន​ថា​នេះ​ជាការ​ងារ​ធ្ងន់​មួយ​សម្រាប់​យក្ស​ផ្លែ​
​ហើយ ។​កាំ ឡៃ យុ​គជា​អ្នក​ប្រដាល់​ដែល​វ៉ៃ​ចេញ​រហ័ស ធ្ងន់​និង​ពូកែ​ការពារ​ណាស់ ។​ចំពោះ​យក្ស​ផ្លែ​ជា​អ្នក​ប្រដាល់​ដែល​វ៉ៃ​ចូលចិត្ត ឌឺ ដាក់​
​គូប្រកួត​តែ​គេ​ជា​អ្នក​ប្រដាល់​ចិត្តហ៊ាន​មួយរូប​គ្រាន់តែ​ពេលខ្លះ​គេ​ចូល​ឲ្យ​គូប្រកួត​វ៉ៃ​ក៏មានដែរ ។​
ការប្រកួត​នេះ​កាំ​ឡៃ យុគ​ក៏​មិន​ស្រួល​ជាមួយ​យក្ស​ផ្លែ ឯ យក្ស​ផ្លែ​ក៏​កាន់តែ​មិន​ស្រួល​ជាមួយ​កាំ​ឡៃ​យុគ​ដែរ ។​ការប្រកួត​នេះ​មិន​
​ដឹងថា​នរណា​បានទទួល​ជ័យជំនះ​ឡើយ ។​
ចំពោះ​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍​TV5 Boxing Knock- out Serie by K-Cement វគ្គ​ជម្រុះ​ជុំ​ទី​២​វិញ​នោះ​ណា​ម ម៉ូ​រ៉ា​ក់​ក្លិប​ពន្លឺ​សាមគ្គី​ខេត្ត​
​បាត់ដំបង​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​វេន សុភ័ក្ត្រ ។​
ទោះបី​ណា​ម ម៉ូ​រ៉ា​ក់​មិនមែនជា​អ្នក​ប្រដាល់​ដែល​អាច​មើលស្រាល​បាន​ក៏​ពិតមែនតែ​កៅអី​សម្រាប់​វគ្គ​ជម្រុះ​ជុំ​ទី​៣​ទំនងជា​ធ្លាក់​ទៅ​
​ក្នុង​កណ្ដាប់ដៃ​វេន សុភ័ក្ត្រ​ច្រើនជាង ។​
សូមបញ្ជាក់ថា​កាល​ប្រកួត​ជម្រុះ​ជុំ​ទី​១​ណា​ម ម៉ូ​រ៉ា​ក់​ឈ្នះ​មាស សារ៉ាក់​ក្លិប​អាណាចក្រ​គុន​ខ្មែរ​ដោយ​ពិន្ទុ ចំពោះ​វេន សុភ័ក្ត្រ​ឈ្នះ​
ភុ​ន សោ​ភ័​ណ្ឌ​ក្លិប​នាគរាជ​មានជ័យ​នៅ​ទឹក​ទី​១ ។​អ្នក​ប្រដាល់​ទាំង​២​រូបនេះ​នរណា​ប្រជែង​បាន​កៅអី​សម្រាប់​វគ្គ​ជម្រុះ​ជុំ​ទី​៣ ហើយ​នរណា​
​ខ្ទាត​ចេញពី​ការប្រកួត ?
ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ​សោម ស៊ី​ថៃ​ក្លិប​អេ​ភូ​ថង​កីឡា​ជួប​ជាមួយ​អ្នកខ្លាំង​មកពី​ខេត្តបាត់ដំបង​គឺ​វ៉ែន ហុង​ជី​វ៉ុ​ង​ក្លិប​កងកេង​
​កីឡា​ខេត្តបាត់ដំបង ។​
អ្នក​ប្រដាល់​ទាំង​២​រូបនេះ​ពិតជា​ខ្លាំង​ដូចគ្នា ។​សម្រាប់​ការប្រកួត​ដែលមាន​៣​ទឹក​នេះ​ទាំង​អ្នកឈ្នះ​និង​អ្នកចាញ់​ប្រាកដជា​ទ្រម​
​ខ្លួន​ដូចគ្នា​ជាមិនខាន​ឡើយ ។​សូមបញ្ជាក់ថា​កាល​ប្រកួត​ជម្រុះ​ជុះ​ទី​១ សោម ស៊ី​ថៃ​ផ្ដួល​ឡុង សា​ម៉េ​ត​ក្លិប​ពន្លឺ​វិបុល​នៅ​ទឹក​ទី​១ រីឯ​វ៉ែន ហុង​
​ជី​វ៉ុ​ង​ឈ្នះ​សុខ សុវណ្ណ​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២​ដោយ​ពិន្ទុ ។​
ការ​ប្រជែង​កៅអី​សម្រាប់​វគ្គ​ជម្រុះ​ជុំ​ទី​៣​រវាង​អ្នក​ប្រដាល់​ទាំង​២​រូបនេះ​ប្រាកដជា​តឹងតែង​ជាមិនខាន ។​វ៉ែន ហុង​ជី​វ៉ុ​ង ឬ សោម​
​ស៊ី​ថៃ​ដណ្ដើមបាន​កៅអី​សម្រាប់​វគ្គ​ជម្រុះ​ជុំ​ទី​៣ ?
ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​ក្រៅ​ព្រឹត្តិការណ៍​ពានរង្វាន់​វិញ​នោះ​ទូច ដេវីដ​ក្លិប​អា​រុណ​រះ​កីឡា​ប្រកួត​ជាមួយ​អ្នក​ប្រ​
​ដាល់​ព្រឿង សុជាតិ​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​៣​ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។​សាំង គីម​ក្លិប​អេ​ផូ​ថង​កីឡា​ប្រកួត​
​ជាមួយ​ឡុង សុវណ្ណ​ក្លិប​សាល​វ័​ន្ដ​កីឡា​ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម ៕​

អត្ថបទដែលជាប់ទាក់ទង