ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិក្ខាកាម​២២​នាក់​ចូលរួម​វគ្គ​បណ្តុះបណ្តាល​អាជ្ញាកណ្តាល និង​គណៈកម្មាការ​កីឡា​វាយ​កូន​បាល់​ថ្នាក់ជាតិ​

75

ភ្នំពេញ​៖​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​នា​ថ្ងៃទី​១១​ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ​បាន​បើក​វគ្គ​បណ្ត​បណ្តាល​អាជ្ញាកណ្តាល​និង​គណៈកម្មាការ​ថ្នាក់ជាតិ​២០១៩ ដើម្បី​ត្រៀម​ការប្រកួត​កីឡា​ជាតិ​លើក​ទី​៣ ឆ្នាំ​២០២០​ដែលមាន​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១១​ដល់​១៣ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​អគ្គលេខាធិការដ្ឋាន​សហ​ព័ន្ធ​ក្នុង​ហ​ពុ​កីឡដ្ឋាន​ជាតិ​។

លោក​ជា​ពៅ​អគ្គលេខាធិការរង​នៃ​សហព័ន្ធ​បាន​ប្រាប់​ឲ្យ​ដឹងថា​វគ្គ​ខាង​លើក​នេះ​មាន​សិក្ខាកាម​ចូលរួម​ចំនួន​២២​នាក់​មកពី​៤​រាជធានី ខេត្ត​-​ក្រុង​រួមមាន​រាជធានី​ភ្នំពេញ ខេត្ត​កែប ខេត្ត​ព្រះសីហនុ និង​ខេត្តសៀមរាប បង្រៀន​ដោយ​គ្រូ​២​នាក់​មកពី​ប្រទេស​ពី​អ៊ីរ៉ង លោក​Adel Borghei និង​គ្រូ​ម្នាក់ទៀត​ជនជាតិ​ម៉ាឡេស៊ី គឺ​លោក Razmee Rawi ។​
លោក​បាន​បន្តថា​ក្នុង​រយៈពេល​២​ថ្ងៃ​ដំបូង​យើង​សិក្សា​ទ្រឹស្តី​សុទ្ធ​ជាមួយ​លោកគ្រូ​សម្រាប់​អាជ្ញាកណ្តាល​និង​គណៈកម្មាការ​ថ្នាក់ជាតិ​ដើម្បី​ត្រៀម​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​ជាតិ​លើក​ទី​៣​ឆ្នាំ​២០២០ ដែល​នឹង​ប្រព្រឹត្ត​ចាប់ពី​ថ្ងៃទី​៤​រហូតដល់​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២០​។​

​លោក​អគ្គលេខាធិការរង​បន្ថែមទៀតថា សម្រាប់​ថ្ងៃ​ចុងក្រោយ​សិក្ខាកាម​ទាំងអស់​នឹងធ្វើ​ការអនុវត្ត​ផ្ទាល់​នៅលើ​ទីលាន​ទាំង​អាជ្ញាកណ្តាល និង​គណៈកម្មាការ ដោយ​ការអនុវត្ត​នេះ​ស្រដៀង​នឹង​ការប្រកួត​ពិត​។ វគ្គ​នេះ​សហព័ន្ធ​ប្រើប្រាស់​ថវិកា របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា​២០១៩៕


អត្ថបទដែលជាប់ទាក់ទង